ស្រមោលអន្ទោល តាមប្រាណ ចេះតែកើត ឡើងចំពោះក្រុមខ្លាំង Man City
ក្រុងមែនឆេស្ទើៈ ប្រវត្តិចាញ់ច្រំដែលៗ
របស់ក្រុមជើងខ្លាំងមេឃខៀវ Manchester City ចេះតែកើតមានឡើង ក្រោមថ្វី
ជើងក្រុមធ្លាក់ចេញពី Premier League, Wigan Athletic
ជាមួយនឹងលទ្ធផលដ៏ប្រផិតប្រផើយ ២-១ នាយប់មិញនេះ
ក្នុងវគ្គ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន Etihad នៃព្រឹត្តិការណ៍ពានរង្វាន់ FA
Cup ។
ប្រភពព័ត៌មានពីគេហទំព័រ BBC បានបញ្ជាក់ឲ្យដឹងថា ការបរាជ័យក្នុងទឹកដី ខ្លួនឯងដ៏មិនគួរឲ្យជឿបែបនេះក្នុង លទ្ធផល ២-១ វាស្រដៀងទៅនឹងលទ្ធផល ១-០ កាលពីឆ្នាំទៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពាននេះដូចគ្នា តែក្រោមការដឹកនាំ របស់លោក Roberto Mancini ជនជាតិអ៊ីតាលី ដែលនៅពេលនេះលោកបានទៅដឹកនាំក្លឹប Galatasaray របស់តួគីហើយ ។ នេះ រាប់ថាប្រវត្តិជូរចត់២ដងហើយសម្រាប់ Man City ក្រោមថ្វីជើងក្រុមដែលអន់បំផុត Wigan របស់អង់គ្លេសមួយនេះ ។
ក្នុងចំណោមពាន៤ដែល Man City កំពុងធ្វើការដណ្តើមនេះបានបាត់បង់មួយហើយ ក្រៅពីពានលំដាប់ទី៣ Capital One Cup ដែល Man City បានលើកកាលពីសប្តាហ៍មុន បន្ទាប់ពីឈ្នះ Sunderland ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ និងពាន អន្តរជាតិ UEFA Champions League ក៏សង្ឃឹមថាបាត់បង់ផងដែរដោយសារការបរាជ័យ ០-២ ក្នុងទឹកដី ក្រោមថ្វីជើង ក្រុម FC Barcelona ក្នុងជើងទី១នៃវគ្គ១៦ក្រុមចុងក្រោយ ខណៈដែលពាន Premier League អាចនៅមានសង្ឃឹម ដោយកំពុងឈរនៅលេខរៀងទី៤បណ្តោះអាសន្ន ។
១គ្រាប់របស់ Man City យប់មិញរកបានដោយកីឡាករខ្សែបម្រើជនជាតិបារាំង Sami Nasri នៅនាទី៦៨ ក្រោយពេលដែលក្រុមភ្ញៀវ Wigan បានធ្វើការនាំមុខ២គ្រាប់មុនហើយនោះនៅនាទី២៧ ដោយបាល់ប៉េណាល់ទី កីឡាករ Jordi Gomez និងមិត្តរួមក្រុម James Perch រកបានគ្រាប់ទី២ទៀតនៅនាទី៤៦ក្នុងវគ្គទី២ ។ យ៉ាងណាក៏ដោយ ក្រោយពីការហាលអាវរបស់ក្រុម Man City, Wigan ត្រូវបន្តជួបជាមួយ Arsenal ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលដែលក្រុម Sheffield United ត្រូវជួប Hull City នៅថ្ងៃទី១២ មេសា ឆ្នាំ២០១៤នៅកីឡដ្ឋាន Wembley ដូចគ្នា ៕