ស្ទាវអាយុ២០ឆ្នាំប៉ុនប៉ង រំលោភស្ដ្រីអាយុ៤៧ឆ្នាំមិន បានសម្រេចព្រោះស្ដ្រីរងគ្រោះចេះប្រើល្បិច
ភ្នំពេញ ៖ ស្ដ្រីវ័យ៤៧ឆ្នាំម្នាក់បានរួចផុតពីក្រញាំដៃបិសាចតណ្ហាជាក្មេងស្ទាវ អាយុ២០ឆ្នាំចាប់រំលោភ ខណៈដែលផឹក ស៊ីស្រវឹងបបួលយកទៅរំលោភនៅក្បែរ ម៉ុងខ្មោចក្នុងវត្ដ ។ ករណីនេះកើតឡើងនៅវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៣ នៅក្នុងបរិវេណវត្ដស្ងួនពេជ្រ ឋិតនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ក្មេងស្ទាវកំណាចដែលចាប់ស្ដ្រីវ័យ ចំណាស់រំលោភមិនបានសម្រេចឈ្មោះ ជឿន កាណាន់ អាយុ២០ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រីឯស្ដ្រីរង គ្រោះឈ្មោះ ស.ច.ន អាយុ៤៧ឆ្នាំ មុខ របរកសិករ រស់នៅជាមួយជនសង្ស័យ ខាងលើ និងមានប្ដីជាមន្ដ្រីយោធា ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលប៉ុស្ដិ៍ កន្ទោក បានឱ្យដឹងថា មុនពេលកើតហេតុ ស្ដ្រីរងគ្រោះបានទៅលេងផ្ទះមិត្ដភក្ដិម្នាក់ ក្នុងភូមិស្ងួនពេជ្រ និងបានបបួលគ្នាផឹក ស្រាថ្នាំអស់១លីត្រ ហើយគាប់ជួនពេល នោះស្រាប់តែជនសង្ស័យបានជិះម៉ូតូម៉ាក សង់កូរ៉េពណ៌ក្រហមអត់ស្លាកលេខ១ គ្រឿងទៅដល់ ក៏បបួលស្ដ្រីរងគ្រោះ និង មិត្ដភក្ដិដែលកំពុងផឹកស្រាថ្នាំផឹកស្រា បៀរបន្ដទៅទៀត ដោយរូបគេជាអ្នកចេញ លុយ ។ ក្រោយពេលផឹកស្រាបៀរអស់ កន្លះកេស ធ្វើឱ្យជនសង្ស័យនិងស្ដ្រីរង គ្រោះស្រវឹងយ៉ាងខ្លាំង ហើយភ្លាមនោះ ស្ដ្រីរងគ្រោះបានសុំមិត្ដភក្ដិនិងជនសង្ស័យ ដើរទៅផ្ទះមុន ប៉ុន្ដែត្រូវជនសង្ស័យនិយាយ អង្វរឱ្យផឹកស្រាបៀរអស់ពីកែវសិន ចាំ ខ្លួនគេឌុបជូនទៅផ្ទះ ។ ដោយមានការ អង្វរករយ៉ាងដូច្នេះ ស្រីរងគ្រោះក៏មិន ទាន់បានធ្វើដំណើរទៅផ្ទះនោះទេ ដោយ សុខចិត្ដផឹកស្រាបៀរឱ្យអស់ពីកែវសិន ចាំធ្វើដំណើរទៅជាមួយជនសង្ស័យ ។
ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា បន្ទាប់ពីផឹកស្រាបៀរមានភាពស្រវឹងរួច មក ស្ដ្រីរងគ្រោះត្រូវបានជនសង្ស័យដឹក តាមម៉ូតូក្នុងគោលបំណងជូនទៅផ្ទះ ប៉ុន្ដែ ពេលជិះទៅដល់កណ្ដាលផ្លូវ ជនសង្ស័យ មិនបានជូនស្ដ្រីរងគ្រោះទៅផ្ទះនោះទេ ផ្ទុយទៅវិញ បែរជាជិះចូលវត្ដត្រង់ម៉ុង ខ្មោច ហើយបានលួងលោមស្ដ្រីរងគ្រោះ ដើម្បីសេពសន្ថវៈ ។ នៅពេលនោះដោយ យល់ឃើញថា ខ្លួនចាញ់បោកក្មេងស្ទាវ រូបនេះហើយនោះ ស្ដ្រីរងគ្រោះក៏បានប្រើ ល្បិចថា “បើចង់រួមភេទជាមួយគ្នា សូម កាណាន់ ឯងយកម៉ូតូទៅលាក់ទុកឱ្យស្រួល បួលសិនចាំយើងរួមរ័កជាមួយគ្នា” ។ បន្ទាប់ពីស្ដាប់សម្ដីនេះភ្លាម ជនសង្ស័យ អរព្រួច ក៏យកម៉ូតូទៅលាក់ក្បែរចេតិយ ធ្វើឱ្យពេលនោះស្ដ្រីរងគ្រោះមានឱកាសល្អ ក៏រត់ចេញពីវត្ដទៅប្ដឹងនគរបាលប៉ុស្ដិ៍ឱ្យ ចាប់ខ្លួនតែម្ដងទៅ ។
បន្ទាប់មក សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ ក៏បានទៅឃាត់ខ្លួនជនសង្ស័យរូបនេះមក សាកសួរ ទើបរូបគេឆ្លើយថា “ពិតជា មានបំណងរំលោភស្ដ្រីរងគ្រោះខាងលើ ប្រាកដមែន ព្រោះតែខ្លួនគេស្រវឹង” ។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុង ត្រូវបាននគរបាលប៉ុស្ដិ៍កសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕
________________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត