didas ប្រកាសពី នាឡិកាឆ្លាតវៃ FIT SMART

7/11/2014 0 Comments A+ a-

ក្រុមហ៊ុនផលិត សម្ភារៈកីឡា Adidas កាលពីពេលថ្មីៗនេះ បានប្រកាសពី ផលិតផលថ្មី FIT SMART ដែលជា ប្រភេទ នាឡិកាឆ្លាតវៃ អាចវាស់ ចង្វាក់បេះដូង, ចំនួនកាល់ឡូរីដែលបានដុត, ចំនួនជំហាន និងចង្ងាយ ដែលបានដើរ ជាដើម។ FIT SMART ត្រូវបាន បង្កើតឡើង សំរាប់ អ្នកស្រឡាញ់សុខភាព និងការហាត់ប្រាណ… នេះបើតាម Adidas។

Adidas Fit Smart
Adidas Fit SmartAdidas Fit Smart
FIT SMART អាចផ្ទេរប្តូរទិន្នន័យជាង 10 ម៉ោងរបស់ខ្លួន តាមរយៈ ប្លូធូស ជាមួយ ស្មាតហ្វូន របស់លោកអ្នក តាមរយៈ កម្មវិធី miCoach Train and Run របស់ Adidas។ ក្រៅពីនេះ អ្នកប្រើប្រាស់ អាចកំណត់ គំរោងហាត់ប្រាណ រាប់រយលំហាត់ប្រាណ តាមរយៈ កម្មវិធី miCoach Train and Run នេះ ទៀតផង។
FIT SMART មាន 2 ទំហំ និង ពណ៌ ហើយនឹងមាន ដាក់លក់ នាខែ សីហា ខាងមុខនេះ ក្នុងតំលៃ $199៕
ប្រភព: DesireThis.com