កែងផ្លូវ ១០៣ (ភាគទី២)
ភាគទី២
នាងនិយាយកាត់សម្ដីខ្ញុំ។ ខ្ញុំរៀបនឹងសួរថាហេតុអ្វីនាងឲ្យខ្ញុំទៅសួរអ្នកផ្ទះខ្ញុំទៅវិញ ស្រាប់តែឮនាងនិយាយបន្ថែម៖
«គាត់អាយុច្រើនជាងបង ឯងក្រែងលោគាត់ស្គាល់»

នៅតាមផ្លូវយើងមិនបាននិយាយគ្នារឿងស្នេហាអីទៀតទេព្រោះក្នុងក្បាលខ្ញុំមានតែរឿងអ្នកលក់នៅជាប់របងមណ្ឌលក្មេងកំព្រា។
ពេលខ្ញុំចុច Laptop រកឯកសារព័ត៌មានពីអ្នកស្លាប់មុនៗដើម្បីមកផ្ទៀងផ្ទាត់ថ្ងៃខែស្លាប់ស្រាប់តែបងខ្ញុំចូលមកដល់។ គាត់ប្រហែលចង់និយាយរឿងកូនស្រីអ្នករកស៊ីបោះដុំនោះទៀតហើយ តែខ្ញុំឆ្លៀតសួរបានមុន៖
«បងឌឿន! បងឯងមើលនៀក!»
«ស្អីគេ? មកឲ្យអញមើលខ្មោច?»
និយាយអញ្ចឹងក៏ដោយតែគាត់ក៏ឈ្ងោកមកមើល។
«ខ្ញុំមិនមែននិយាយពីអ្នកស្លាប់ទេតែខ្ញុំចង់សួរបងឯងថា…..»
ខ្ញុំមិនទាន់បានបង្ហើយផងស្រាប់តែគាត់កញ្ឆក់លើកកុំព្យូទ័រខ្ញុំទៅមើលឡើងកៀក។
«អាស៊ូ??»
សំឡេងភ្ញាក់តិចៗរបស់គាត់ម៉េចសមថាគាត់មិនធ្លាប់ស្គាល់សាកសពទៅ? ខ្ញុំបើកភ្នែកមូលក្លុំព្រោះផ្អើលនឹងសូរសំឡេងបងប្រុស ខ្ញុំដែលកំពុងរត់មាត់អានព័ត៌មានដោយទឹកមុខស្លេកស្លាំង។
«បងឯងស្គាល់គាត់? គាត់ស្លាប់បួនខែហើយ!»
បងខ្ញុំងាកមុខចេញដាក់កុំព្យូទ័រចុះលើតុហើយថយទៅអង្គុយដោយទឹកមុខច្រាស់ច្រាល់។ ខ្ញុំស្រាប់តែនឹកឃើញដល់រឿងអ្វីម្យ៉ាង ខ្ញុំងាកសួរបងខ្ញុំបន្ត៖
«ហើយចុះអ្នកស្លាប់ម្នាក់នេះបងឯងស្គាល់ដែរ?»
ខ្ញុំចុចបង្ហាញអ្នកស្លាប់ទីពីរ។ បងខ្ញុំក្រោកមកឱនមើលទៀតតែគាត់គ្រវីក្បាល។ ខ្ញុំយល់ហើយថាថ្វីត្បិតតែមនុស្សទាំងអស់ហ្នឹងជាអ្នកលក់នៅកែងផ្លូវតែមួយកាលពីជាង១០ឆ្នាំមុន តែអាចមានន័យថាមានតែម្នាក់ក្នុងចំណោមពួកគេដែលស្គាល់បងខ្ញុំ។ ខ្ញុំនឹកឃើញសួរវឹង៖
«ម្នាក់ឈ្មោះស៊ូហ្នឹងធ្លាប់លក់ដូរនៅកែងផ្លូវជាប់របងមណ្ឌលក្មេងកំព្រាមែនអត់?»
បងខ្ញុំរកនឹកបន្តិចបានព្រមនិយាយ៖
«អត់ច្បាស់ដែរ! ព្រោះពេលស្គាល់វា វាជាកូនប្រសារថៅកែថុង! វាមានសម្បើមណាស់ព្រោះរកស៊ីឡើងរហូតបើកហាងរាប់ភ្លេចមិនថានៅភ្នំពេញឬនៅខេត្តទេ! តែពេលស៊ីផឹកម្ដងម្កាលធ្លាប់សម្គាល់ថាវាដូរចរិតពេលឃើញអ្នកលក់ដូរតាមផ្លូវ វាថាអតីតកាលវាធ្លាប់ជារកស៊ីតាមចិញ្ចើមថ្នល់! តែលក់អី លក់នៅឯណា អត់បានចាំទេ! អើ!ហើយសួរធ្វើអី?»
ខ្ញុំលើកកុំព្យូទ័រទៅជិតគាត់ហើយចុចព័ត៌មានអ្នកស្លាប់ទាំងបួន បង្ហាញគាត់ម្ដងម្នាក់ៗ។ បងខ្ញុំដែលកន្លងមកមិនដែលយកចិត្តទុកដាក់នឹងព័ត៌មានអស់នេះ ម្តងនេះគាត់ស្រាប់តែបង្ហាញការចាប់អារម្មណ៍ចម្លែក។ គាត់តាមសម្លឹងគ្រប់អ្វីដែលខ្ញុំបង្ហាញ៖
«បងឯងឃើញអត់មនុស្សទាំងបួននាក់នេះស្លាប់ក្នុងរបៀបដូចគ្នា! តែដែលសំខាន់គឺគេមានប្រវត្តិធ្លាប់លក់ដូរនៅរបងមណ្ឌលក្មេងកំព្រាជាមួយគ្នាកាលពី១៥ឆ្នាំមុននេះ បើតាមការចងចាំរបស់ដូនចាស់ម្នាក់! ឥឡូវនេះខ្ញុំសង្ស័យថាអ្នកស្លាប់អាចមានជាបន្តទៀតព្រោះថាបួននាក់មុនសុទ្ធតែស្លាប់នៅម៉ោងមួយភ្លឺថ្ងៃទី១៥ទំាងអស់។ ខានស្អែកនេះថ្ងៃទី១៥ហើយមានន័យថាម៉ោង១យប់អាចនឹងជាវេនរបស់អ្នកស្លាប់ទី៥! ខ្ញុំចង់រកឲ្យឃើញថា មណ្ឌលកុមារកំព្រានោះនៅឯណា ឥឡូវនេះគេសង់វាជាកន្លែងអី! ខ្ញុំមានពេលមិនដល់៤៨ម៉ោងទេ! បងឯងជួយរកនឹកផងទៅ! ម្នាក់ឈ្មោះស៊ូកាលនៅរស់ធ្លាប់ប្រាប់ថាគាត់រកស៊ីចិញ្ចើមថ្នល់ម្តុំណាទេ?»
បងខ្ញុំមិនឆ្លើយបែរជាគំហកវិញតិចៗ៖
«អ្ហែងធ្វើអ្នកកាសែតហ្អីក៏ធ្វើអ្នកនិពន្ធកុនអ្ហា៎? និយាយមើលតែក្នុងវីដេអូអានេះ! ហើយអ្ហែងជឿយាយនោះម៉េះ? គាត់ចាស់ពេកក៏វង្វេងនិយាយផ្ដាសទៅ អញ្ចឹងៗក៏ឯងនឹកសរសេរចងមុងដល់បានរឿងបោកគេមួយដែរ? កោតតែប្រធានអ្ហែងបើកប្រាក់ខែឲ្យអ្ហ៎ា»
«បងឯងមិនជឿក៏បាន! តែបងឯងគិតមើលទៅ ម្នាក់ៗសុទ្ធតែស្លាប់នៅម៉ោងមួយរំលងអធ្រាត្រទៀងម៉េះ ហើយនៅយប់ទី១៤ដូចគ្នាទៀត? ជួនគ្នាអញ្ចឹងមានដែរ? ស្លាប់មានទឹកមុខដូចគ្នា ប៉ូលិសរកអីមិនឃើញចេះតែថាគាំងបេះដូង។ មានដែរ? ម៉ោងស្លាប់ដូចគ្នា ថ្ងៃស្លាប់ដូចគ្នា ធ្លាប់លក់ដូរជិតគ្នា របៀបស្លាប់គឺជំងឺគាំងបេះដូងដូចគ្នាទៀត?»
បងខ្ញុំចំហមាត់ធ្លុងជាសញ្ញាថាគាត់ក៏កំពុងជក់ចិត្តនឹងសំណួរទាំងនេះ។ គាត់មិនស្ដីបែរទៅចុចទូរស័ព្ទហើយនិយាយ៖
«នែអ្ហែងដឹងរឿងអាស៊ូស្លាប់អត់?»
ខ្ញុំនៅស្ងៀមសឹងអត់ដង្ហើមចាំស្ដាប់គាត់និយាយទូរស័ព្ទ។ ភ្លាមនោះឮគាត់និយាយបន្ថែម៖
«អើហើយចុះដឹងថាពីមុនវាធ្លាប់លក់ដូរតូចតាចនៅរបងសាលា….»
ខ្ញុំខ្សឹបគាត់៖
«របងមណ្ឌលក្មេងកំព្រា»
បងខ្ញុំកែពាក្យវិញ៖
«អើ! អ្ហែងដឹងកាលពីវានៅក្រ វាធ្លាប់រកស៊ីនៅកៀនរបងមណ្ឌលក្មេងកំព្រាណាមួយអ្ហ៎ា?»

ខ្ញុំដឹងថាម្នាក់ដែលគាត់តេទៅរកនេះប្រាកដជាអ្នកណាម្នាក់ដែលគាត់ច្បាស់ថាដឹងរឿងអ្នកស្លាប់ទីមួយច្រើន។ ប្រសិនបើខ្ញុំអាចរកឃើញថាទីនោះជាកន្លែងណា ស្អែកនេះខ្ញុំប្រហែលអាចរកឃើញមនុស្សខ្លះទៀតដែលធ្លាប់ស្គាល់អ្នកទាំងបួនកាលពី១៥ឆ្នាំមុន។ ខ្ញុំងើបពីតុដើរមកក្បែរបងប្រុសខ្ញុំ ព្រមពេលគាត់ចុចបិទទូរស័ព្ទហើយងាកមកប្រាប់៖
«មណ្ឌលនោះឥឡូវក្លាយជាក្លឹបស្រីសនៅកែងផ្លូវ១០៣ចាស់និងផ្លូវ៤Aជាផ្លូវបង្កើតថ្មី។ »
ខ្ញុំជ្រួញចិញ្ចើមគិតផងទន្ទេញពាក្យគាត់ប្រាប់ផង៖
«ស្រីស?»
ខ្ញុំបើកភ្នែកធំៗព្រោះទើបនឹកឃើញ។ តាមពិតក្លឹបស្រីសនៅកែងផ្លូវ១០៣ជាទីដែលខ្ញុំជិះកាត់រាល់ថ្ងៃពិសេស គឺមានចម្ងាយមិនដល់៥០ម៉ែត្រពីកន្លែងដែលខ្ញុំស្គាល់អាភស្សទេ។ នាងលក់កាហ្វេនៅជិតនោះរាល់ថ្ងៃ។ ក្នុងពេលខ្ញុំកំពុងភាន់ភាំងបងខ្ញុំងាកដើរចេញទាំងបោះសម្ដីមកចុងក្រោយ៖
«ដឹងរឿងអីទៀត ប្រាប់ផងវ៉ី»
គាត់ទៅគេងបាត់ទុកខ្ញុំនៅរវើរវាយតែឯង។ មិនអាចរង់ចាំស្អែកបានទេ ខ្ញុំងើបមុខមើលនាឡិកា ឃើញម៉ោង១០យប់ក៏ក្រោកទាញអាវពាក់ហើយជិះម៉ូតូទៅកាន់ទីនោះភ្លាម។
ទីបំផុតខ្ញុំក៏ទៅដល់កែងផ្លូវ១០៣ដែលស្ងាត់ច្រៀបនោះហើយខកចិត្ត។ នៅតាមផ្លូវខ្ញុំយល់ថាហោចណាស់នឹងមានអ្នកលក់ដូរពេលយប់នៅទីនោះគ្រាន់នឹងសួរព័ត៌មាន ដឹងអីកន្លែងនោះត្រូវហ៊ុមព័ទ្ធជាការដ្ឋានជីកតបណ្ដាញទឹកស្អាតធ្វើឲ្យបរិយាកាសទៅជាស្ងាត់ជ្រងំ។
«បងម៉េចក៏ជុំវិញនេះអត់មានផ្ទះប្រជាជនសោះ?»
ខ្ញុំសួរបងសន្តិសុខមួយដែលយាមម៉ូតូនៅចំហៀងក្លឹប។ បងនោះឆ្លើយផងស្ងាបផង៖
«កាលដីឡើងថ្លៃកប់ពពក ប្រជាជនលក់ផ្ទះចេញអស់ហើយ! ពីមុនកន្លែងនេះជាកន្លែងក្មេងកំព្រាដីធំណាស់ ចំណែកផ្ទះគេនៅកៀនៗនេះមានមិនដល់២០គ្រួសារទេ! ពេលថៅកែចិនមកទិញ គេទិញយកទាំងអស់! ឥឡូវគេជួលឲ្យបើកក្លឹបផង បើកកន្លែងបើកការ៉ាសឡាន! ដីសល់ព័ទ្ធរបងចោលគ្មានពីណានៅទេ»
«អញ្ចឹងខ្ញុំចង់សួររឿងពី១៥ឆ្នាំមុន ប្រហែលអត់ផ្លូវទេមើលទៅ!»
បងសន្តិសុខមើល ខ្ញុំលើក្រោមហើយនិយាយ៖
«អូនឯងអ្នកកាសែតមិនមែន?»
«បាទបង!»ខ្ញុំឆ្លើយ។ បងនោះបង្ហុយបារីរួចបាននិយាយធ្វើហី៖
«សរសេររឿងថ្មីមិនសរសេរ ទៅសរសេរអីរឿងពីយូរមកហើយ?»
ខ្ញុំមិនប្រកាន់ព្រោះថាមកពីគាត់មិនយល់ ទើបពន្យល់គាត់ទៀត៖
«ចង់សរសេររឿងលក់ដីរដ្ឋកាល១៥ឆ្នំាមុនហ្នឹងបង!»
គាត់និយាយធ្វើហីទៀត៖
«ពីណាដឹង? រឿងយូរពេកហើយ! ខ្ញុំទើបមកពីខេត្តបានពីរឆ្នាំដែរ មកយាមណេះបានជាងម៉ាឆ្នាំ! ឮតែគេថាដែរថាមុនកន្លែងនេះក្មេងកំព្រានៅ តែមិនដឹងអីច្រើនជាងហ្នឹងផង!»
ខ្ញុំឆ្លើយភ្លាម៖
«អត់អីទេ! និយាយលេងជាមួយបងឯងកែអផ្សុកក៏ល្អ! ហើយវេនបងឯងដល់ម៉ោងប៉ុន្មាន? អត់ខ្លាចទេម្នាក់ឯងអញ្ចឹង?»
«មានពីរនាក់! ម្នាក់ទៀតទៅបត់ជើងមិនទាន់មកវិញ! ខ្លាចអីធ្លាប់ទៅហើយ! អូ បើប៉ុន្មានថ្ងៃមុនវិញបានចម្លែក អ៊ំមួយចាស់ប្រហែល៧០ឆ្នាំមិនដឹងគាត់មកពេលព្រលប់ៗនាំអាចារ្យមកច្រូងច្រាងហើយដើរចូលទៅក្នុងកន្លែងគេជីកលូទឹកតែថាពួកហ្នឹងមិនឲ្យគាត់ចូលគាត់ឡើងឡានទៅវិញគិតពីនិយាយដាក់កូនគាត់ដែលគ្រាគាត់មកនោះថា ជិតមានរឿងធំហើយៗ! ប្លែកដែរ!»
ខ្ញុំបើកភ្នែកគ្រលួងព្រោះចាប់អារម្មណ៍។
«គាត់ជាអ្នកណា? ចម្លែកមែនហ្ន»
សន្តិសុខនោះគ្រវីក្បាលជាសញ្ញាថាអត់ដឹង។

ខ្ញុំត្រលប់មកផ្ទះដេកយកកម្លាំងហើយព្រឹកឡើងម៉ោង៧មិនទាន់ក្រោកក្រេសជិះទៅដឹកអាប្អូនជីដូនមួយទៅសង្កាត់ក្បែរនោះជាមួយគ្នាព្រោះវាមានស្គាល់គេខ្លះនៅទីនោះ។
«មានរឿងរញ៉េរញ៉ៃអញ្ចឹងមែនតែអ៊ំចាស់នោះដូចជាវង្វេងបន្តិចអីបន្តិច! គេបានឃាត់គាត់ឲ្យចេញទៅវិញកុំឲ្យរំខានការដ្ឋានគាត់ចេញតែស្រែកថាមានរឿងធំៗ! ដល់យើងសួរទៅកូនៗគាត់ក៏អត់យោបល់ព្រោះមិនដឹងរឿងដូចគ្នា! នេះរូបថតដែលពួកយើងថតបានទុកធ្វើរបាយការណ៍កាលពីថ្ងៃនឹង!»
នេះជាសម្ដីស្មៀនសង្កាត់ប្រាប់ពួកយើង។ ខ្ញុំឱនសម្លឹងរូបថតដែលគេថតបាន។ ទឹកមុខអ៊ំប្រុសនោះមិនសមថាគាត់វង្វេងដូចគេថាទេ ប៉ុន្តែតើគាត់នាំអាចារ្យចូលទៅកន្លែងនោះធ្វើអី?
ខ្ញុំងើបមុខសួរបងស្មៀនភ្លាម៖
«បងអ្ហា៎! អ៊ំនេះគាត់ផ្ទះនៅឯណាបងដឹងអត់?»
«ឮថាគាត់នៅខេត្តកំពង់ចាម!»
«បងមានលេខទំនាក់ទំនងគាត់ដែរ?»
បងមៀនគ្រវីក្បាល។ ខ្ញុំនឹកឃើញសួរបន្ថែម៖
«អេ្ហបង! បងធ្វើការសង្កាត់ហ្នឹងមានស្គាល់អ្នកណាជាប្រជាជនចាស់ធ្លាប់រស់នៅក្បែរមណ្ឌលកុមារកំព្រាតាំងពី១៥ឆ្នាំមុន! សង្ស័យតែអ្នកចាស់ចេញអស់ហើយទេដឹងបង?»
បងស្មៀនឆ្លើយផូង៖
«អ៊ំសីហានោះ! អ៊ំនោះពីមុននាយកមណ្ឌលកុមារកំព្រាហ្នឹងហើយ! ឥឡូវកូនគាត់បើកបៀរហ្គាដេននៅផ្លូវ១០៧រំលងពីរផ្លូវទេ!»
ដូចរកឧសប្រទះឈើងាប់។ យើងសុំបងស្មៀនជូនទៅភ្លាម។ ដោយសារបងស្មៀននិងអាប្អូនជីដូនមួយខ្ញុំស្គាល់គ្នាស្និទ្ធគ្រាន់ដែរ ខ្ញុំកាន់តែមានសង្ឃឹមច្រើនឡើងក្នុងការស្វែងរកការពិតនៅពីក្រោយមរណភាពដ៏ចម្លែកទាំងបួនករណី។

យើងទាំងបីទៅដល់ចំពេលអ៊ំសីហាកំពុងស្រោចផ្កា។ គាត់ហាក់ង៉េមង៉ាមពេលឃើញពួកយើងតែដោយបងស្មៀនណែនាំបានមួយសន្ទុះគាត់ក៏ព្រមនិយាយជាមួយពួកខ្ញុំ។
ដោយសារអ៊ំសីហាចាស់ហើយ ពេលគាត់ឃើញរូបថតអ្នកស្លាប់ទាំងបួនដែលត្រូវបានបង្ហាញចេញមក គាត់ស្រាប់តែស្រក់ទឹកភ្នែកច្រោកព្រោះទប់ការរំជួលចិត្តអត់បាន។
«ប៉ា មានជំងឺលើសឈាម ហើយក៏វិវត្តន៍មកជាខ្សោយបេះដូងទៀត! តាំងពីមណ្ឌលនោះត្រូវគេលក់ឲ្យចិន ប៉ាបានចូលរ៉ឺត្រែតហើយ»
កូនគាត់និយាយហាក់មិនចង់ឲ្យយើងបន្តសួរនាំរំខានអារម្មណ៍ជនជរា។ ដោយយល់ការណ៍ខ្ញុំក៏ប្រញាប់ចូលសាច់រឿង។
«បាទបង! បំណងខ្ញុំមកថ្ងៃនេះគ្រាន់តែសុំសួរលោកអ៊ំថា ដោយសារលោកអ៊ំជានាយកមណ្ឌលក្មេងកំព្រានោះតើគាត់ស្គាល់អ្នកទាំងបួនទេ? ពួកគេពិតជាធ្លាប់លក់ដូរក្បែរនោះមែនអត់? ហើយក្រៅពីពួកគេនៅមានអ្នកណាទៀត? និយាយដោយស្មោះខ្ញុំកំពុងសង្ស័យថាអាចមានអ្នកស្លាប់បន្តទៀតក្នុងចំណោមអ្នកធ្លាប់លក់ដូរនៅម្តុំនោះ អញ្ចឹងចម្លើយរបស់គាត់អាចថាជាបុណ្យកុសលជួយជីវិតមនុស្ស»
ពេលកូនគាត់ទីទើរមិនយល់សម្ដីខ្ញុំ ខ្ញុំហៀបនឹងពោលពន្យល់បន្ថែមទៅ ហើយស្រាប់តែអ៊ំប្រុសនោះនិយាយកាត់វឹង។

«បួននាក់នេះពីមុនក្រៗណាស់! ពួកវានៅក្មេងៗខំរកស៊ីក្បែររបងមណ្ឌលព្រោះចិញ្ចឹមឪពុកម្ដាយ ពួកនេះខ្ញុំស្គាល់ច្បាស់ ព្រោះខ្ញុំដើរកាត់ចេញចូលរាល់ថ្ងៃ ឲ្យតែត្រូវការទិញអ្វី ពួកគេលើកយកឲ្យដល់ប៊ុយរ៉ូ រឿងអីថាខ្ញុំភ្លេច» គាត់និយាយផងលើកដៃជូតទឹកភ្នែកផងប្រហែលជាមរណភាពរបស់ពួកគេជាដំណឹងដ៏ស្រងេះស្រងោចសម្រាប់អ៊ំដែលតែងតែនឹករលឹកដល់អតីតកាល។
ខ្ញុំបានឱកាសសួរបន្ថែមភ្លាម៖
«ចុះកាលហ្នឹងក្រៅពីពួកគេបួននាក់ហ្នឹងមានអ្នកលក់ផ្សេងទៀតទេអ៊ំ?»
«ខ្វះអី! មានគគោក! បួនដប់នាក់ឯណោះ»
គាត់ឆ្លើយធ្វើឲ្យខ្ញុំបុកពោះភឹប។ ប្រសិនបើម៉ោងមួយយប់នេះមានអ្នកស្លាប់ម្នាក់ទៀតហើយគេក៏ស្ថិតក្នុងចំណោមអ្នកធ្លាប់រកស៊ីក្បែររបងមណ្ឌលក្មេងកំព្រាកាលពី១៥ឆ្នាំមុនតើខ្ញុំមានវិធីអីអាចជួយអ្នកដែលនៅសល់?
ក្នុងភាពតក់ក្រហល់ខ្ញុំសួរឡើងបន្ទាន់៖
«អ៊ំអ្ហា៎! អ៊ំដឹងថាពួកអ្នកលក់ផ្សេងទៀតបែកគ្នាទៅរស់នៅឯណាអស់ទេ? ខ្ញុំមានរឿងចាំបាច់ចង់ជួបពួកគេ!»
អ៊ំនោះគ្រវីក្បាលយឺតៗធ្វើឲ្យខ្ញុំធ្លាក់ថ្លើមក្ដុក។
«តាំងពីគេវាយសាលាក្មេងកំព្រាចោល ពួកហ្នឹងក៏បែកខ្ចាត់ខ្ចាយអស់។ មិនដែលដឹងមិនដែលបានជួបសោះ! បើកុំក្មួយមកប្រាប់ អ៊ំក៏មិនដឹងថា ពួកនេះអាយុខ្លីស្លាប់តគ្នាអញ្ចឹងទេ!»
ខ្ញុំកំពុងអស់សង្ឃឹមព្រោះគ្មានខ្សែរយៈតែនៅតែព្យាយាមក្រែងលោបានគាត់យល់ម្នាក់ទៀតយើងមានមនុស្សសស្រាក់សស្រាំកាន់តែច្រើនក្នុងរឿងនេះ។ ខ្ញុំនិយាយពន្យល់៖
«អ៊ំ បើអ៊ំអាចរកនឹកឃើញពីតម្រុយកន្លែងរស់នៅរបស់អ្នកផ្សេងនោះវាកាន់តែល្អ! ខ្ញុំចង់និយាយថា ប្រហែលជាអាចនឹងមានអ្នកស្លាប់បន្តទៀតក៏ថាបាន! គឺក្នុងចំណោមអ្នកដែលធ្លាប់លក់ដូរក្បែររបងមណ្ឌលនោះ»
អតីតនាយកមណ្ឌលក្មេងកំព្រារក្សាភាពស្ងប់ស្ងាត់ហាក់មិនមានអ្វីភ្ញាក់ផ្អើលនឹងសម្ដីខ្ញុំទេតែកូនប្រុសគាត់បែរជាលូកមាត់មកនិយាយកាត់៖
«ពុកខ្ញុំចាស់ហើយ! ម្ដងច្បាស់ម្ដងវង្វេង! គាត់មើលទៅមិនអាចជួយអីអ្នកទាំងពីរបានទេ! សូមទោស! គាត់ត្រូវដល់ម៉ោងពិសាថ្នាំផង!»
ការលូកមាត់របស់គាត់ហាក់ដូចជាពញ្ញាក់ខ្ញុំថាគ្រួសារអ្នកមាននេះមានដូចជាមានចេតនាក្នុងការយករួចខ្លួនទោះបីមនុស្សដែលគាត់ធ្លាប់ស្គាល់បានស្លាប់បន្តបន្ទាប់គ្នា គាត់ដឹងឮនៅនឹងមុខហើយក៏ដោយសូម្បីតែសួររកហេតុផលមួយម៉ាត់ក៏អត់។
ខ្ញុំកំពុងពិភាល់ចិត្តតាមចរិតអ្នកកាសែតចូលចិត្តស៊ើបការណ៍ ស្រាប់តែឮប្អូនជីដូនមួយមួយនិយាយផូង៖
«ចុះអ៊ំមានស្គាល់លោកតាដែលប៉ុន្មានថ្ងៃមុននេះនាំអាចារ្យមកឆាឆៅកន្លែងគេជីកលូទឹកដែរទេ?»
អ៊ំចំណាស់ងក់ក្បាលផ្ងក់ៗ៖
«កាលហ្នឹងអ៊ំទៅស្រុក មកវិញឮក្មេងៗនិយាយ តែមិនដឹងថាគាត់មែនឬមិនមែន»
«អ៊ំសង្ស័យថាអ្នកណា?» ខ្ញុំលាន់មាត់សួរតែអ៊ំនោះមិនទាន់បានឆ្លើយផងស្មៀនលើករូបថតបង្ហាញគាត់។
«ណេះរូបថត! អ៊ំមើលទៅ ចំណាំគាត់បានដែរ?»
អ៊ំអតីតនាយកមណ្ឌលក្មេងកំព្រាឱនសម្លឹងមនុស្សក្នុងរូបថតក្រោមភាពអន្ទះសារបស់យើងគ្រប់គ្នា។ ខ្សែកបន្តោងភ្លុកសស្ងាចមួយលៀនចេញពីក្នុងកអាវអាចារ្យរបស់គាត់។ វាជាភ្លុកដ៏មានពន្លឺ ក្រឡេកដឹងភ្លាមថា១០០%ជារបស់សុទ្ធនិងជាវត្ថុដ៏កម្ររកបានក្នុងពេលបច្ចុប្បន្ន។ ខ្ញុំដកភ្នែកចោលបន្តោងនោះព្រោះនេះមិនមែនជាពេលសម្រាប់ជាប់ចិត្តនឹងវត្ថុបុរាណឡើយ។ អ៊ំសីហាជ្រួញចិញ្ចើមទប់ស្កាត់ភាពភ្ញាក់ផ្អើលហើយនិយាយមួយៗ៖
«គាត់មែន! គឺល្បងស៊ីម!»
«លោកតាស៊ីមជាអ្នកណា? ហេតុអ្វីគាត់នាំអាចារ្យមកឆាឆៅការដ្ឋានទឹកស្អាត?» ប្អូនខ្ញុំសួរកាត់។
តែអ៊ំនោះនៅស្ងៀមបន្តិចហាក់ចង់អូសបន្លាយភាពងឿងឆ្ងល់របស់ពួកយើងរួចទើបដាច់ចិត្តពោលឡើងបន្តទាំងដង្ហើមធំ៖
«ល្បងស៊ីមមិនមែនមកឆាឆៅទេ! គាត់មកនេះប្រហែលមានបំណងសំខាន់អីមួយ តែគេមិនព្រមស្ដាប់គាត់ មិនព្រមជឿគាត់!»
ពួកយើងនៅស្ងៀមចំហមាត់ធ្លុងនៅពេលអ៊ំចំណាស់និយាយបន្ត៖
«កាលពី១៥ឆ្នាំមុន ល្បងស៊ីមជាអាចារ្យម្នាក់តែគាត់នៅខេត្តទេ អត់ចាំថាខេត្តអីដែរ តែគាត់បានឆ្លងកាត់ទីនេះដោយចៃដន្យ។ កាលហ្នឹងកន្លែងថ្នល់ជីកលូទឹកសព្វថ្ងៃជាបរិវេណដីមណ្ឌលក្មេងកំព្រានៅឡើយគឺមិនទាន់ពង្រីកធ្វើជាផ្លូវកាត់ទទឹងទេ។ ល្បងស៊ីមមិនដែលស្គាល់ខ្ញុំសោះ ស្រាប់តែគាត់ចូលមករកខ្ញុំនៅប៊ុយរ៉ូហើយប្រាប់ថា ខ្ញុំត្រូវតែអនុញ្ញាតឲ្យគាត់ធ្វើពិធីសង្កត់យ័ន្តមួយនៅម្ដុំនោះ។ គាត់ថាមានខ្មោចតៃហោងកាចណាស់វានៅចាំនៅដីនោះ វាអាចធ្វើឲ្យមានបញ្ហាដល់អ្នកផង។ ដោយសារសាលាយើងមានក្មេងច្រើនទោះបីជាខ្ញុំកាលហ្នឹងមិនសូវជឿដែរតែគិតថាបណ្ដោយតាមគាត់ចុះក៏ឲ្យគាត់ធ្វើពិធីដាក់យ័ន្តកប់ទៅក្រោមដីអស់មួយកំណាត់ព្រឹក។»

ឃើញពួកខ្ញុំនៅស្ងៀមដូចចោរលួចសេះ អ៊ំសីហានិយាយបន្ត៖
«ល្បងស៊ីមនាំអាចារ្យចូលកន្លែងជីកលូ សង្ស័យតែគាត់ចង់មើលយ័ន្តរបស់គាត់ទេ!»
ខ្ញុំងាកមើលមុខគ្នា។ នៅតាមផ្លូវត្រលប់ទៅវិញ ខ្ញុំបានព្យាយាមពន្យល់បងស្មៀនឲ្យយល់ពីដំណើររឿងទាំងអស់ហើយប្រាប់គាត់ថាខ្ញុំកំពុងសង្ស័យជុំវិញការទាក់ទងគ្នារវាងយ័ន្តដែលអ៊ំសីហានិយាយ និងរឿងមនុស្សស្លាប់ទាំងបួននាក់ពិសេសគឺហេតុការណ៍រន្ធត់ទី៥ដែលខ្ញុំបន់ស្រន់កុំឲ្យកើតឡើងនៅម៉ោង១រំលងអធ្រាត្រថ្ងៃទី១៤នេះដូចការស្មានរបស់ខ្ញុំឲ្យសោះ។

បងស្មៀនយល់សាច់រឿងអស់ហើយសន្យាថានឹងជួយនិយាយជាមួយអ្នកកាន់ការដ្ឋាននោះឲ្យ ប៉ុន្តែសំខាន់យើងត្រូវរកលោកតាស៊ីមនោះឲ្យឃើញសិនទើបដឹងថាយ័ន្តនោះនៅឯណា?
ខ្ញុំមកដល់Officeហើយចាប់ផ្ដើមសរសេរអត្ថបទដ៏ព្រឺក្បាលមួយឈ្មោះថា យ័ន្តអាថ៌កំបាំងនៅក្នុងបរិវេណអតីតមណ្ឌលកុមារកំព្រានិងមរណភាពអតីតអ្នកលក់ដូរនៅក្បែររបងនោះបួននាក់បន្តបន្ទាប់គ្នា។
បងនិពន្ធនាយកហៅខ្ញុំជួប។ ខ្ញុំត្រៀមខ្លួនទទួលយកការបន្ទោសរបស់គាត់ឲ្យហើយតែទោះយ៉ាងណាខ្ញុំត្រូវតែព្យាយាមនិយាយទាល់តែបានបោះពុម្ពរឿងនេះចេញ។
«ចូលមកឌី»
សំឡេងគាត់មិនសូវកាចដូចកាលពីម្សិលទេ។ សំខាន់ក្នុងបន្ទប់ ក្រៅពីគាត់គឺមានយុវជនម្នាក់ផ្សេងទៀតកំពុងអង្គុយនៅទីនោះជាស្រេច។ ខ្ញុំអត់សូវរវល់នឹងគេដែលកំពុងអង្គុយលើកៅអីសម្លឹងមកខ្ញុំទេ តែខ្ញុំផ្ដោតភ្នែកលើសំណុំអត្ថបទខ្ញុំដែលស្ថិតលើដៃបងនិពន្ធនាយក។
«បងឯងមិនសមថាជេរខ្ញុំនៅមុខភ្ញៀវបងឯងទេដឹង?»ខ្ញុំនឹកក្នុងចិត្តស្ងាត់ៗ។
«ឌី! បងចង់ឲ្យឌីទៅតាមសាក្សីដើម្បីសរសេរអត្ថបទកែងផ្លូវ១០៣!»
ខ្ញុំអរព្រើតដែលលទ្ធផលចេញមកខុសការរំពឹងទុក។ ខ្ញុំស្ទុះទៅក្បែរគាត់ហើយសួរតិចៗ៖
«អាឡូវបងឯងជឿរឿងអ្នកស្លាប់ទី៥នោះហើយ?»

សូមរង់ចាំតាមដានភាគបន្តនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ