បុគ្គលិក​មីក្រូ​ហិរញ្ញវត្ថុ ប្រាសាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​ពីបទ រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ ១២ឆ្នាំ

3/27/2014 0 Comments A+ a-

kampot​ខេត្ដកំពត​ ៖​ ជនសង្ស័យ​ម្នាក់​ជា​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ត្រូវ​បាន​ សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​សាកសួរ​និង​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៤​ ដោយ​យោង​តាម​ដីកា​របស់​ព្រះរាជអាជ្ញា​ ក្រោម​បទចោទប្រកាន់​ពី​ការ​រួម​ភេទ​ជាមួយ​អនីតិជន​ កាលពី​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៤​ បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ របស់​ម្ដាយក្មេក​ ។​
​ជនសង្ស័យ​ ឈ្មោះ​ មៀ​ច​ លាង​ហុង​ អាយុ​២៨​ឆ្នាំ​ ជា​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​ ប្រា​សាក់​ ស្នាក់​នៅ​ភូមិ​ក្រាំង​ សង្កាត់​ ក្រាំង​អំពិល​ ក្រុង​កំពត​ ខេត្ដកំពត​ មាន​ ស្រុក​កំណើត​នៅ​ភូមិ​បន្ទាយ​ ឃុំ​ជី​ខ្មា​ ស្រុក​ទ្រាំង​ ខេត្ដតាកែវ​។​ កាលពី​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៤​ សមត្ថកិច្ច​បាន​ ទទួល​ពាក្យបណ្ដឹង​ពី​ស្ដ្រី​ឈ្មោះ​ មាស​ ស៊ី​ណា​ មាន​ទីលំនៅ​ភូមិ​ទ្វី​ខាងត្បូង​ សង្កាត់​អណ្ដូង​ខ្មែរ​ ក្រុង​កំពត​ ខេត្ដកំពត​ បាន​ចោទប្រកាន់​ថា​ ជនសង្ស័យ​ឈ្មោះ​ មៀ​ច​ លាង​ហុង​ នេះ​បាន​រួម​ភេទ​ជាមួយ​ កូនស្រី​របស់​ខ្លួន​ដែល​ស្ថិត​ក្នុង​វ័យ​ជា​ អនីតិជន​ ។​
​គួរ​បញ្ជាក់​ថា​ បណ្ដឹង​ស្ដី​ពី​បទ​រួម​ភេទ​ ជាមួយ​អនីតិជន​នោះ​កើតឡើង​ដោយ​ សារ​ស្ដ្រី​ជា​ម្ដាយក្មេក​របស់​ជនសង្ស័យ​ ខឹង​កូនប្រសា​ចុះ​ចោល​ប្រពន្ធ​ដែល​ជា​ កូន​របស់​គាត់​បន្ទាប់​ពី​រៀប​ការ​កាលពី​ ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៤​ ។​ ក្រោយ​ ពេល​រៀប​ការ​បាន​មួយ​ថ្ងៃ​ឈ្មោះ​ មៀ​ច​ លាង​ហុង​ បាន​យក​ខោអាវ​ចាក​ចេញពី​ ផ្ទះ​ប្រពន្ធ​ ទើប​បង្ក​ឱ្យ​ម្ដាយក្មេក​ខឹង​ និង​ ឈាន​ទៅ​ដាក់​ពាក្យបណ្ដឹង​។​គួរ​រំលឹក​ថា​ ក្នុង​អំឡុង​ឆ្នាំ​២០១២​ ឈ្មោះ​ មៀ​ច​ លាង​ហុង​ បាន​មក​ធ្វើ​ការងារ​នៅ​រមណីយ​ ដ្ឋា​ន​ភ្នំ​បូកគោ​ដោយ​ហូប​បាយ​ខែ​របស់​ ស្ដ្រី​ មាស​ ស៊ី​ណា​ រហូត​មាន​ទំនាក់​ ទំនង​ជាមួយ​កូនស្រី​អ្នកលក់​បាយ​រូប​នេះ​ ដែល​មាន​អាយុ​ទើបតែ​១២​ឆ្នាំ​ ។​
​ក្រោយមក​ ឈ្មោះ​ មៀ​ច​ លាង​ហុង​ ក៏​ប្ដូរ​ការងារ​ទៅ​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​វិញ​ ហើយ​ឈប់​ហូប​បាយ​ខែ​របស់​ស្ដ្រី​ នោះ​តែ​ការ​ទាក់ទង​ជាមួយ​កូនស្រី​នៅ​តែ​បន្ដ​ ។​ នៅ​យប់​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​ ២០១៣​ ឈ្មោះ​ មៀ​ច​ លាង​ហុង​ បាន​ បង្កើត​កម្មវិធី​ហូប​បាយ​នៅផ្ទះ​ស្ដ្រី​ ឈ្មោះ​ មាស​ ស៊ី​ណា​ មាន​ទាំង​ផឹក​គ្រឿង​ ស្រវឹង​ ផង​។​ ពេល​ស្រវឹង​ទាំង​ស្ដ្រី​ម្ចាស់ផ្ទះ​ទាំង​ ភ្ញៀវ​ ទើប​ការ​ហូប​ចុក​បាន​បញ្ឈប់​ ហើយ​ឈ្មោះ​ មៀ​ច​ លាង​ហុង​ បាន​សុំ​ សម្រាក​នៅផ្ទះ​នោះ​ ព្រោះ​ខ្លាច​មាន​ គ្រោះថ្នាក់​តាម​ផ្លូវ​ដែល​ឱកាសល្អ​ដល់​ ឈ្មោះ​ មៀ​ច​ លាង​ហុង​ បាន​ចាប់​រំលោក​ កូនស្រី​ម្ចាស់ផ្ទះ​រហូត​បាន​សម្រេច​ ។​
​ក្រោយមក​រឿង​ចាប់រំលោភ​បាន​ បែកធ្លាយ​ ទើប​ស្ដ្រី​ជា​ម្ដាយ​ទូរស័ព្ទ​ហៅ​ ឈ្មោះ​ មៀ​ច​ លាង​ហុង​ មក​សួរនាំ​ក៏​ កើតជា​ការ​សន្យា​ថា​ រូបគេ​នឹង​ចូល​ស្ដី​ ដណ្ដឹង​នាង​រៀប​ការ​តាម​ប្រពៃណី​ដោយ​ ឱ្យ​ម្ដាយ​ខាង​ស្រី​កែ​អាយុ​កូន​រហូត​ដល់​ ១៨​ឆ្នាំ​។​ ដូច​ការ​សន្យា​ភាគី​ខាង​ប្រុស​បាន​ នាំ​ឪពុក​ម្ដាយ​ចូល​ស្ដីដណ្ដឹង​និង​ដាក់​ថ្ងៃ​ រៀប​ការ​ គឺ​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៤​។​ ប៉ុន្ដែ​មិនដឹង​ថា​មានការ​គិត​ឃើញ​យ៉ាងណា​ ស្រាប់តែ​មួយ​ថ្ងៃ​បន្ទាប់​បែរជា​កូន​ កំលោះ​ដែល​បាន​រៀប​ការ​ថ្មីថ្មោង​យក​ខោអាវ​ចុះ​ចោល​ប្រពន្ធ​ធ្វើ​ឱ្យ​ស្ដ្រី​ជា​ម្ដាយ​ខឹង​ ក៏​ប្ដឹង​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន​ឱ្យ​ សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្ដង​ ។​
​បើ​តាម​ប្រភព​ពី​មន្ដ្រី​តុលាការខេត្ដ​ កំពត​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​បុគ្គលិក​ ធនាគារ​ប្រា​សាក់​ដែល​បាន​រំលោភ​ក្មេង​ ស្រី​ជា​អនីតិជន​ត្រូវ​បាន​តុលាការ​សម្រេច​ ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ល្ងាច​ថ្ងៃ​ទី​២៦​ ខែមីនា​។​ ការ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ​ មិន​ថា​ ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ប៉ុណ្ណោះ​ទេ​ សូ​ម្បី​សមត្ថកិច្ច​ដែល​ខំ​ចំណាយពេល​ អត់បាយ​ក្រហាយ​ទឹក​ឃាត់ខ្លួន​ជនសង្ស័យ​ មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ក៏​ក្ដៅក្រហាយ​ទៅ​នឹង​ការ​ដោះ​លែង​ ជន​ សង្ស័យ​ម្នាក់​នេះ​ឱ្យ​នៅ​ក្រៅ​ឃុំ​នោះ​ដែរ​ ។​
​តាម​ប្រភព​ពី​អ្នក​ភូមិ​កន្លែង​កើត​ ហេតុ​ឱ្យ​ដឹង​ថា​ ក្មេង​ស្រី​រង​គ្រោះ​នៅ​ក្នុង​ បញ្ជី​ជាតិ​នាង​ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ ប៉ុណ្ណោះ​ ក៏​ប៉ុន្ដែ​ដើម្បី​ឱ្យ​ដំណើរការ​នៃ​ ការ​រៀប​អាពាហ៍ពិពាហ៍​បាន​ជនសង្ស័យ​ បាន​រួម​ដៃ​ជាមួយនឹង​មេ​ភូមិ​ មេឃុំ​ កែ​ អាយុ​ដាក់​ដល់​១៨​ឆ្នាំ​ ។​ សកម្មភាព​បែប​ នេះ​អាច​និយាយ​បាន​ថា​ ជនសង្ស័យ​មាន​ ការ​គ្រោងទុក​ប្រព្រឹត្ដ​ទ​ង្វើ​ខុសច្បាប់​រួច​ បាត់​ទៅ​ហើយ​ ព្រោះ​ក្រោយ​ពី​ជនសង្ស័យ​ រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​ក្មេង​ស្រី​ រង​គ្រោះ​នោះ​គេ​បាន​នាំ​នាង​ទៅ​ផ្សំ​ដំណេក​ នៅ​ខាងក្រៅ​ផ្ទះ​ ។​ លុះ​បាន​រយៈពេល​៤​ថ្ងៃ​ ប៉ុណ្ណោះ​ក៏​ដឹក​ក្មេង​ស្រី​រង​គ្រោះ​ មក​ ប្រគល់​ឱ្យ​ម្ដាយ​វិញ​ក្រោម​ល្បិច​ កល​ មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​ ។​ ដូច្នេះ​ នេះ​ជា​ចេតនា​និង​ជា​ការ​គ្រោងទុក​របស់​ជនសង្ស័យ​ ។​ បញ្ហា​និង​សកម្មភាព​នេះ​ ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ក៏​ដូច​ជា​ សមត្ថកិច្ច​គ្រប់គ្រង​សំណុំរឿង​នេះ​បាន​ ប្រតិកម្ម​ទៅ​នឹង​ការ​ដោះ​លែងឱ្យ​ជន​ សង្ស័យ​នៅ​ក្រៅ​ឃុំ​នេះ​ដែរ​ ។​
​ពាក់ព័ន្ធ​ករណី​ ដោះ​លែង​ជនសង្ស័យ​ រួម​ភេទ​ជាមួយ​អនីតិជន​នៅ​ក្រៅ​ឃុំ​ បណ្ដោះអាសន្ន​ នគរវត្ដ​មិន​អាច​ទាក់ទង​ បាន​ទេពី​លោក​ ស៊ុន​ សុង​ ចៅក្រម​ ស៊ើបសួរ​សាលាដំបូង​ខេត្ដកំពត​ កាល​ ពី​រសៀល​ ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៤​ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ ៕

ប្រភពព័ត៌មានពី៖ នគវត្ត