វិធីដំឡើង ពុម្ពអក្សរ យូនីកូដ និង ឃីប៊ត ខ្មែរ នៅលើ iOS 7.1, 7.1.1, 7.1.2
ក្រុម 4KhmeriPhone បានបញ្ចេញ កញ្ចប់ ពុម្ពអក្សរ និងឃីប៊តខ្មែរ សំរាប់ iPhone និង iPad ដែលដើរដោយប្រព័ន្ធ iOS 7.1, 7.1.1, 7.1.2 ហើយ។ ប៉ុន្តែ លោកអ្នក ត្រូវ Jailbreak ម៉ាសីុន របស់ លោកអ្នក ជាមុនសិន ទើបអាចប្រើ កញ្ចប់ទាំងនេះបាន។
តំរូវការជាមូលដ្ឋាន:
- iPhone, iPad ឬ iPod ដែលដំណើរការលើ iOS 7.1-7.1.2 ដែលបាន Jailbreak ហើយ (មើលវិធី Jailbreak: http://wp.me/p1DX6F-3kM)
វិធីដំឡើងពុម្ពអក្សរខ្មែរ:
1. ជាដំបូង សូមបើក កម្មវិធី Cydia រួចចូលទៅ Manage-> Sources-> Edit-> Add។ រួចវាយ អសយដ្ឋាន http://4khmeriphone.com/sp ចូល បន្ទាប់មក ចុច Add Source។2. បន្ទាប់មក ចុចលើ ប្រភពដែលមានឈ្មោះថា 4KhmeriPhone Team-> All Packages រួចរំកិលអេក្រង់ចុះក្រោម ចុចលើ iOS 7.1+ Khmer Fonts-> Install-> Confirm ដើម្បីដំឡើង ពុម្ពអក្សរខ្មែរ។ ក្រោយដំឡើងចប់ សូមចុច ប៊ូតុង Restart SpringBoard។
វិធីដំឡើងឃីប៊តខ្មែរ សំរាប់ iPhone និង iPad:
3. ចុចលើ ប្រភពដែលមានឈ្មោះថា 4KhmeriPhone Team-> All Packages នេះ ដដែល ហើយរំកិលចុះក្រោម។ ហើយម្តងនេះ សូមចុចលើ កញ្ចប់ ដែលមានឈ្មោះ៖- iOS7+ 4 rows iPhone Keyboard ឬ iOS7+ 5 rows iPhone Keyboard ដើម្បីដំឡើង ឃីប៊តសំរាប់ iPhone
- iOS7+ 4 rows iPad Keyboard ឬ iOS7+ 5 rows iPad Keyboard ដើម្បីដំឡើង ឃីប៊តសំរាប់ iPad
បន្ទាប់មក សូមចុច Install-> Confirm ដើម្បីដំឡើង។ ក្រោយដំឡើងចប់ សូមចុច ប៊ូតុង Restart SpringBoard។
ចំណាំ: ជៀសវាង ការដំឡើង កញ្ចប់ឃីប៊ត ច្រឡំ ដូចជា កញ្ចប់ឃីប៊ត iPhone ទៅដំឡើងលើ iPad ជាដើម ដែលអាចធ្វើអោយ ឃីប៊ត ដើរមិនល្អ
4. បន្ទាប់មក បើកកម្មវិធី Settings រួចចូលទៅ General-> Keyboard-> Keyboards-> Add New Keyboard-> ក្តារចុចខ្មែរ។
ត្រឡប់មក Home Screen វិញ រួចយកម្រាមដៃ អូសលើអេក្រង់ពីលើចុះក្រោម ដើម្បីបើកមុខងារ រាវរក ហើយចុចលើ ប្រអប់ Search រួចចុចលើ ប៊ូតុងរូបផែនដី នោះ លោកអ្នក នឹងបានឃើញ ឃីប៊តខ្មែរ មិនខាន៕