Facebook នឹងបង្ហាញ​អ្វី​ដែល​អស្ចារ្យ​ដល់ Developers នៅ​ចុង​ខែនេះ

3/10/2014 0 Comments A+ a-

ខណៈពេលដែលគ្រប់គ្នា កំពុងតែទន្ទឹងរងចាំមើលថា បណ្ដាញសង្គមយក្ស Facebook នឹងបង្ហាញអ្វីថ្មីសម្រាប់ដើមឆ្នាំនេះ ស្រាប់តែសេចក្ដីប្រកាស ចេញផ្លូវការមួយបាន លេចជារូបរាងឡើង ដោយបានបញ្ជាក់ថា នៅចុងខែនេះ Facebook នឹងរៀបចំព្រឹត្តិការណ៍ធំមួយ។
យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា ក្រុមហ៊ុន Facebook នឹងរៀបចំព្រឹត្តិការណ៍ F8 នៅថ្ងៃទី៣០ខែមីនា ឆ្នាំ ២០១៤ ខាងមុននេះ ដែលជាវេទិកាមួយបង្ហាញ ដល់ក្រុមអ្នកអភិវឌ្ឍន៍ នូវអ្វីដែលថ្មី ហើយនេះជាលើកដំបូងដែល Facebook រៀបចំព្រឹត្តិការណ៍នេះឡើង បន្ទាប់ពីចេញលក់ IPO។
សំបុត្រប្រមាណ ១.៥០០សន្លឹក ត្រូវបានផ្ញើទៅកាន់ Developers ដើម្បីឲ្យចូលរួម ទស្សនាក្នុងកម្មវិធី F8 ហើយក្នុងនោះក៏ មានអ្នកសារព័ត៌មាន និងអ្នកវិនិយោគទុន ផងដែរ៕