ថៃ ប៊ុនហាន បញ្ចប់ នូវ ស៊ីថា ក្នុងទឹកទី៣ រីឯ ទ្បង់ ភីរម្យ ឈ្នះ ឈាន រស្មី ដោយពិន្ទុ

3/10/2014 0 Comments A+ a-

ភ្នំពេញៈ កីទ្បាករ នូវ ស៊ីថា អ្នកប្រដាល់មកពី ក្លឹបតាទ្បីដំរីមានរិទ្ធ បានសន្លប់ស្តូកក្នុងទឹកទី៣ ក្រោមថ្វីដៃកីទ្បាករ ថៃ ប៊ុនហាន អ្នកលេងកណ្តាប់ដៃ មកពី ក្លឹបបូរីនាគរាជ កាលពី ថ្ងៃអាទិត្យ ទី០៩ ខែមីនា ឆ្នាំ២០១៤ ម្សិលមិញនេះ នៅលើ សង្វៀនបាយ័នបឹងស្នោ ស្របពេលដែលកីទ្បាករ ទ្បង់ ភីរម្យ មកពីក្លឹប រាហ៊ូកីទ្បាខេត្តបាត់ដំបង បានយកឈ្នះពិន្ទុ កីទ្បាករ ឈាន រស្មី មកពីក្លឹបរាជសីហ៍ បង្រ្កាបគ្រឿងញៀន ខេត្តរតនគិរីទាំងលំបាក ។
នៅក្នុងការប្រកួត ប្រភេទទម្ងន់ ៦៣.៥គីទ្បូក្រាមរវាង ថៃ ប៊ុនហាន និង នូវ ស៊ីថា ក្នុងទឹកទី១ដល់ទឹកទី២ ស៊ីថា បានធ្វើ ការវាយសម្រុក យ៉ាងខ្លាំងមកលើ ថៃ ប៊ុនហាន ទាំងកណ្តាប់ ដៃ-ទាត់ និងជង្គង់ ប៉ុន្តែនៅពេលស្នូរជួងបន្លឺទ្បើងក្នុងទឹកទី ៣វិញ ប៊ុនហាន បានវាយមួយដៃចំផ្ទៃពោះ ស៊ីថា បណ្តាលឲ្យ ស៊ីថា មានការចុកចាប់បន្តិចបន្តួច ហើយស្របពេលនោះ ផងដែរ ប៊ុនហាន បានវាយមួយដៃទៀតយ៉ាងធ្ងន់ចំផ្ទៃមុខ នូវ ស៊ីថា បណ្តាលឲ្យអាជ្ញាកណ្តាលរាប់ដល់ដប់ និងបញ្ចប់ ការប្រកួតតែម្តង ។
យ៉ាងណាមិញ នៅក្នុងជំនួបរវាង ទ្បង់ ភីរម្យ និង ឈាន រស្មី វិញក៏បានធ្វើឲ្យទស្សនិកជន ជក់ចិត្តយ៉ាងខ្លាំងផងដែរនៅ ក្នុងទឹកទី១ ដល់ទឹកទី៣ កីទ្បាករទាំងពីរ បានធ្វើការវាយសម្រុកគ្នា យ៉ាងខ្លាំងទៅវិញទៅមក ទំាងការវាយដូរកណ្តាប់ដៃ ទាត់ និងជង្គង់ជាដើមពេលចូល ទឹកទី៤ ដល់ក្នុងទឹកទី៥វិញ ទ្បង់ ភីរម្យ បានធ្វើការវាយសម្រុក សារជាថ្មីម្តងទៀត ទៅលើ ឈាន រស្មី ដោយប្រើ កណ្តាប់ដៃ ទាត់-ជង្គង់ និងកែងជាពិសេស ។
រីឯលទ្ធផលគូប្រកួតមិត្តភាព ផ្សេងទៀតរួមមាន កីទ្បាករ ហង្ស រ៉ាម៉ន មកពីក្លឹបប្រដាល់ សកលកម្ពុជា បានចាញ់ពិន្ទុ កីទ្បាករ វ៉ែន ឌីយ៉ាម៉ង់ មកពីក្លឹបកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ខណៈដែលកីទ្បាករ ចាន់ ប៊ុនហឿន មកពីក្លឹបនិរោធ មានជ័យបានស៊ីផុយកីទ្បាករ ម៉ោង សុខុន មកពីក្លឹបរាជសីហ៍ បង្ក្រាបគ្រឿងញៀន ខេត្តរតនគិរីក្នុងទឹកទី១ និងកីទ្បាករ កែវ ផានិត មកពីក្លឹបដំបងក្រញូង កីទ្បាខេត្តបាត់ដំបង បានសន្លប់ក្នុងទឹកទី១ យ៉ាងងាយក្រោមថ្វីដៃ កីទ្បាករ ស៊ូ ពី មកពី ក្លឹបតោមាសកីទ្បា ៕