បាត់កូនស្រី មួយយប់ ប្តឹងសមត្ថកិច្ច ឲ្យជួយរក ប្រទះឃើញ ដេកស្លាប់ ក្នុងទឹកព្រែក
កំពង់ចាម៖ សពនារីរងគ្រោះ ដែលមានសតិមិនគ្រប់ម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្នុងទឹកព្រែក ក្រោយវត្តទួលកែវ ស្ថិតក្នុង ភូមិព្រែរលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង០៧ និង៧០នាទីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកបាក់ ទទួលបាន ពាក្យបណ្តឹងផ្ទាល់មាត់ ពីលោកយាយ ប៊ុន ងួន នៅភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ បានរាយការណ៍ថា បានបាត់កូនស្រី បង្កើត របស់ខ្លួនឈ្មោះឈិត អ៊ិតង៉ ជាមនុស្សមានសតិមិនសូវគ្រប់ ។ លោកនាយប៉ុស្តិ៍ និងមន្ត្រីសហការជាមួយ អាជ្ញាធរភូមិ ព្រមជាមួយប្រជាពលរដ្ឋដើរ រុករករហូតដល់វេលា ម៉ោង៧និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ទើបរកឃើញដេកស្លាប់ ក្នុងទឹកឋព្រែកក្រោយវត្តទួលកែវ ស្ថិតក្នុបភូមិព្រែរលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ។
តាមការសន្និដ្ឋានរបស់កម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ប្រហែលជាដើរវង្វេង ហើយខ្យល់គរ ដួល លង់ទឹកស្លាប់តែម្តង៕
