ក្រពេកដើរចាក់អង្ក្រង់ ដូរអង្ករជាន់មីនផ្ទុះដាច់ ជើងរងរបួស៣នាក់
បន្ទាយមានជ័យ៖
កាលពីព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០១៤វេលាម៉ោង៩និង២០នាទីមាន
ករណីផ្ទុះគរាប់មីន១កន្លែងនៅចំណុចព្រំដែនកម្ពុជាថៃស្ថិតក្នុង
ភូមិសាស្ត្រប៉ុស្តិ៍នគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៩១១ចំណុច
ឈរជើង TA57.29
ដែលជាតំបន់ចំការមីនស្ថិតក្នងភូមិចក់ពកឃុំស្លក្រាមស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ
ហេតុការណ៏ផ្ទុះនោះបានបង្កឲ្យមនុស្សប្រុសស្រីចំនួន៣នាក់រងរបួស
ជាទម្ងន់។
១ឈ្មោះ អាន់ ភេទស្រីអាយុ២៨ឆ្នាំរស់នៅភូមព្រាលឃុំតាប្យាស្រុកតាប្យាខេត្ត ស្រះកែវប្រទេសថៃរងរបួសដាច់ជើងឆ្វេងបាក់ជើងខាងស្តាំនិងបាក់ដៃ ឆ្វេង២ឈ្មោះបាក់ ឆានី ភេទស្រីអាយុ១០ឆ្នាំបានរងរបួសត្រង់កំប៉េះគូថមានលំនៅភូមិចក់ពក ឃុំស្លក្រាមស្រុកស្វាយចេកខេត្តបន្ទាយមានជ័យនិងទី៣ឈ្មោះបាក់ឆាណៃ ប្រុសអាយុ០៨ឆ្នាំមានលំនៅភូមិឃុំខាងលើរងរបួសពេញដងខ្លួន ។
លោក សូចាន់ណារី មេបញ្ជាការនៃនគរបាលការពារព្រំដែកគោកលេខ៩១១បានឲ្យខ្មែរដេលីដឹង នៅថ្ងៃទី២៦មិនាឆ្នាំ២០១៤នេះថា៖មូលហេតុដែលបណ្តាលឲ្យមានករណី ផ្ទុះគ្រាប់មីននេះឡើងដោយសារជនទាំង០៣នាក់នោះបានដើរចាក់ អង្ក្រង់ក្នុងដីព្រៃដែនជាចំការមីនមិនទាន់បានដោះ ។លោកបានបន្តទៀតថា៖ជនរងគ្រោះខាងលើត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ មន្ទីរពេទ្យស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃ។
ចំណែកប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា៖គ្រួសារខាងលើគឺជា គ្រួសារក្រីក្រហើយពួកគាត់តែងតែដើរចាក់អង្ក្រង់ដើម្បីដូរអង្ករគេ នៅតាមភូមិ ប៉ុន្តែថ្ងៃនេះសំណាងអាក្រក់ដែលពួកគេបានដើរទៅតំបន់នៅតាមព្រំដែន កម្ពុជាថៃដែលពោពេញដោយគ្រាប់មីនដែលបានកប់កាលពីសម័យសង្គ្រាម ឆ្នាំ១៩៨០មកម្លេះ ។ ប្រជាពលរដ្ឋទាំងនោះបានបន្តទៀតថា៖ពួកគាត់ចង់ឲ្យអាជ្ញាធរពន្លឿន ក្នុងការដោះគ្រាប់មីននៅតាមតំបន់ដែលមានប្រជាពលរដ្ឋរស់នៅដើម្បី ស្រួលងាយក្នុងការអភិវឌ្ឍន៏ ៕