១០ចំណុច​​ដែល​ អ្នក​មិន​​ដែល​ដឹង​ពី Siri

8/15/2014 0 Comments A+ a-

អ្នក​ដែល​ប្រើ​ប្រាស់​​ផលិត​ផល​របស់​ Apple ច្បាស់​ជា​ស្គាល់​ Siri ហើយ​។ Siri ជា​ជំនួយ​ការ​ដ៏​វៃ​ឆ្លាត​ដែល​​អាច​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​ជា​ច្រើន​ដែល​ អ្នក​សួរ​។ ប៉ុន្តែ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​​​ប្រិយមិត្ត​​មិន​ទាន់​ដឹង​ច្បាស់​​ ពី​ Siri។
១. អ្នក​អាច​ដឹង​ថា​តើ​​ម្ហូប​ឬ​ផ្លែឈើ​ដែល​អ្នក​ញាំ​មាន​កាឡូរី​ប៉ុន្មាន ដោយ​គ្រាន់​តែ​សួរ​ថា “Siri, how many calories are in a ………..?” នោះ​ Siri នឹង​ប្រាប់​អ្នក។​
២. ​ ប្រសិន​ជា​អ្នក​មិន​ដឹង​ថា​ត្រូវ​រើស​លេខ​សម្ងាត់​ណា​មួយ​យក​មក​ប្រើ​ អ្នក​អាច​សុំ​ជំនួយ​ពី Siri ដោយ​គ្រាន់​តែ​និយាយ​ថា​ “Wolfram, password.”
៣. ប្រាប់​ឈ្មោះ​បែប​កំប្លែង​ៗ​របស់​អ្នក​ឲ្យ​​ Siri ហៅ​ដោយ​គ្រាន់​តែ​និយាយ​ថា”Call me…….from now on.”
៤. នៅ​ពេល​មាន​សារ​ដែល​ទើប​តែ​ផ្ញើ​ចូល​ថ្មី​ៗ​​ហើយ​អ្នក​ចង់​ឲ្យ​ Siri អាន​​ជួស​​នោះ​ដោយ​គ្រាន់​តែ​និយាយ​ថា​ “Read me my last message.”
៥. បង្រៀន​ Siri ឲ្យ​​ចេះ​អាន​ឈ្មោះ​របស់​យើង​ដោយ​គ្រាន់​តែ​និយាយ​ថា​ “You pronounced my name wrong.”
៦. កំណត់​ការ​​កាល​បរិច្ឆេទ​ណា​មួយ​ដែល​អ្នក​ចង់​ឲ្យ​ Siri ដាស់​តឿន​អ្នក​ ដោយ​គ្រាន់​តែ​និយាយ​ថា “Remind me at 7:30am to bring my charger to work.”
៧. ប្រសិន​បើ​អ្នក​ភ្ជាប់​ទូរសព្ទ​របស់​អ្នក​ទៅ​នឹង​ប្រព័ន្ធ​សំឡេង​(Sound System) ក្នុង​ឡាន​ នោះ​អ្នក​អាច​ប្រាប់​ Siri ឲ្យ​លេង​(play) បទ​ចម្រៀង​ណា​មួយ​ដែល​អ្នក​ចង់​ស្តាប់​ដោយ​គ្រាន់​តែ​ប្រាប់​ឈ្មោះ​បទ​នោះ​ ទៅ​ Siri ជា​ការ​ស្រេច។
៨. នៅ​ពេល​ដែល​អ្នក​មាន​កម្ម​វិធី​ណាមួយ​​ដែល​បើក​ចោល​ហើយ​ចង់​បិទ​វា​ នោះ​គ្រាន់​តែ​និយាយ​ទៅ​កាន់​ Siri ថា “Settings” នោះ​Siri នឹង​ចូល​ទៅ​កាន់​កម្មវិធី​ដែល​មិន​ទាន់​បិទ​នោះ​ភ្លាម។
៩. អ្នក​ក៏​អាច​កែ​​អក្សរ​បាន​ដែរ​នៅ​ពេល​ Siri ប្រកប​ខុស។
១០. ពេល​អ្នក​​ចង់​ចាក​ចេញ​ពី​កម្ម​វិធី​ Siri នោះ​គ្រាន់​តែ​និយាយ​ថា” Bye” នោះ​ Siri នឹង​បិទ​។
សង្ឃឹម​ថា​ប្រិយ​មិត្ត​នឹង​រីករាយ​បន្ទាប់​ពី​​សាក​ល្បង​តាម​វិធី​ខាង​លើ​។
ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព​៖ businessinsider