ទុកលុយចោល ០៣ លានក្នុងរថយន្តទូរីសត្រូវ ក្រុមចោរឆក់យកទៅបាត់ស្រមោល
បុរសម្នាក់ដែលជាអ្នកបើកបររថយន្តទូរីស0បានយកស្ករត្នោតទៅអោយ
ម៉ូយនៅក្នុងផ្សារ
សេនជូរីដោយទុកលុយចោលក្នុងរថយន្តក៍ត្រូវបានក្រុមចោរមានគ្នា០២
នាក់ឈប់ម៉ូតូចូលឆក់យកទៅបាត់ស្រមោល
។ហេតុការណ៍នេះបានកើតមានឡើងនៅម៉ោងជាង ០២ និង ៣០ នាទីរសៀលថ្ងៃទី ២៦
ខែមិនា ឆ្នាំ
២០១៤នៅខាងមុខផ្សារសេនជូរីផ្លូវសហពន្ធ៍រុស្សីភូមិតាងួន
សង្កាត់លាលាប ។
បុរសរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា គាត់មានឈ្មោះមិត្ត សុផល អាយុ ២៣ ឆ្នាំជាអ្នកបើកបររថយន្ត ស្នាក់នៅភូមិ ឃុំ ក្រាំងលាវ ស្រុក រលាផ្អៀ ខេត្ត កំពង់ឆ្នាំងរថយន្ត ទូរីស ពណ៍ខៀវលឿង ពាក់ស្លាកលេខ ភ្នំពេញ ២W 8524 ។ មុនពេលកើតហេតុគាត់បានទទួលបញ្ញើរពីបងស្រីឈ្មោះ នី ស្នាក់នៅភូមិខាងលើក្នុងទឹកប្រាក់ជាង ០៣ លានរៀល ហើយនៅពេលដែលគាត់បានមកដល់ខាងមុខផ្សារ សេនជូរី ឈប់រថយន្តយកស្ករត្នោតទៅអោយម៉ូយ ដោយមិនបានបិទកញ្ចក់ ។ ពេលនោះក៍ត្រូវបានក្រុមចោរចុះពីលើម៉ូតូរត់មកឆក់យកលុលទៅបាត់ ស្រមោល ទើបរត់មកប្តឹងប៉ូលិសប៉ុស្តិកាកាបតែម្តង ៕