​អ្នក​រត់​ម៉ូតូឌុប​ឃើញ ​ម៉ូយ​ជិះ​ស្អាត​ពេក​ដឹក​ ចូល​ផ្ទះ​ចាប់រំលោភ ​បានសម្រេច

8/29/2014 0 Comments A+ a-

a01(2)ខេត្ដបន្ទាយមានជ័យ ​ ៖​ កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ ម្នាក់​ក្រោយ​ពី​រត់​ម៉ូតូឌុប​ដឹក​ចំ​ស្រី​ស្អាត​យក​ចូល​ផ្ទះ​របស់​ខ្លួន​ រួច​ចាប់​នាង​រំលោភ​បាន​សម្រេច​ ។​ ក្រោយ​កើតហេតុ​ត្រូវ​នារី​ រង​គ្រោះ​ទៅ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​អន្ដរា​ គម​ន៍​ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ ជនសង្ស័យ​កាលពី​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៤​នៅ​ចំណុច​មុខ​គុក​ចាស់​ ។​
​លោក​ ស៊ីវ​ សុ​ជាតិ​ អធិការ​នគរ​ បាល​ក្រុង​សិរី​សោភ័ណ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​នេះ​ថា​ ក្រោយ​ពី​បាន​ ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​លោក​ក៏​បាន​បញ្ជា​កម្លាំង​ចុះ​ទៅ​ស្រាវជ្រាវ​ ភ្លាមៗ​ និង​ឃាត់ខ្លួន​ជនសង្ស័យ​មានឈ្មោះ​ អៀន​ ស៊ី​វណ្ណ​ធឿ​ន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ រស់​ នៅ​ភូមិ​សែ​សិន​ សង្កាត់​អូរ​អំបិល​ ក្រុង​ សិរី​សោភ័ណ​មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប​ ។​ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ​ក​.​ស​ ណ​ អាយុ​២៧​ឆ្នាំ​ ទើប​មក​ពី​ភ្នំពេញ​ដោយ​ សារ​តែ​ជនសង្ស័យ​សម្លុត​ និង​គំរាម​ រួច​ចាប់រំលោភ​ ។​ នាង​ភ័យ​ខ្លាច​ទើប​ បណ្ដោយ​ខ្លួន​ឱ្យ​រំលោភ​រហូត​បាន​សម្រេច​រួច​បាន​យក​លុយកាក់​របស់​នារី​រង​ គ្រោះ​អស់​៧​ម៉ឺន​រៀល​និង​ទូរ​សព្ទ័​ដៃ​មួយ​គ្រឿង​ទៀត​ ។​
​លោក​ស៊ីវ​ សុ​ជាតិ​ បាន​បន្ដ​ថា​កម្លាំង​ របស់​លោក​បាន​ឃាត់ខ្លួន​បុរស​ខាងលើ​ បន្ទាប់​ពី​រំលោភ​នារី​រង​គ្រោះ​សម្រេច​ ដោយ​ជនសង្ស័យ​បាន​ដឹក​នាង​ចេញពីផ្ទះ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៦​ មក​ដល់​ ចំណុច​មុខ​គុក​ចាស់​នារី​រង​គ្រោះ​ឃើញ​មាន​មនុស្ស​ច្រើន​នាង​ក៏​បាន​លោត​ចុះ ​ពីលើ​ម៉ូតូ​ហើយ​ស្រែក​ឱ្យ​គេឯង​ជួយ​ ។​ ពេល​ នោះ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន​ សម្រេច​ភ្លាម​តែ​ម្ដង​ ។​
​ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ អៀន​ ស៊ី​វណ្ណ​ ធឿ​ន​ បាន​សារភាព​ចំពោះ​មុខ​ សមត្ថកិច្ច​ថា​ គេ​ពិតជា​បាន​ចាប់​នារី​រង​ គ្រោះ​បាន​សម្រេច​មែន​និង​បាន​គម្រាមកំហែង​ដោយសារ​តែ​ឃើញ​នាង​មាន​រូបរាង​ ស្អាត​ ហើយ​ធ្វើ​ឱ្យ​ចិត្ដ​ទ្រាំ​មិន​បាន​ ។​ ​ប​ច្ចប្ប​ន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថ​ កិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​ ៕

ប្រភពពី នគរវត្ត