ក្រុមចោរប្លន់ កាំភ្លើងអាកា ប្លន់ផ្ទះអាជីវករ លក់ចាប់ហួយ យកទ្រព្យសម្បត្តិ អស់ជាច្រើន នៅស្រុកបរកែវ
រតនគិរីៈ ក្រុមចោរប្លន់
កាំភ្លើងអាកាមួយក្រុម ធ្វើសកម្មភាពបាញ់គំរាម ប្លន់យកទ្រព្យសម្បត្តិ
ក្នុងផ្ទះអាជីវករ លក់ចាប់ហួយ មួយកន្លែង ស្ថិតក្នុងភូមិរ៉យ ឃុំកិចុង
ស្រុកបរកែវ ខេត្តរតនគិរី ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង១១និង០០នាទី
យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។
បើតាមសាកក្សី មានលំនៅឋានផ្ទះក្បែរកើតហេតុ ប្រាប់ឲ្យដឹងថា ជនរងគ្រោះក្នុងអំពើប្លន់នេះ
មានប្តីឈ្មោះ ណាប់ សៀងហាក់ អាយុ ៥៣ឆ្នាំ មានប្រពន្ធ
និងកូនរស់នៅរកស៊ីលក់ដូរ ឥវ៉ាន់ចាប់ហួយ ក្នុងកន្លែងកើតហេតុ ខាងលើ
ជាយូរមកហើយ។
ប្រភពព័ត៌មានខាងលើ បន្តឲ្យដឹងទៀតថា
កាលពីម៉ោងប្រហែល១១និង០០នាទីយប់ នោះពួកគាត់បានឮ សូរសំឡេងបុកទ្វារ
និងគាស់ទ្វារខាងក្រោយខ្លាំងៗ បណ្តាលឲ្យរបើកទ្វារ ភ្លាមៗនោះ
គេបានឃើញមនុស្ស២នាក់ ប្រដាប់ដោយកាំភ្លើងអាកា ដើរចូលទៅក្នុងផ្ទះ
ថែមទាំងស្រែកគំរាម និងបាញ់ឡើងលើ ចំនួន៣គ្រាប់ បំបាក់ ស្មារតី
រួចក្រុមជនល្មើស បានចាប់អ្នកដេកក្នុងផ្ទះម្នាក់ ដាក់ខ្នោះដៃផ្តួលផ្កាប់មុខ
រួចក្រុមជនល្មើស ធ្វើសកម្មភាព រើកកាយ យកទ្រព្យសម្បត្តិដូចជា លុយកាក់
មាសប្រាក់ អស់ជាច្រើន បន្ទាប់មកក្រុមជនល្មើស រត់គេខ្លួនដោយ សុវត្ថិភាព។
ចំណែកឯម្ចាស់ផ្ទះបានរត់គេខ្លួន ពីក្រុមជនល្មើស ដោយលោតតាមបង្អួត
ទាំងព្រលឹងចុងសក់ ទៅសម្ងំលាក់ខ្លួននៅផ្ទះអ្នកជិតខាង។
បើតាមសមត្ថកិច្ចមូលដ្ឋាន
ដែលចុះទៅដល់កន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា បើពិនិត្យទៅលើសំបកគ្រាប់ ដែល
បាញ់ចំនួន៣គ្រាប់ ក្នុងហេតុការណ៍ខាងលើ គឺប្រភេទអាវុធអាកា ដោយបាញ់ឡើងលើ
បណ្តាលឲ្យធ្លុះដំបូល ផ្ទះជនរងគ្រោះផងដែរ។
សមត្ថកិច្ចមូលដ្ឋានខាងលើ ប្រាប់បន្តទៀតថា
ទ្រព្យសម្បត្តិដែលក្រុមជនល្មើស រើកកាយយកទាំងអស់រួមមាន ខ្សែកប្លាកទីន ១ខ្សែ
ទម្ងន់ជាង ១តម្លឹង ត្បូងមានតម្លៃមួយចំនួន ចិញ្ចៀនមាស ចំនួន៥វង់
លុយដុល្លារជាង១ម៉ឺន ដុល្លារ លុយខ្មែរជាង៨លានរៀល ទូរស័ព្ទដៃចំនួន៣គ្រឿង
និងសម្ភារផ្សេងៗទៀត សរុបទឹកប្រាក់ជិត៤ម៉ឺន ដុល្លារឯណោះ។
សមត្ថកិច្ចមូលដ្ឋានខាងលើ បញ្ជាក់ឲ្យដឹងទៀតថា
ដោយសារតែភូមិសាស្ត្រ នៅន្លែងកើតហេតុ មានការលំបាក ស្មុគស្មាញ
ផ្លូវមានការលំបាកធ្វើដំណើរ ពោលគឺកន្លែងកើតហេតុ សម្បូរទៅដោយព្រៃឈើក្រាស់ៗ
បង្ក លក្ខណៈងាយស្រួល ដល់ក្រុមជនល្មើសធ្វើសកម្មភាព ដោយក្រុមចោរនោះ
ធ្វើដំណើរដោយថ្មើរជើងតែម្តង។
ជាមួយគ្នានេះដែរ សមត្ថកិច្ចជាច្រើនអង្គភាព ចុះពិនិត្យកន្លែងកើតហេតុ ព្រមទាំងធ្វើការស្រាវជ្រាវ រកមុខសញ្ញា ក្រុមជនល្មើសខាងលើនេះ យកមកធ្វើការផ្តន្ទាទោស ទៅតាមច្បាប់៕
ជាមួយគ្នានេះដែរ សមត្ថកិច្ចជាច្រើនអង្គភាព ចុះពិនិត្យកន្លែងកើតហេតុ ព្រមទាំងធ្វើការស្រាវជ្រាវ រកមុខសញ្ញា ក្រុមជនល្មើសខាងលើនេះ យកមកធ្វើការផ្តន្ទាទោស ទៅតាមច្បាប់៕