បុគ្គលិក​លើ​យន្តហោះ MH20 ម៉ាឡេស៊ី រង​ការ​ចោទ​ប្រកាន់​ បំពាន​ផ្លូវ​ភេទ​លើ ​អ្នក​ដំណើរស្រី (វីដេអូ)

8/25/2014 0 Comments A+ a-

កាល​ពី​ពេល​ ថ្មីៗ​កន្លង​ទៅ​នេះ បុគ្គលិក​ម្នាក់​នៅ​លើ​ជើង​ហោះហើរ MH20 របស់​​ Malaysia Airlines ឈ្មោះ Mohammed Rosli Bin Ab Karim បាន​រង​ការ​ចោទ​ប្រកាន់​ពី​នារី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ថា​បាន​បំពាន​ ផ្លូវ​ភេទ​លើ​នាង។
នាង Laura និយាយ​រៀបរាប់​ទាំង​ទឹក​ភ្នែក​ពី​ហេតុការណ៍​ដែល​កើត​លើ​យន្តហោះ
“ខ្ញុំ ​ខ្លាច​ខ្លាំង​ណាស់ ចង់​លោត​ចេញ​ពី​លើ​យន្តហោះ”។ នេះ​គឺ​ជា​សម្ដី​របស់ Laura វ័យ ២៦ ឆ្នាំ ដែល​ត្រូវ​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ MH20 ទៅ​ជួប​មិត្ត​ប្រុស នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ទី ៤ សីហា​កន្លង​ទៅ​នេះ​។ តាម​សារព័ត៌មាន​អូស្ត្រាលី The Sydney Morning Herald បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បុគ្គលិក​ជាន់​ខ្ពស់​រូប​នោះ​ធ្វើ​សកម្មភាព​ហើយ បាន​អង្វរ​ជន​រង​គ្រោះ​កុំ​អោយ​រាយការណ៍ ព្រោះ​ខ្លួន​មាន​ប្រពន្ធ និង​កូន​៣​នាក់​រួច​ទៅ​ហើយ។
Laura បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Sunday Night ថា​ “ខ្ញុំ​នៅ​តែ​ឆ្ងល់​ខ្លួន​ឯង​ហេតុ​អ្វី​មិន​ស្រែក? ហេតុអ្វី​មិន​រារាំង​សកម្មភាព​នោះ? ខ្ញុំ​ជា​មនុស្ស​រឹងមាំ​ម្នាក់​ដែល​អាច​ទប់​ទល់​នឹង​សកម្មភាព​នោះ​បាន ប៉ុន្តែ​ពេល​នោះ​ខ្ញុំ​ពិត​ជា​ខ្លាច​ណាស់ រក​នឹក​ធ្វើ​អ្វី​មិន​ឃើញ​ទេ”។ ទោះ​យ៉ាង​ណា លោក Mohammed បាន​និយាយ​ថា Laura បាន​បណ្ដោយ​ខ្លួន​ ដោយ​ឥត​មាន​ប្រកែក​ទើប​លោក​ហ៊ាន​ធ្វើ​បែប​នេះ។
ពេល ​នេះ​លោក Mohammed ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នៅ​ទីក្រុង​ប៉ារីស។ ប្រសិន​បើ​មាន​ការ​កាត់​ទោស​តាម​ការ​ចោទ​ប្រកាន់​មែន បុគ្គលិក​រូប​នេះ​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ ១៥ ឆ្នាំ។
លោក Mohammed Rosli Bin Ab Karim ដែល​រង​ការ​ចោទ​ប្រកាន់
រយៈ ​ពេល​ប៉ុន្មាន​ខែ​ក្នុង​ឆ្នាំ ២០១៤ នេះ ត្រកូល​ជើង​ហោះហើរ MH របស់​ម៉ាឡេស៊ី​មាន​បញ្ហា​មិន​ចេះ​ចប់ ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ជួប​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ។ ហេតុការណ៍​នេះ កើត​ឡើង​ក្រោយ​ការ​បាត់​ខ្លួន​ជើង​ហោះ​ហើរ MH370 ការ​បាញ់​ទម្លាក់ MH17 និង​ការ​ហោះហើរ​បក​ក្រោយ​របស់ MH70 ជា​ដើម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យ​អាកាសចរណ៍​ម៉ាឡេស៊ី៕
វីដេអូ៖
​​
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ smh