ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ ចងក​សម្លាប់​ខ្លួន​ដោយ​ មិនដឹង​មូលហេតុ​

3/27/2014 0 Comments A+ a-

year 12​ភ្នំពេញ​ ៖​ ក្មេង​ស្រី​ម្នាក់​អាយុ​១២​ឆ្នាំ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​បាន​ ប្រទះ​ឃើញ​ចងក​នឹង​ដំបូលផ្ទះ​ស្លាប់​មិន​ ដឹង​តាំងពី​ពេល​ណា​ ហើយ​ខណៈ​ដែល​ ប្រជាពលរដ្ឋ​មានការ​សង្ស័យ​មិនឃើញ​ ចេញ​មក​ដាំបាយ​ដូច​សព្វដង​ក៏​ទៅ​អើត​ មើលឃើញ​នាង​ស្លាប់​បាត់​ទៅ​ហើយ​ ។​
​ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​បាន​ កើតឡើង​នៅ​វេ​ល​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែមីនា​ ឆ្នាំ​២០១៤​ នៅ​ក្រុម​២​ ភូមិ​ ២​ សង្កាត់​ជ្រោយចង្វា​ ខណ្ឌឫស្សីកែវ​ ។​
​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​ ក្រូច​ ស្រី​លក្ខណ៍​ អាយុ​១២​ឆ្នាំ​ រៀន​ថ្នាក់​ទី​២​ នៅ​សាលា​បឋម​សិក្សា​ ជ្រោយចង្វា​ ជា​កូន​ទី​៥​ក្នុង​ចំណោម​បង​ ប្អូន​៦​នាក់​ប្រុស​៣​ ស្រី​៣​ ដែល​មាន​ ម្ដាយ​ឈ្មោះ​ អ៊ឹម​ ថា​រី​ អាយុ​៥០​ឆ្នាំ​ មុខ​ របរ​រុញ​រទេះ​លក់​ធ្យូង​តាម​ភូមិ​ មាន​ ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​ ។​
​ក្មេង​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ចងក​នឹង​ខ្សែ​នីឡុង​ជាមួយនឹង​ធ្នឹម​ផ្ទះ​មិន​ ដឹងស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ​ ខណៈ​ ដែល​ម្ដាយ​ចាក​ចេញពីផ្ទះ​តាំងពី​ម៉ោង​ ៥​ព្រឹក​ដើម្បី​រុញ​រទេះ​លក់​ធ្យូង​ ។​
​បើ​តាម​ស្ដ្រី​ឈ្មោះ​ អ៊ឹម​ ថា​រី​ ជា​ម្ដាយ​ បានឱ្យ​ដឹង​ថា​ កន្លង​មក​កូនស្រី​របស់​គាត់​ មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ​ ជា​ពិសេស​ បញ្ហា​ផ្លូវចិត្ដ​ក៏​មិន​មាន​ដែរ​ ព្រោះថា​ សូ​ម្បី​តែ​គាត់​ប្រើ​ឱ្យធ្វើ​អ្វី​ធ្ងន់​ក៏​គ្មាន​ដែរ​។​ ប៉ុន្ដែ​រយៈកាល​ប៉ុន្មាន​ថ្ងៃ​មកនេះ​កូនស្រី​ របស់​គាត់​ចេះ​តែ​ត្អូញ​ថា​ ឈឺ​អួល​ណែន​ ក្នុង​ទ្រូង​ចុក​ដង្ហើម​ស្ទើរ​ដកដង្ហើម​មិន​រួច​។​ ពេល​ឮ​កូនស្រី​ត្អូញត្អែរ​ដូច្នេះ​រូប​គាត់​ជា​ បាន​អង្វរ​កូន​ថា​ ចាំ​ម៉ែ​រក​លុយ​បាន​សិន​ ចាំ​នាំ​កូន​យក​ទៅ​ពេទ្យ​ ឥឡូវនេះ​ម៉ែ​គ្មាន​ មួយ​រៀល​ទេ​ កូន​ទ្រាំ​សិន​ទៅ​ ។​ លុះ​មិន​ ដឹង​រឿងហេតុ​អ្វី​មក​ដល់​ថ្ងៃ​កើត​ ខណៈ​ ដែល​គាត់​ចាក​ចេញពីផ្ទះ​រុញ​រទេះ​ដើរ​ លក់​ធ្យូង​តាម​ផ្លូវ​ ស្រាប់តែ​មាន​ប្រជា​ ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ទូរស័ព្ទ​ប្រាប់​ថា​ កូនស្រី​របស់​គាត់​បាន​ចងក​ស្លាប់​ហើយ​។​ ដំណឹង​នេះ​ធ្វើ​ឱ្យ​រូប​គាត់​មាន​ក្ដី​រន្ធត់​យ៉ាង​ ក៏​ប្រញាប់ប្រញាល់​មក​ផ្ទះ​វិញ​ប្រទះ​ឃើញ​ កូនស្រី​ចងក​ស្លាប់​មែន​ដែល​ករណី​នេះ​ ធ្វើ​ឱ្យ​គាត់​តូចចិត្ដ​ខ្លាំង​ណាស់​ ព្រោះ​គិត​ ថា​មិន​គួរ​ណា​កូនស្រី​មានគំនិត​ខ្លី​យ៉ាង​ ដូច្នេះ​ទេ​ ។​ សព្វ​ថ្ងៃនេះ​ម្ដាយ​ប្រឹងប្រែង​ រកស៊ី​បែកញើស​ហូរ​ញើស​ដើម្បី​ចិញ្ចឹម​ ឱ្យ​កូន​រស់​ តែ​ផ្ទុយ​ទៅ​វិញ​កូន​បែរជា​ចង​ ក​សម្លាប់​ខ្លួន​ចោល​ម្ដាយ​យ៉ាង​ដូច្នេះ​ ឡើយ​ ។​
​បន្ទាប់​មក​ទើប​គេ​ឃើញ​មន្ដ្រី​នគរ​ បាល​ជំនាញ​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​ ដោយ​បាន​សន្និដ្ឋាន​ថា​ ក្មេង​ស្រី​រង​គ្រោះ​ ពិតជា​ធ្វើ​អត្ដឃាត​ដោយ​ចងក​សម្លាប់​ ខ្លួន​ប្រាកដ​មែន​ រួច​បាន​ប្រគល់​សព​ឱ្យ​ ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​ ប្រពៃណី​នៅ​វត្ដ​ប្រជុំ​សាគរ​ ៕
_______________
ប្រភពពីនគរវត្ត