Smartwatch បែបបុរាណ មានមុខងារវាស់ ចង្វាក់បេះដូង ផែនទី ឬហ្គេម ជា​គំនិត​របស់ Gábor Balogh

3/09/2014 0 Comments A+ a-

គំនិតរចនាបទនៃ smartwatch បែបបុរាណ ដែលមានអេក្រង់ស្រស់ស្អាតនេះ ត្រូវបានបង្កើតឡើង
ដោយអ្នករចនាសេរី Gábor Balogh មក​ពី​ប្រទេស Hungary ហើយគាត់ក៏ជាមនុស្សម្នាក់ដែលចូល
ចិត្តនាឡេកាឆ្លាតវៃបែបនេះ។
នាឡេកាឆ្លាតវៃ   នាពេលបច្ចុប្បន្នអាចត្រូវបានចែកចេញជាពីរប្រភេទ ៖ ទីមួយ គឺមានរចនាបទ
បែបទំនើប ដូចជារូបរាងរបស់  Pebble, Galaxy Gear ឬ Gear Fit ចំណែកប្រភេទទីពីរ   គឺមាន
លក្ខណៈធម្មតា ដូចបណ្ដានាឡេកាដែលមាន  Bluetooth  របស់ Citizen, Casio និង  Cookoo តែ
មានកម្មវិធីតិចជាងនេះ។ Pebble, Galaxy Gear ឬ Gear Fit ទទួលបានការចាប់អារម្មណ៍ជាខ្លាំង
ពីសំណាក់អ្នកប្រើប្រាស់   ប៉ុន្ដែ រូបរាងដ៏ធំ វែងរបស់វា   អាចជាឧបសគ្គធំ សម្រាប់មនុស្សភាគ
ច្រើន។ ដូច្នេះ ហេតុអ្វី smartwatch មិនមានរូបរាងដូចទៅនឹងនាឡាកាធម្មតា?
អ្នករចនាសេរី Gábor Balogh មកពី Hungary បានរចនានាឡេកាមួយប្រភេទ ដែលសង្ឃឹមថា វា
នឹងក្លាយជានាឡេកាអនាគត។ តាមពិត គំនិតរចនារបស់ Gábor Balogh គឺយកតាមលំនាំ នាឡេ
កា Havana របស់ក្រុមហ៊ុន Triwa (មានការអនុញ្ញាតពីក្រុមហ៊ុន) ហើយប្ដូរអេក្រង់មកជារាងមូល។
នៅពេលអ្នកផ្ទឹមនាឡេកានេះ ជាមួយស្មាតហ្វូនរបស់ខ្លួន ពេលនោះ icon ប្រហាក់ប្រហែលគ្នា
នឹងបង្ហាញខ្លួន។ ខ្លឹមសារប្រកាស ផែនទី បទចម្រៀង នឹងបញ្ជូនពីទូរស័ព្ទ មកកាន់នាឡេកា។
ប្រសិនមិនចូលចិត្ត អ្នកអាចដោះកម្មវិធីនេះចេញ។
Balogh   ឧទាហរណ៍ថា នាឡាការបស់ខ្លួន ក៏អាចនឹងមានប្រព័ន្ធមួយ ដូចទៅនឹងប្រព័ន្ធបញ្ជា
សីតុណ្ហភាព Nest និង តេឡេគ្មានខ្សែ Airport Express របស់ Apple ។
អ្នកប្រើប្រាស់អាចបញ្ជា ឬ កែប្រែកម្មវិធីរបស់នាឡេកា តាមរយៈប៊ូតុង និងគែមរបស់អេក្រង់នៃ
នាឡេកា។ ប៊ូតុងទាំងនេះ អាចឱ្យអ្នក ចូលទៅមើលសារ មើលផែនទី មើលត្រីវិស័យ និងព្រឹត្តិ
ការណ៍ក្នុងប្រតិទិន វាស់ចង្វាក់បេះដូង និងអានសារ ឬមើលអាកាសធាតុ និងលេងហ្គេមជាដើម។
ប៉ុន្ដែ Balogh គឺជាអ្នករចនា គាត់មិនមែនជាវិស្វករនោះទេ ដូច្នេះ គាត់សុំមិននិយាយដល់បញ្ហា
បច្ចេកវិទ្យា។ គាត់សង្ឃឹមថា ថ្ងៃណាមួយ គំនិតរបស់គាត់ នឹងទទួលបានចំណាប់អារម្មណ៍ពីក្រុម
ហ៊ុនមួយ ដើម្បីប្រែក្លាយវាទៅជាផលិតផលពិត។

Analog clock and call interface
កម្មវិធីរោទ៍ និងហៅ​ទូរស័ព្ទ

Heart rate monitor and messages
កម្មវិធី វាស់​ចង្វាក់​បេះ​ដូង និង​ផ្ញើ
Stopwatch and navigation
Lap Stop ​និង​ផែន​ទី​
Weather and music
ស្ទង់​អាកាស​ធាតុ និង​ចាក់​ចម្រៀង

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk/Theverge