ធីប៤ចំណុច អាចបញ្ជាក់ថាគាត់ មានបំណងរៀបការ ជាមួយអ្នក
មិត្តនារីៗមួយចំនួនប្រហែលជាមានកង្វល់
និងមានមន្ទិលសង្ស័យនៅក្នុងចិត្តថា
តើធ្វើយ៉ាងម៉េចទើបមើលដឹងថាទំនាក់ទំនងស្នេហារបស់អ្នក
ជាពិសេសសង្សាររបស់អ្នក ស្រលាញ់ស្មោះ ហើយ
ចង់រៀបការជាមួយអ្នក? បើអញ្ចឹងសាកល្បង
ផ្ទៀងផ្ទាត់ចំណុចខាងក្រោមនេះទៅមើល ដើម្បីដឹងកាន់តែច្បាស់ថា
តើមិត្តមនុស្សសំណព្វរបស់អ្នកពិតជាចង់រៀបការជាមួយអ្នករាកដមែន
ឬយ៉ាងណា?
១.មិនស្ទាក់ស្ទើរណែនាំអ្នកឲ្យស្គាល់មនុស្សស្និទ្ធស្នាល
បើ តាមយោបល់របស់កញ្ញា សុជាតា អាយុ២៤ឆ្នាំ និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានថ្លែងថា បើសង្សាររបស់អ្នកពិតជាមានចិត្ត ស្រលាញ់អ្នកស្មោះ អស់ពីបេះដូងមែននោះ ខ្ញុំថា គាត់មិនស្ទាក់ស្ទើរក្នុងការណែនាំអ្នកឲ្យឲ្យស្គាល់គ្រួសារ សាច់ញាតិ និងមិត្តភ័ក្ដិ ជិតស្និទ្ធរបស់គាត់នោះទេ។ សុជាតា បន្ថែមទៀតថា៖ “ស្នេហាយុវវ័យសម័យនេះ បើមិនបានដឹងឮដល់ចាស់ទុំទេ គឺទុកចិត្តមិនបានឡើយ។ ហេតុនេះហើយទើបខ្ញុំគិតថា ចំណុចនេះសំខាន់ខ្លាំងណាស់ នៅក្នុងទំនាក់ទំនងស្នេហា”។
២. គាត់មានគម្រោងថវិកាច្បាស់លាស់
ក្រៅ ពីការបង្ហាញពីភក្ដីភាព តាមរយៈការនាំអ្នកឲ្យស្គាល់មនុស្សដែលនៅជុំវិញគាត់ហើយ ចំណុចមួយទៀតដែលគេតែង សង្កេតឃើញ គូសង្សារមួយចំនួនធំបានអនុវត្តដែរនោះ គឺការចេះរៀបចំគម្រោងកញ្ចប់ថវិកាសម្រាប់អាពាហ៍ពិពាហ៍ ជាមួយអ្នក។
លើក ឡើងពីបញ្ហានេះ យុវជន សោម ចិត្រា អាយុ២៣ឆ្នាំ និស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និយាយថា៖ លុយក៏ជារឿងសំខាន់ផងដែរ ហេតុដូច្នេះហើយបុរសៗ ត្រូវតែមានផែនការថវិកាច្បាស់លាស់ ដើម្បីឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ជាមួយអ្នក។
ធ្លាប់ មានបទពិសោធន៍ជុំវិញប្រធានបទដែលបានលើកឡើងនេះដែរ យុវជន ថុល ចន្ទ្រា អាយុ២៥ឆ្នាំ ម្ចាស់ហាងអ៊ីនធឺណិតមួយកន្លែង នៅតាមបណ្ដោយផ្លូវ២៧១ ប្រាប់ថា នេះជាអ្វីដែលបុរសម្នាក់កំពុងតែព្យាយាមធ្វើដើម្បីបង្ហាញទៅ សង្សារ។ ចន្ទ្រា ពន្យល់ថា៖ ការដើរលេង ស៊ីផឹក ជួបជុំមិត្តភ័ក្តិ ខ្ញុំកំពុងតែកាត់បន្ថយបណ្ដើរៗហើយ។ ធ្វើដូចនេះ ដើម្បីបញ្ជាក់នាងថា ខ្ញុំមានការទទួលខុសត្រូវ និងហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បី អោយសង្សារខ្ញុំបានសប្បាយចិត្ត។
៤. គាត់តែងតែនៅក្បែរអ្នក
កញ្ញា ចន្នី អាយុ២៣ឆ្នាំ ជាបុគ្គលិកទទួលភ្ញៀវនៅសាលាឯកជនមួយ បានបង្ហើបឲ្យដឹងទាក់ទង់ចំណុចនេះថា៖ “ មនុស្សប្រុសដែលមានចិត្តស្រលាញ់នារីម្នាក់ពិតប្រាកដ ជារឿយៗមិនថាមានរឿងអ្វីទេ តែងតែបង្ហាញវត្តមានគាត់នៅជាមួយនារីនោះគ្រប់បញ្ហា។ មិនថាពេលសប្បាយរីករាយ និងពេលមានទុក្ខទេ នេះជាលក្ខណៈសម្បត្តិរបស់ស្វាមីល្អ ហើយក៏ជាសញ្ញាមួយដែលអាចបញ្ជាក់យ៉ាងច្បាស់ថា គាត់ជាបានត្រៀមខ្លួនជាស្រេច ក្នុងការរួមរស់ជាមួយអ្នកអស់មួយជីវិត”៕
ចុះមិត្តយុវវ័យវិញ យល់យ៉ាងណាដែរ?
អត្ថបទ៖ យិន សំបូរ
១.មិនស្ទាក់ស្ទើរណែនាំអ្នកឲ្យស្គាល់មនុស្សស្និទ្ធស្នាល
បើ តាមយោបល់របស់កញ្ញា សុជាតា អាយុ២៤ឆ្នាំ និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានថ្លែងថា បើសង្សាររបស់អ្នកពិតជាមានចិត្ត ស្រលាញ់អ្នកស្មោះ អស់ពីបេះដូងមែននោះ ខ្ញុំថា គាត់មិនស្ទាក់ស្ទើរក្នុងការណែនាំអ្នកឲ្យឲ្យស្គាល់គ្រួសារ សាច់ញាតិ និងមិត្តភ័ក្ដិ ជិតស្និទ្ធរបស់គាត់នោះទេ។ សុជាតា បន្ថែមទៀតថា៖ “ស្នេហាយុវវ័យសម័យនេះ បើមិនបានដឹងឮដល់ចាស់ទុំទេ គឺទុកចិត្តមិនបានឡើយ។ ហេតុនេះហើយទើបខ្ញុំគិតថា ចំណុចនេះសំខាន់ខ្លាំងណាស់ នៅក្នុងទំនាក់ទំនងស្នេហា”។
២. គាត់មានគម្រោងថវិកាច្បាស់លាស់
ក្រៅ ពីការបង្ហាញពីភក្ដីភាព តាមរយៈការនាំអ្នកឲ្យស្គាល់មនុស្សដែលនៅជុំវិញគាត់ហើយ ចំណុចមួយទៀតដែលគេតែង សង្កេតឃើញ គូសង្សារមួយចំនួនធំបានអនុវត្តដែរនោះ គឺការចេះរៀបចំគម្រោងកញ្ចប់ថវិកាសម្រាប់អាពាហ៍ពិពាហ៍ ជាមួយអ្នក។
លើក ឡើងពីបញ្ហានេះ យុវជន សោម ចិត្រា អាយុ២៣ឆ្នាំ និស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និយាយថា៖ លុយក៏ជារឿងសំខាន់ផងដែរ ហេតុដូច្នេះហើយបុរសៗ ត្រូវតែមានផែនការថវិកាច្បាស់លាស់ ដើម្បីឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ជាមួយអ្នក។
រូបតំណាង
៣. លះបង់ទម្លាប់អាក្រក់ចោលធ្លាប់ មានបទពិសោធន៍ជុំវិញប្រធានបទដែលបានលើកឡើងនេះដែរ យុវជន ថុល ចន្ទ្រា អាយុ២៥ឆ្នាំ ម្ចាស់ហាងអ៊ីនធឺណិតមួយកន្លែង នៅតាមបណ្ដោយផ្លូវ២៧១ ប្រាប់ថា នេះជាអ្វីដែលបុរសម្នាក់កំពុងតែព្យាយាមធ្វើដើម្បីបង្ហាញទៅ សង្សារ។ ចន្ទ្រា ពន្យល់ថា៖ ការដើរលេង ស៊ីផឹក ជួបជុំមិត្តភ័ក្តិ ខ្ញុំកំពុងតែកាត់បន្ថយបណ្ដើរៗហើយ។ ធ្វើដូចនេះ ដើម្បីបញ្ជាក់នាងថា ខ្ញុំមានការទទួលខុសត្រូវ និងហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បី អោយសង្សារខ្ញុំបានសប្បាយចិត្ត។