Casio បង្ហើបនាឡិកាដៃស្អាតទាន់សម័យប្រភេទ analogue ភ្ជាប់ជាមួយ Smartphone បាន
ថ្ងៃនេះក្រុមហ៊ុននាឡិកា Casio របស់ជប៉ុនបានបង្ហើបចេញនាឡិកាដៃឆ្លាតវៃប្រភេទ analogue ប្រើទ្រនិចឆ្លាតវៃដំបូងរបស់ខ្លួនដែលអាចភ្ជាប់ជាមួយ Smartphone ក្នុងការគ្រប់គ្រងការកំណត់ផ្សេងៗនៅលើនាឡិកា។
គំរូនាឡិកាដៃស្អាតទាន់សម័យទាំងពីរនេះមានឈ្មោះ G-Shock ដែលពេលនេះក្រុមហ៊ុនបានអភិវឌ្ឍឈានដល់ដំណាក់កាលជិតបញ្ចប់រួចរាល់ជាស្ថាពរហើយ។ G-Shock រំពឹងនឹងចេញផ្លូវការក្នុងព្រឹត្តិការណ៍ BaselWorld នៅថ្ងៃស្អែក ហើយនឹងមានលក់នៅថ្ងៃទី៣ ខែមេសាខាងមុខ។
នាឡិកាដៃ Casio G-Shock នេះ មួយម៉ូដែល មានការឌីហ្សាញរូបរាងយកស្ទីលស្រដៀងម៉ូដែល Casio Edifice EQB-500 តែ G-Shock លើសត្រង់បំពាក់មុខងារទំនើបអាចភ្ជាប់ជាមួយ Smartphone តាមរយៈ Bluetooth 4.0 ដើម្បីគ្រប់គ្រងផ្សេងៗដូចជា ប្រើទូរសព្ទបញ្ជាកំណត់ម៉ោងរោទ៍ ឬកែម៉ោងក៏បាន។
ឯម៉ូដែលថ្មីមួយទៀតនឹងបំពាក់ទាំងមុខងារបង្ហាញផ្លូវ GPS និងបច្ចេកវិទ្យាវិទ្យា Radio Wave ដែលយកស្ទីលតាម Casio GPW-1000។ ដោយសារមាននូវ satellite connectivity ម៉្លោះហើយ អាចឱ្យនាឡិកាដើរត្រូវម៉ោងពិភពលោក និងកំណត់ដោយស្វ័យប្រវត្តិត្រង់ទីតាំងដែលខ្លួនពាក់។
ទោះជាយ៉ាងណា ក្រុមហ៊ុន Casio មិនបានបញ្ជាក់ព័ត៌មានពិស្ដារពីនាឡិកាថ្មីទាំងពីរម៉ូដែលនេះនៅឡើយទេ រួមទាំងកាលបរិច្ឆេទចេញលក់ និងតម្លៃក៏ដូចគ្នា។ ទន្ទឹមនោះគេរំពឹងថា យ៉ាងហោចនឹងមានលក់ចុងឆ្នាំ២០១៤នេះ៕
សូមចុចអាន៖ នាឡិកាថ្លៃបំផុតទាំង១០លើលោក
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ engadget
ប្រភព & រូបភាព៖ engadget