កន្លែងដាក់សីុម iPhone 6 ផ្តល់តំរុយថា ម៉ូដែលក្រោយនេះ នឹងចេញមកមាន 3 ពណ៌
រូបភាព ជាច្រើនសន្លឹក ត្រូវបាន បង្ហោះនៅលើវិុបសាយ letemsvetemapplem.eu របស់ អឺរ៉ុប ដែលបានបង្ហាញ ពី តំណខ្សែភ្លើង, តំណខ្សែសម្លេង និងកន្លែងដាក់សីុមកាត របស់ iPhone 6។ រូបភាព កន្លែងដាក់សីុមកាត របស់វា បានផ្តល់តំរុយថា iPhone 6 ទំនងនឹងចេញមក មាន 3 ពណ៌ ដូចម៉ូដែល iPhone 5S មុនដែរ គឺ ពណ៌ប្រផេះខ្មៅ, មាស និងទឹកប្រាក់។
Apple អាចនឹង ទាត់ចោល សម្បកជ័រ ពណ៌ស្រស់ឆើតឆាយ ដែលមាន នៅលើ iPhone 5c ហើយបន្តប្រើតែ 3 ពណ៌ ដែលពេញនិយម នៅលើ ម៉ូដែលមុន។
គួររំលឹកថា ក្រុមហ៊ុន Apple ត្រូវបាន គេរំពឹងថា នឹងបញ្ចេញលក់ iPhone អេក្រង់ធំ 2 ម៉ូដែល នាខែ កញ្ញា ខាងមុខនេះគឺ ម៉ូដែលអេក្រង់ ទំហំ 4.7 អីុង និង 5.5 អីុង ជាមួយនឹងផ្នែករឹងថ្មីៗ ដូចជា បន្ទៈឈីប A8, កាម៉េរាធំជាងមុន, កញ្ចក់អេក្រង់ ការពារឆ្កូត ត្បូងកណ្តៀង និងកំរាស់ដែលកាន់តែស្តើងជាងមុន៕
ប្រភព: letemsvetemapplem.eu