៣​ប្រាសាទ​នៅ​អង្គរ​​ បង្កប់​រូប​ឆោម​​​និង​​​ អត្ថន័យ​​​បំផុត​​​ ​ដែល​ភ្ញៀវ​​​​​​​អន្តរជាតិ ​​មិន​ងាយ​រំលង​

8/25/2014 0 Comments A+ a-

ចំណោម​ប្រាសាទ​​​នានា​​​​​​នៃ​​ក្រុង​អង្គរ​ ​ អតីត​​រាជ​ធានី​​​​ដ៏​​រុងរឿង​​របស់​ខ្មែរ ​គឺ​​ថា​ប្រាសាទ​​​ជា​ច្រើន​ រំលេច​ដោយ​រូប​ឆោម ក្បូរក្បាច់​រចនា ​​គួរឲ្យ​ទាក់​ទាញ​​​​​​។ ​ប៉ុន្តែ​​មគ្គុទ្ទេសក៍​ជើង​ចាស់​​​នៅ​ក្រុង​​សៀម​រាប លោក​ ខៀវ ធី ​​​បាន​​ចង្អុល​​​ប្រាសាទ​​ចំនួន​៣ ដែល​​អ្នក​មគ្គុទ្ទេសក៍​​​​តែង​នាំ​ភ្ញៀវ​ទៅ​ទស្សនា​​មិន​ដែល​​​រំលង​​។ ​​បុរស​​​ដ៏​សម្បូរ​ចំណេះ​ដឹង​ខាង​ប្រវត្តិ​ប្រាសាទ​តាម​រយៈ​ការងារ​ប្រចាំ​ ថ្ងៃ​ជា​ច្រើន​ឆ្នាំ​ ​​​​​​រូប​នេះ​ថា ​​​ភ្ញៀវ​ដែល​​​មាន​ពេល​តិច ​​​គឺ​អាច​​​ខក​ខាន​មើល​ប្រាសាទ​ដ៏​ទៃ​បាន តែ​​ប្រាសាទ​​៣​នេះ​ ខាន​មិន​បាន​​ឡើយ​​។

ប្រាសាទ​អង្គរ​វត្ត (អង្គរ​តូច​​)
លោក ធី​ ​ពន្យល់​ថា​​​​​​អ្នក​នាំ​ភ្ញៀវ​ មិន​ដែល​រំលង​​ប្រាសាទ​អង្គរវត្ត​​ ​ឡើយ។ ​ក្រៅ​ពី​ជា​បេតិកភណ្ឌ​​ពិភពលោក​ អង្គរ​តូច​មាន​ប្រាង្គ​​ដ៏​ស្កឹមស្កៃ​​ និង​ចម្លាក់​​រស់រវើក គ្មាន​ពីរ​ដែល​​ភ្ញៀវ​​ណា​ក៏​​ទប់​មិន​សរសើរ​មិន​បាន​​​។​ ថ្ម​បុរាណ​​ត្រូវ​បាន​​បន្តុប​ជា​ថ្នាក់​ៗ​​​ ​រហូត​​​​​ធ្វើ​ឲ្យ​ប្រាសាទ​ដែល​មាន​កម្ពស់​​៦៥​ម៉ែត្រ​​​​​ លេច​ឡើង​យ៉ាង​ត្រដែត ​បង្ហាញ​ពីទេពកោសល្យ​ដ៏​ចំណាន​​​​​។ ​
អង្គរវត្ត​​​​ស្ថិត​​ក្នុង​ចំណោម​​​បេតិកភណ្ឌ​ពិភពលោក​ស្អាត​បំផុត​​ទាំង​២០

​​​​​
​​ប្រសាទ​​បាយ័ន (អង្គរធំ​​)
​ នោះ​ក៏​ជា​កន្លែង​ដែល​មគ្គុទ្ទេសក៍​​​​​ទាំង​ឡាយ​ជ្រើស​ជា​ទីតាំង​​ដ៏​ សំខាន់​សម្រាប់​​បង្ហាញ​ទៅ​​ភ្ញៀវ។ ​​​លោក​ ធី ថា​​​​ប្រាសាទ​ដែល​​​កំពូល​មាន​មុខ​បួន​​ញញឹម​​មួយ​នេះ ​បាន​​បង្កប់​​​នូវ​​​វប្បធម៌​ខ្មែរ ដែល​រំលេច​ពី​ព្រហ្ម​វិហារ​ធម៌​ទាំង​៤ មេត្តា​ (​ប្រោស​ប្រណី​​) ករុណា (អាណិត​អាសូរ​​) ឧបេក្ខា (មិន​លម្អៀង​​) និង ​មុទិតា (មិន​ច្រណែន​​និន្ទា​​​)។ មួយ​​វិញ​ទៀត ប្រាសាទ​ បាយ័ន​ ពិសេស​ត្រង់​​ថា​​មាន​កំពូល ៥៤​​ ដែល​តំណាង​ឲ្យ​ដំណើរ​ច័ន្ទគតិ ដែល​​ក្នុង​មួយ​ឆ្នាំ​មាន​៥៤​ថ្ងៃ​​។ ​​
ប្រសាទ​​​​តា​ព្រហ្ម
​ប្រាសាទតាព្រហ្ម ​ជា​ប្រសាទ​​តែ​មួយ​គត់​​ ដែល​​បន្សល់​រូប​រាង​ដើម​ ​​បន្ទាប់​ពី​​ក្រុង​អង្គរ​​​​ត្រូវ​បាន​បោះ​បង់​​នៅ​ឆ្នាំ​​១៤៣១ ​មុន​រក​ឃើញ​​​ក្នុង​​​​​ព្រៃ​ស្ដុក​ដោយ​ជន​ជាតិ​បារាំង​លោក Henri Mahout នៅ​ឆ្នាំ​១៨៦០។ ដើម​ឈើ​ធំ​​ៗ​ បាន​ចាក់ស្រេះ​លើ​តួ​ប្រាសាទ​​ បង្កើត​​​ជា​ទេសភាព​ថ្មី​នៃ​ស្នាដៃ​វប្បធម៌​និង​ធម្មជាតិ​ ដ៏​ទាក់​ទាញ​។ កត្តា​​​​​ធម្មជាតិ​បាន​ដណ្ដប់​ស្នាដៃ​សម័យ​បុរាណ ​ដោយ​សារ​រុក្ខជាតិ​​​​ធំ​ៗ​​ចាក់​ឫស​ពត់​ពេន​​លើ​​ប្រាសាទ​។ “​​​វា​ស្ដែង​​​ពី​អាយុ​កាល​ដ៏​យូរ​អង្វែង​​ ហើយ​វា​ប្រាប់​អ្នក​ទេសចរណ៍​ទាំង​ឡាយ​ថា​ប្រសាទ​ទាំង​អស់​គឺ​​​មាន​សភាព​បែប ​​ហ្នឹង​ មុន​កាប់ឆ្ការ”​។ លោក​ខៀវ​ធី​ប្រាប់​ពី​​ចំណុច​ពិសេស​របស់​ប្រាសាទ​​តាព្រហ្ម​។

រូបភាព៖ amazingplacesonearth
អត្ថបទ៖ ប៉ែន សុផាន់ណា​​​