មិត្ដភក្ដិ​៣​នាក់​ផឹក ស៊ី​រួម​គ្នា​ពេល​ត្រូវ​រង្វាន់ ​ខ្សែ​ក​​មាស​មិន​ទុកចិត្ដ​ នាំ​គ្នា​ទៅ​ឱ្យ​នគរបាល ​ធ្វើ​មេ​ចំណែក​

8/29/2014 0 Comments A+ a-

dscf1035​ក្រុង ​ប៉ោយ​ប៉ែ​ត​ ៖​ ក្រវិល​កំប៉ុង​ស្រា​បៀរ​នាំ​ចូល​ពី​ក្រៅប្រទេស​មួយ​បាន​និង​ កំពុង​ជាប់​ឃុំ​ក្នុង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​ប៉ោយ​ប៉ែ​ត​ខណៈ​បុរស​៣​នាក់​ជា​ មិត្ដភក្ដិ​នឹង​គ្នា​និង​ធ្លាប់​ផឹកស៊ី​ជាមួយ​គ្នា​ ស្ទើរ​រាល់ថ្ងៃ​បាន​ត្រូវ​រង្វាន់​ខ្សែ​ក​មាស​ តែ​ មិន​ទុកចិត្ដ​គ្នា​ក៏​បបួល​គ្នា​ទៅ​ឱ្យ​នគរបាល​ធ្វើ​ជា​សាក្សី​និង​ធ្វើ​មេ​ ចំណែក​ក្នុង​ការ​បែងចែក​ចំណែក​ឱ្យ​ស្មើៗ​គ្នា​ ។​
​ករណី​ដ៏​កម្រ​និង​ច្រើន​កើត​មាននៅ​ ក្នុង​រឿងនិទាន​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​ព្រលប់​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៤​ ស្ថិត​នៅ​ក្នុង​មណ្ឌល​៩​ ឃុំ​ទួល​ពង្រ​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដ​ បន្ទាយ​មាន​ជ័យ​ ។​
​បុរស​ទាំង​៣​នាក់​បាន​និយាយ​ថា​ ការ​ ដែល​គេ​យក​ក្រវិល​កំប៉ុង​ស្រា​បៀរ​ត្រូវ​ រង្វាន់​ខ្សែ​ក​មាស​ទៅ​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​ប៉ោយ​ប៉ែ​ត​ មិន​យក​ទៅ​ ទុក​នៅ​នគរបាល​ប៉ុស្ដិ៍​ផ្សារ​កណ្ដាល​ដែល​ជា​កន្លែង​កើតហេតុ​ក៏​ព្រោះតែ​មិន ​ទុក​ ចិត្ដ​គ្នា​ដែរ​ ។​
​បើ​តាម​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ ប៉ែ​ត​ដែល​ទទួល​ផ្ញើ​អាជ្ញាកណ្ដាល​ បានឱ្យ​ដឹង​ថា​ បុរស​ទាំង​៣​ដែល​ត្រូវ​ រង្វាន់​ខ្សែ​ក​មាស​ ទី​១-​ឈ្មោះ​ ម៉ាក​ តុង​លេង​  អាយុ​៣៥​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូ​ ឌុ​ប​ ទី​២-​ឈ្មោះ​ ចក់​ នៀ​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​រត់​ ម៉ូតូឌុប​ និង​ទី​៣-​ឈ្មោះ​ ស៊ី​ម​ ស៊ី​នឿ​ន​ អាយុ​៤២​ឆ្នាំ​ ជា​អាជីវករ​លក់​ ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ ស្រុក​អារញ្ញ​ ប្រទេស​ ថៃ​ បច្ចុប្បន្ន​អ្នក​ ទាំង​៣​រស់នៅ​ភូមិ​ចាន់​ គិរី​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដ​បន្ទាយ​ មាន​ជ័យ​ ។​
​នគរបាល​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​ ទម្ងន់​ខ្សែ​ក​មាស​ដែល​បុរស​ទាំង​៣​នាក់​ ត្រូវ​រង្វាន់​នោះ​មាន​ទម្ងន់​ប៉ុន្មាន​ទេ​ តែ​ បើ​តាម​បុរស​ឈ្មោះ​ ម៉ាក​ តុង​លេង​ អះ​អាង​ថា​ក្រវិល​កំប៉ុង​ស្រា​បៀរ​ដែល​ត្រូវ​ រង្វាន់​ខ្សែ​ក​មាស​មាន​ទម្ងន់​៥​ជី​ ។​
​បុរស​ឈ្មោះ​ ម៉ាក​ តុង​លេង​ នៅ​បាន​ អះអាង​ទៀត​ថា​ រង្វាន់​ដែល​ត្រូវ​ខាងលើ​ នេះ​រូបគេ​ជា​អ្នក​គាស់​ក្រវិល​កំប៉ុង​ ប៉ុន្ដែ​ រូបគេ​មិន​បាន​ចេញ​លុយ​ទិញ​ស្រា​បៀរ​ ឡើយ​ គឺ​ឈ្មោះ​ ចក់​ នៀ​ និង​ឈ្មោះ​ ស៊ី​ម​ ស៊ី​នឿ​ន​ ជា​អ្នក​ចេញ​លុយ​ ។​
​បុរស​ទាំង​៣​នាក់​ខាងលើ​បាន​និយាយ​ ឱ្យ​ដឹង​ដែរ​ថា​ នៅ​ព្រលប់​ថ្ងៃ​ទី​២៧​ ខែ​សីហា​ ឆ្នាំ​២០១៤​ ពួក​គេ​បាន​ទិញ​ស្រា​ បៀរ​ចំនួន​២​ដង​ ដោយ​ទិញ​ម្ដង​មួយ​យួ​ ស្មើនឹង​៦​កំប៉ុង​ ។​ យួរ​ទី​១​មិន​បាន​ត្រូវ​ រង្វាន់​ទេ​ តែ​យួរ​ទី​២​ទើបត្រូវ​រង្វាន់​ ប៉ុន្ដែ​ ដោយសារ​មិន​ទុកចិត្ដ​គ្នា​ទើប​បបួល​គ្នា​ ទៅ​ ប៉ុស្ដិ៍​នគរបាល​ដើម្បី​ឱ្យ​នគរបាល​ធ្វើ​ សាក្សី​ថា​ នៅ​ពេល​បើក​បាន​រង្វាន់​ខ្សែ​ក​ មាស​នោះ​ត្រូវ​តែ​ចែក​គ្នា​ស្មើ​ ទោះបី​ អ្នក​មិន​បាន​ចេញ​លុយ​ទិញ​ស្រា​បៀរ​ក្ដី​ តែ​គេ​ក៏​មានសំណាង​គាស់​ត្រូវ​រង្វាន់​ខ្សែ​ក​មាស​នេះ​ដែរ​ ។​
​មាន​មតិ​ខ្លះ​លើក​ឡើង​ចំពោះ​បុរស​ ទាំង​៣​នាក់​ខាងលើ​នេះ​ថា​ ការ​ដែល​បុរស​ ទាំង​៣​នាក់​ត្រូវ​រង្វាន់​ហើយ​នាំ​គ្នា​យក​រង្វាន់​ ទៅ​ផ្ញើ​នឹង​នគរបាល​ឱ្យធ្វើ​ជា​មេ​ចំណែក​ នោះ​វា​ជា​ទ​ង្វើ​ឆោតល្ងង់​មួយ​មិន​ខុស​ពី​ រឿងនិទាន​នោះ​ទេ​ ។​ មានរឿង​និទាន​មួយ​  តំណាល​ថា​ មាន​បុរស​២​នាក់​រើស​មាស​ មួយ​គីឡូ​ ប៉ុន្ដែ​បុរស​អ្នក​រើស​បាន​មិន​ យល់ព្រម​ចែក​គ្នា​ស្មើ​ទេ​គឺ​ចង់បាន​ ចំណែក​ ច្រើន​ជាង​ ។​ ពេល​នោះ​ពួក​គេ​បាន​ទៅ​រក​ អាជ្ញាកណ្ដាល​ម្នាក់​ឱ្យ​ជួយ​ចែក​តែ​ត្រូវ​ អាជ្ញាកណ្ដាល​ទារ​មួយ​ចំណែក​ដែរ​ ។​ ដូច្នេះ​មាស​មួយ​គីឡូ​ដែល​បុរស​ទាំង​២​ នាក់​ត្រូវ​ចែក​គ្នា​បាន​ម្នាក់​កន្លះ​គីឡូ​ បែរ​ ជា​ត្រូវ​ចំណាយ​ទៅ​លើ​អាជ្ញាកណ្ដាល​មួយ​ចំណែក​ដែរ​នេះ​គឺជា​ការ​ឆោតល្ងង់​ ។​ ដូច​ករណី​បុរស​ជា​មិត្ដភក្ដិ​ទាំង​៣​នាក់​ខាង​ លើ​ប្រសិនបើ​ពួក​គេ​ពិតជា​មិត្ដភក្ដិ​ផឹកស៊ី​ជាមួយ​គ្នា​រាល់​ល្ងាច​ស្រឡាញ់ ​ស្មោះ​ ត្រង់​នឹង​គ្នា​មែន​នោះ​មិន​គួរ​យក​ក្រវិល​ ដែល​ត្រូវ​រង្វាន់​ខ្សែ​ក​មាស​ផ្ញើ​នឹង​អ្នក​ផ្សេង​ឱ្យធ្វើ​ជា​អាជ្ញាកណ្ដាល ​ទេ​ ពួក​គេ​គួរ​យក​ ខ្សែ​ក​មាស​ទៅ​ដូរ​យក​លុយ​ចែក​គ្នា​វិញ​ វា​ចំណេញ​ទាំង​ពេលវេលា​ផង​ នេះ​មិន​ គិត​ពី​ត្រូវ​ចំណាយ​ឱ្យ​អាជ្ញាកណ្ដាល​ដូច​ រឿងនិទាន​ខាងលើ​នេះ​ផង​ ។​ ការ​ធ្វើ​បែប​នេះ​គេ​អាច​វាយតម្លៃ​បាន​ថា​បុរស​ទាំង​៣​នាក់​ខាងលើ​ស្រឡាញ់​ គ្នា​តែ​ពេល​ផឹកស៊ី​ប៉ុណ្ណោះ​ តែ​ចំពោះ​លុយកាក់​មិនមែន​ជា​មិត្ដភក្ដិ​នឹង​គ្នា​ឡើយ​ ៕
ប្រភពពី នគរវត្ត