អ្នកដឹកនាំរឿងហូលីវូដ “Transformers” កំពុងថតរឿងត្រូវគេវាយ

ដោយបានប្រើឧបករណ៍មួយមកវាយលើផ្ទៃមុខលោក Bay ជនល្មើសខាងលើមិនបានបង្កឲ្យមានរបួសធ្ងន់ធ្ងរណាមួយមកលើអ្នកដឹកនាំរឿងម្នាក់នេះនោះឡើយ ហើយត្រូវបានក្រុមការងាររបស់លោកវាយតបតទៅវិញ ធ្វើឲ្យមានការបានប៉ះទង្គិចគ្នាមុនពេលមានការអន្តរាគមន៍ពីប៉ូលិស។
បើយោងតាមការអះអាងរបស់លោកផ្ទាល់បានឲ្យដឹងថា ករណីខាងលើកើតឡើងនៅមុនពេលដែលបុរសពីនាក់នេះបានទាមទារសំណងហួសហេតុលើការសុំទីតាំងថតភាពយន្តរបស់លោកក្នុងទឹកប្រាក់រហូតដល់១២.៩០០ដុល្លារ។ ការបដិសេធន៍ផ្ដល់ប្រាក់បន្ថែមរបស់លោកBay ទៅបុរស២នាក់នេះ បានធ្វើឲ្យពួកគេខឹងសម្បាយ៉ាងខ្លាំង ហើយបានបង្កទៅជាអំពើហិង្សាវាយមកលើរូបលោក បង្អាក់ដល់សកម្មភាពថតក្នុងអំឡុងពេលនោះតែម្ដង។
លោក Michael Bay
មកទាល់នឹងពេលនេះ ជនល្មើសទាំងពីរនាក់នេះបានត្រូវបញ្ជូនទៅស្នងការប៉ូលិសរួចហើយ ដើម្បីសាកសួរចម្លើយជុំវិញការប្រើអំពើហិង្សារបស់ខ្លួន។ តាមការបញ្ជាក់របស់លោក Bay នេះគឺជាថតឈុតឆាកចុងក្រោយហើយនៃភាពយន្ត “Transformers”វគ្គ៤ ហើយ។ អ្នកដឹកនាំផលិតខ្សែភាពយន្ត របស់ហូលីវូដរូបនេះបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះករណីហិង្សានេះ៕
ទស្សនាសកម្មភាពក្រៅឆាកនៃការថតរឿង “Transformers” នៅទីក្រុងហុងកុងដូចខាងក្រោមនេះ៖