ប៉ាតង់ថ្មីរបស់ Apple អាចអោយ អ្នកប្រើ iOS ផ្លាស់ប្តូរ ប្រព័ន្ធចាក់សោរអេក្រង់
ក្រុមហ៊ុន Apple បានដាក់ពាក្យ ស្នើរសុំ ប៉ាតង់ថ្មីមួយ ដែលរៀបរាប់ពី វិធីផ្លាស់ប្តូរ ប្រព័ន្ធសុវត្ថិភាព អាស្រ័យលើ ទីតាំងភូមិសាស្ត្រ… នេះបើតាម របាយការណ៍ពី AppleInsider។ ប្រភព បានបន្តអោយដឹងថា ប្រព័ន្ធប្រតិបត្តិការណ៍ នៅក្នុងទូរស័ព្ទ នឹងធ្វើការ ឆែកមើល ទីតាំងភូមិសាស្ត្ររបស់ ម៉ាសីុន តាមរយៈ ទីតាំងអង់តែនបណ្តាញទូរស័ព្ទ ឬ ទីតាំងបណ្តាញ WiFi ដែលកំពុងប្រើ។
ពេលនោះ ប្រព័ន្ធ នឹងអាចដឹងបានថា តើ លោកអ្នក កំពុងស្ថិតនៅ ទីតាំង ដែលមានសុវត្ថិភាព ឬអត់ (ដូចជា នៅក្នុងផ្ទះ ឬ នៅក្រៅផ្ទះ ជាដើម)។ បន្ទាប់មក ប្រព័ន្ធនេះ នឹងធ្វើការ ផ្លាស់ប្តូរ ប្រព័ន្ធសុវត្ថិភាព អាស្រ័យតាមនោះដែរ ដូចជា ប្តូរ ពីការ វាយលេខកូដដោះសោរអេក្រង់ 4 ខ្ទង់ ពេលប្រើនៅផ្ទះ ទៅប្តូរជា ការទាមទារអោយ ស្កែនក្រយៅដៃ នៅពេលនៅក្រៅផ្ទះ ជាដើម។ ក្រៅពី ការប្តូរ វិធីបើកសោរអេក្រង់ អ្នកប្រើប្រាស់ ក៏អាចកំណត់ ធ្វើការ ផ្លាស់ប្តូរផ្សេងៗទៀត ពីក្នុង Settings និង អីុនធើហ្វេស ជាដើម៕
ប្រភព: AppleInsider