សមត្ថកិច្ចគួរមាន វិធានការជាបន្ទាន់ទៅ លើបុរសដែលបានធ្វើ ទារុណកម្មកុមារ ករណីលួចដូងមួយផ្លែ ចាប់ចងស្លាសេកវាយ ធ្វើបាបនិងចាប់ក្បាល ជ្រមុជក្នុងទឹកពាង
ភ្នំពេញ ៖
កាលពីម្សិលមិញនិងថ្ងៃនេះនៅបណ្តាញទំនាក់ទំនងសង្គម(Facebook
)បានថ្កោលទោសយ៉ាងខ្លាំងទៅលើបុរសម្នាក់ដែលបានធ្វើទារុណកម្ម
កុមារចងស្លាបសេកនិងបោចសក់ជ្រមុជក្បាលចូលពាងទឹកស្ទើរស្លប់
ស្ទើររស់ ហើយចោទប្រកាន់ថា
កុមាររូបនេះបានលួចដងរបស់គេមួយផ្លែ ។ នៅក្នុងProfile
មានឈ្មោះថា ហេង វណ្ណី
បានបង្ហោះរូបកុមារដែលត្រូវបានគេធ្វើទារុណកម្មនោះរួចគេបានដាក់
ថា “ចាប់បានចោរលួចបេះដូងរបស់យើង” ដើម្បីបង្ហោះ
ប៉ុន្តែទង្វើដ៏អគតិនេះរងនូវការរិះគន់និងផ្តន្ទាទោសពី
សំណាក់មិត្តក្នុងFacebook ស្ទើរតែ១០០ភាគរយ បានបញ្ចេញជាគំនិត
យោបល់តម្រូវឲ្យសមត្ថកិច្ច អាជ្ញាធរ
រួមទាំងអង្គការការពារសិទ្ធិកុមារផងដែរ
ត្រូវមានវិធានការជាបន្ទាន់ដើម្បផ្តន្ទាទោសទៅលើជនបង្ក ។
នៅProfile ឈ្មោះ Visal Sao បានបញ្ជាក់ថា
អ្នកដែលធ្វើទារុណកម្មធ្វើបាបកុមាររស់នៅភូមិ-ឃុំកំពង់អំពិល
ស្រុកពារាំង ខេត្តព្រៃវែង ហើយProfile របស់ឈ្មោះ Khim
Vouthy បានបញ្ជាក់ថា បុរសដែលធ្វើទារុណកម្មលើកុមារនោះឈ្មោះ
ហេង វណ្ណី ។ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤
នៅលើបណ្តាញទំនាក់ទំនងសង្គម(Facebook)ជាច្រើនពួកគេបានផ្តល់
អារម្មណ៍ទៅលើគំនិតអគតិការធ្វើទារុណកម្មលើកុមារចោទប្រកាន់ថាបាន
លួចដូងមួយផ្លែ ក្នុងនោះអ្នកខ្លះបញ្ចេញជាយោបល់ដោយកំហឹងថា
“នេះជាឌុចទី២ក្នុងសហវត្សរ៍ថ្មី….សាហាវពេកហើយមនុស្សអត់សាសនា
….មនុស្សអាក្រក់ គ្មានធម៌មេត្តា គ្រាន់តែដូងមួយផ្លែសោះ
ហេតុអីក៏ធ្វើទារុណកម្មក្មេង
ខ្ញុំសែនសង្វេគណាស់….បុគ្គលនេះត្រូវតែទទួលទោសចំពោះមុខច្បាប់…
រឿងនេះមិនអាចស្ងប់ចិត្តប្រជាពលរដ្ឋទេ
ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់ការរឿងនេះឲ្យខាងតែបាន
…សាហាវណាស់លោកអើយ តែបើតាមខ្ញុំធ្លាប់ដឹងអ្នកស្រុកពារាំង
ខេត្តព្រៃវែងភាគច្រើនសុទ្ធតែជាមនុស្សដែលមានចិត្តល្អៗ
គោរពភាពទៀងត្រង់ មិនអាក្រក់ដូចអាតិរិច្ឆាននេះទេ
មេត្តាយកវាទៅដាក់គុកទៅ…។
អាជ្ញាធរនិងសមត្ថកិច្ចស្រុកពារាំងត្រូវតែទទួលខុសត្រូវចំពោះទ
ង្វើដ៏ព្រៃផ្សៃនេះ
ចៀសវាងការរិះគន់និងការផ្តន្ទាទោសរបស់ប្រជាពលរដ្ឋ
ពីព្រោះរឿងនេះអ្នកដែលធ្វើទារុណកម្មលើកុមារចងសេកវាយធ្វើបាប
និងចាប់ក្បាលជ្រមុជក្នុងទឹកពាង
រួមទាំងថតរូបបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម(Facebook )
ផ្អើលដ៏រន្ធត់ពេញផ្ទៃប្រទេសបែបនេះ
គឺជាអំពើរំលោភបំពានច្បាប់លើកុមារ
ចាំបាច់ត្រូវតែស្រាវជ្រាវចាប់ឲ្យបានជនដ៏កំណាចអគតិបែបបនេះផ្ត
ន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន ៕
ប្រភពពី នគរវត្ត
