បើ​ចង់​ឲ្យ​ស្នេហា​ គង់​វង្សនារីៗ​មិន ​គួរ​ធ្វើ​រឿង​៥​យ៉ាង​នេះ

8/25/2014 0 Comments A+ a-

ដោយ​សារ​តែ​ ក្ដី​ស្រឡាញ់​ នារីៗ​ភាគ​ច្រើន​បាន​ធ្វើ​រឿង​ជា​ច្រើន​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី ​គូ​ស្នេហ៍​ និង​ដើម្បី​ធ្វើ​ឲ្យ​គូ​ស្នេហ៍​កាន់​តែ​ស្រឡាញ់​នាង​ខ្លាំង។ ប៉ុន្តែ​ក្នុង​ចំណោម​ទង្វើ​ទាំង​នោះ​ មាន​ទង្វើ​មួយ​ចំនួន​ដែល​មិត្តៗ​នារី​បាន​យល់​ខុស​ ហើយ​វា​ក៏​ជា​ហេតុ​ដែល​នាំ​ឲ្យ​ស្នេហា​របស់​ពួក​គេ​ឈាន​ដល់​ចំណុច​សូន្យ​វិញ ​ដែរ។ តាម​ការ​សង្កេត ​និង​វាស់​ស្ទង់​ ឃើញ​ថា​ទង្វើ​៥​យ៉ាង​ខាង​ក្រោម​នេះ​ហើយ​ដែល​នារីៗ​តែង​យល់​ច្រឡំ​ធ្វើ​វា​ ឡើង​ ហើយ​ធ្វើ​ឲ្យ​មិត្ត​ប្រុស​របស់​នាង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ទំនាក់​ទំនង ​របស់​ពួក​គេ​។​
រូប​តំណាង
១. ធ្វើ​ឲ្យ​មិត្ត​ប្រុស​ប្រចណ្ឌ​ដោយ​ការ​ស្និទ្ធស្នាល​ជាមួយ​ប្រុស​ផ្សេង​៖​
តើ ​អ្នក​កំពុង​គិត​ថា​វា​ជា​វិធី​ល្អ​ណាស់​មែន​ទេ ដែល​ធ្វើ​ឲ្យ​គេ​ឃើញ​អ្នក​កំពុង​លេង​ជាមួយ​អ្នក​ផ្សេង​ហើយ​គេ​ប្រចណ្ឌ​? ហើយ​តើ​អ្នក​គិត​ថា​គេ​នឹង​ដេញ​តាម​អ្នក​ដោយ​សារ​តែ​ការ​ប្រចណ្ឌ​នោះ​មែន​ទេ ​? បើ​យល់​បែប​នេះ​គឺ​ជា​ការ​ខុស​ឆ្គង​ហើយ​ ព្រោះ​បុរស​មិន​មែន​សុទ្ធ​តែ​ដូច​គ្នា​ទាំង​អស់​ទេ​។ ការ​ដែល​ស្និទ្ធស្នាល​ជាមួយ​អ្នក​ផ្សេង​នៅ​មុខ​គេ​នោះ  អាច​ជា​ការ​ដែល​ធ្វើ​ឲ្យ​គេ​អស់​ចិត្ត​ពី​អ្នក​ ឬ​គិត​ថា​អ្នក​ជា​មនុស្ស​ក្បត់​ក៏​ថា​បាន​។
២. តែង​យក​ខ្លួន​ឯង​ជា​ប្រធាន​បទ​សំខាន់​៖​
ឲ្យ ​តែ​ពេល​ជួប​គ្នា​ ឬ​និយាយ​គ្នា​លេង​ មិត្តៗ​នារី​មិន​គួរ​យក​ពេល​វេលា​មក​និយាយ​តែ​ពី​ខ្លួន​ឯង​ ព្រោះ​ចង់​ឲ្យ​គេ​គិត​ថា​ខ្លួន​អ្នក​ជា​មនុស្ស​សំខាន់​នោះ​ទេ។ ការ​ពិត ពេល​​ដាក់​ចិត្ត​ថា​ស្រឡាញ់​គ្នា គេ​បាន​គិត​ថា​អ្នក​សំខាន់​រួច​ទៅ​ហើយ។ ដូច្នេះ​ អ្នក​មិន​ចាំ​បាច់​ធ្វើ​ឲ្យ​គេ​គិត​ថា​អ្នក​​សំខាន់​ជាង​នេះ​ទៀត​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​គេ​គិត​ថា​អ្នក​គួរ​ឲ្យ​ធុញ​ទៅ​វិញ។ គួរ​ចេះ​ចែក​ឲ្យ​គេ​និយាយ​ពី​អ្វី​ដែល​ចង់​បង្ហាញ​អ្នក​ខ្លះ​ទើប​ជា​ការ​ ប្រសើរ​។​
៣. ធ្វើ​ឲ្យ​មិត្ត​ប្រុស​យល់​ថា​គេ​ដូច​ជា​មនុស្ស​ស្រី​៖​
សុភាព ​នារី​​ប្រហែល​ជា​មិន​បាន​ចាប់​ភ្លឹក​ទេ​ថា​មិត្ត​ប្រុស​របស់​អ្នក​អាច​នឹង​ អស់​ទឹក​ចិត្ត​នៅ​ពេល​ដែល​អ្នក​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ទន់​ខ្សោយ។ ធម្មជាតិ​​របស់​មនុស្ស​ប្រុស ​គឺ​តែង​ការពារ​មនុស្ស​ស្រី​ មិន​មែន​ត្រូវ​​ពឹង​ពាក់​មនុស្ស​ស្រី​ ឬ​ឲ្យ​មនុស្ស​ស្រី​ការពារ​គេ​វិញ​ទេ។ ហេតុ​នេះ​មិត្តៗ​នារី​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​គេ​ ហើយ​ទុក​ឱកាស​ឲ្យ​គេ​បាន​បញ្ចេញ​ភាព​ក្លាហាន​របស់​គេ​ដើម្បី​ធ្វើ​អ្វី​ ដើម្បី​អ្នក​ខ្លះ​ផង។​
៤. តែង​តែ​ទទូច​ឲ្យ​គេ​ធ្វើ​ជា​មនុស្ស​ថ្មី​ក្រៅ​ពី​ខ្លួន​គេ​៖​
ទទួល ​ស្គាល់​ថា​អ្នក​ស្រឡាញ់​មិត្ត​ប្រុស​របស់​អ្នក​ដោយ​សារ​គេ​​ជា​​មនុស្ស​ដែល ​អ្នក​ស្រឡាញ់។ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ក៏​ចង់​ឲ្យ​គេ​កាន់​តែ​ជា​មនុស្ស​ប្រុស​ឥត​ខ្ចោះ​ ក្នុង​ជីវិត​អ្នក​ដែរ ​ដើម្បី​ឲ្យ​ខ្លួន​អ្នក​កាន់​តែ​មាន​មោទនភាព​ដោយ​សារ​រូប​គេ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ អ្នក​មិន​គួរ​ទទូច​គេ​​ឲ្យ​ផ្លាស់​ប្ដូរ​ច្រើន​ដង​ពេក​ទេ​ ព្រោះ​លទ្ធផល​អាច​មាន​តែ​មួយ​គត់ ​គឺ​បើ​អ្នក​មិន​អាច​ទទួល​យក​អ្វី​ដែល​ជា​របស់​គេ​នៅ​​ពេល​នេះ​ គេ​​នឹង​ចាក​ចេញ​ពី​អ្នក​។ ហេតុ​ផល​គឺ​មាន​តែ​ប៉ុណ្ណឹង​។​
៥. និយាយ​កុហក​៖​
ទោះ ​បី​ជា​មិត្ត​ប្រុស​អ្នក​ស្រឡាញ់​អ្នក​ស្មើ​ជីវិត​ប៉ុណ្ណា​ក៏​ដោយ​ តែ​បើ​គេ​ដឹង​ថា​អ្នក​ធ្លាប់​និយាយ​ញឹក​ញយ​ពេក​នោះ  ការ​ស្រឡាញ់​របស់​គេ​ចំពោះ​អ្នក​នឹង​រលាយ​បាត់​ម្ដង​បន្តិចៗ​រហូត​ដល់​គ្មាន ​សោះ​តែ​ម្ដង។ ការ​ពិត​ មិន​ថា​បុរស ​ឬ​ស្ត្រី​ទេ​ ម្នាក់ៗ​សុទ្ធ​តែ​មិន​ចូល​ចិត្ត​អ្នក​ដែល​និយាយ​កុហក ​ឬ​បោក​ប្រាស់​ ដូច្នេះ​ការ​កុហក​គឺ​ជា​មូល​ហេតុ​ចម្បង​បំផុត​ធ្វើឲ្យ​គូ​ស្នេហ៍​បាត់​បង់​ ទំនុក​ចិត្ត​រៀងៗ​ខ្លួន៕​
ប្រែ​សម្រួល​៖​ សរ សុគន្ធី​
ប្រភព​៖ likelovequote