តើអ្នកគួរស្លៀកបំពាក់ បែបណានៅរដូវក្តៅ?
រដូវក្តៅញើសចេញច្រើន សំលៀកបំពាក់ចាំបាច់ ត្រូវឲ្យមានខ្យល់ចេញចូល បានទូលំទូលាយ។
នៅផ្ទះអ្នកអាចស្លៀកពាក់ខោអាវ ដេរដោយក្រណាត់ស្តើង ដូជជាក្រណាត់ត្បាញ ដោយសរសៃអំបោះ ព្រោះវាសមស្របហើយ ខ្យល់អាចចេញចូល បានងាយទៀតផង។
ខោអាវពណ៌ស ឬ ពណ៌ខ្ចីសមស្របបំផុត ទៅនឹងរដូវក្តៅព្រោះវា ត្រជាក់ងាយ សង្កេតឃើញស្នាមកខ្វក់ ដែលប្រឡាក់ពុំសូវ ស្រូប ដោយអ្នកគួរតែបែងចែក សំលៀកបំពាក់ប្រើ ជាប្រភេទៗ:
- សំលៀកបំពាក់សម្រាប់រដូវក្តៅ
- សំលៀកបំពាក់សម្រាប់រដូវរងា
- សំលៀកបំពាក់ក្នុង
- សំលៀកបំពាក់សម្រាប់ដេក
- សំលៀកបំពាក់សម្រាប់បុណ្យទាន និងប្រជុំផ្សេងៗ
- សំលៀកបំពាក់សម្រាប់ពលកម្ម
មុនពេលពិភាក្សាដល់ប្រភេទ សំលៀកបំពាក់នីមួយៗ
យើងគប្បីយកចិត្តទុកដាក់ដល់ការ កាត់ដេរស្អាត និងពណ៌សម្បុរដែលធ្វើឲ្យ សំលៀកបំពាក់នោះស្អាត។
ប្រសិនបើអ្នកមានសម្បុរស អ្នកស្លៀកពាក់អ្វីក៏ស្អាតដែរ ពណ៌ស្រស់ក៏ស្អាតឯពណ៌ចាស់ ក៏រឹតតែស្អាតទៅទៀត ព្រោះវាធ្វើឲ្យសម្បុរស្បែក របស់អ្នកកាន់តែស្រស់។
ប្រសិនបើអ្នកមានសម្បុរខ្មៅ គួរស្លៀកពាក់ពណ៌ចាស់ៗ បើអ្នកស្លៀកពាក់ពណ៌ភ្លឺពេក គឺធ្វើឲ្យស្បែកអ្នកកាន់តែខ្មៅ ថែមទៀត។ ហើយប្រសិនបើអ្នកមាន ក មូលហើយធាត់ ពាក់អាវកវៀលធំមើល ទៅកាន់តែធាត់។ ហើយនៅពេលចេញ ដើរទៅ ខាងក្រៅ អ្នកគួរពាក់អាវដៃវែង ដើម្បីចៀសវាងក្តៅខ្លាំងពេក ធ្វើឲ្យរបកស្បែកដៃ។ មិនត្រូវប្រើក្រណាត់ស្តើង ពេកទេ គួរប្រើក្រណាត់ដែលជាប្រភេទ អំបោះកប្បាស ឬលាយអំបោះ ដើម្បីឲ្យត្រជាក់ងាយជក់ទឹកមិនសូវហាប់ ៕