Samsung ​ផ្ដោត​គោលដៅ​ Galaxy Note 4 ​​ខ្លាំង​នៅ​ចិន​​មុន​ការ​ មក​ដល់​ជា​ផ្លូវការ

8/15/2014 0 Comments A+ a-

អាច​ថា ​Samsung ​កំពុង​កំណត់​គោលដៅ​ទីផ្សារ​​ធំ​របស់​ Galaxy Note 4 ​នៅ​ចិន​ក៏​ថា ​បាន​​ព្រោះ​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​ផង​ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​កូរ៉េខាងត្បូង​មួយ​នេះ​ផ្សព្វផ្សាយ​ ពាណិជ្ជកម្ម​ពាក់​ព័ន្ធ​នឹង​ Note 4 ​ព្រោងព្រាត​ពេញ​ទីក្រុង​ប៉េកាំង​ទៅ​ហើយ។ ​​អ្វី​ដែល​គួរ​​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ​ ពាណិជ្ជកម្ម​ស្រដៀង​គ្នា​នេះ​មិន​ទាន់​ឃើញ​មាន​នៅ​តាម​បណ្ដា​ប្រទេស​លោក​ខាង ​លិច​ទាល់​តែ​សោះ ​ដែល​នេះ​ស​បញ្ជាក់​ថា ​ចិន​អាច​ជា​កន្លែង​ដែល​ Samsung  ​​កើប​លុយ​​​សម្រាប់​ផលិតផល​ថ្មី​​របស់​ខ្លួន។
ផ្ទាំង​ប៉ាណូ​ពាណិជ្ជកម្ម​ Galaxy Note 4 លេច​ឡើង​ព្រោងព្រាត​
តាម​ដងវិធី​នានា​ក្នុង​ក្រុង​ប៉េកាំង
​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖
​ Galaxy Note 4 ​ត្រូវ​គេ​អះអាង​ថា ​​មាន​អេក្រង់​ទំហំ​ ៥,៧ អ៊ីញ​ដែល​មាន​ Screen ប្រភេទ​ QHD Super AMOLED និង​មាន​តម្លៃ​ប្រហែល​ ៨០០ ដុល្លារ៕
​ប្រែ​សម្រួល​៖​សែម​ សុធារិទ្ធ
​ប្រភព​៖​ gsmaren