Google បាន​បង្ហាញ​​ Android Wear វីដេអូ​ដល់​ទៅ​បួន​ជា​ផ្លូវ​ការ

8/15/2014 0 Comments A+ a-

Android Wear ជា​ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​ប្រើ​លើ​ពពួក​ Smartwatch ​របស់​ Google ដំបូង​គេ​បំផុត ​ហើយ​គេ​អាច​នឹង​ឃើញ​វា​ដាក់​ឱ្យ​ដំណើរការ​ជាមួយ​ Moto 360 ជា​ពិសេស​នៅ​ក្នុង​ព្រឹត្តិការណ៍​ IFA ២០១៤។
ឥឡូវ​នេះ​ Google បាន​បង្អួត​វីដេអូ​របស់​ខ្លួន​ដល់​ទៅ​បួន​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​វា​ដូច​ខាង​ក្រោម​នេះ។
​ វីដេអូ​ទី១បាន​បង្ហាញ​ពី​ព័ត៌មាន​ទាំង​អស់​គ្នា​ដែល​អ្នក​ត្រូវ​ការ​ជា​រៀង​ រាល់​​ថ្ងៃ​តាម​រយៈ​ដំណើរ​រវាង​ Smartphone និង​​Smartwatch នៅ​លើ​ដៃ​របស់​យើង។ ​ចំណែក​វីដេអូ​បន្ត​បន្ទាប់​ទៀត​ក៏​បាន​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​ពិសេស​ របស់​Smartwatch ​ដែល​មិន​ជ្រាប​ទឹក ហើយ​យើង​អាច​បញ្ជា​វា​បាន​ដោយ​សំឡេង​ទៀត​ផង។
​សូម​ទស្សនា​វីដេអូ​ទាំង​បួន​ខាង​ក្រោម​ទាំង​អស់​គ្នា៖
​ អ្វី​ដែល​គេ​រំពឹង​អំពី​ Smartphone និង ​​Smartwatch ​ដែល​នឹង​តាំង​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ IFA ២០១៤ ខាង​មុខ​នេះ​មាន​ដូចជា Samsung Galaxy Note 4, Sony Xperia Z3, Nokia Lumia 730 និង​ 830 Huawei Ascend D3 ​ក៏​ដូច​ជា​ Asus Smartwatch ជា​ដើម៕
​ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ
​ប្រភព​៖​ gottabemobile