ចោរលួចមាន់អាជីពម្នាក់ អស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ច
ខេត្តកំពត ៖ ចោរលួចមាន់អាជីពម្នាក់ បានត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត កាលពីវេលារសៀលថ្ងៃទី១៧ តុលា ២០១៣ ។ ជនសង្ស័យរូបនោះឈ្មោះស៊ឹម ភី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈួក ។
ប្រភពព័ត៌មានពីនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា កាលពីថ្ងៃទី០៨ តុលា មានប្រជាពលរដ្ឋរាយការណ៍មកថា ចោរចូលលួចមាន់របស់គាត់អស់៤ក្បាល ។ ពេលនោះសមត្ថកិច្ចពុំទាន់មានភស្តុតាងគ្រប់គ្រាន់ តែមុខសញ្ញាសមត្ថកិច្ចដឹងតម្រុយខ្លះៗដែរ រួចសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតអស់រយៈពេលមួយសប្តាហ៍ ទើបប្រទះឃើញប្រពន្ឋជនសង្ស័យយកមាន់ដែលម្ចាស់ស្គាល់ច្បាស់ថា មាន់របស់ខ្លួននោះយកទៅលក់ទើបរាយការណ៍ឱ្យសមត្ថកិច្ចឃាត់ខ្លួនទៅប៉ុស្តិ៍ដើម្បីសាកសួរ ទើបជនសង្ស័យសារភាពថា ខ្លួនពិតជាលួចមាន់ក្បាលនោះមែន ៕