ថ្ងៃ​នេះ Toyota ចាប់​ផ្ដើម​ធ្វើតេស្ត​​រថយន្ត i-Road កង់​៣ ប្រើ​អគ្គិសនី​ឡូយ​អស់​ស្ទះ

3/26/2014 0 Comments A+ a-

ថ្ងៃ​នេះ Toyota បាន​ធ្វើតេស្ត​លើក​ដំបូង​ក្នុង​ការ​បើក​សាកល្បង​រថយន្ត​កង់៣ យ៉ាង​ទំនើប​របស់​ខ្លួន​ក្នុង​ទីក្រុង​តូក្យូ​ដើម្បី​ពិសោធ​មើល​គុណភាព។ i-Road នេះ​ជា​រថយន្ត​ប្រើ​អគ្គិសនី​ដែល​ត្រូវ​បាន​ប្រកាស​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ​មុន។

រថយន្ត ​កង់​៣​ដ៏​តូច​ច្រឡឹង​នេះ​មាន​ប្រវែង ២,៤ម៉ែត្រ និង​មាន​កន្លែង​អង្គុយ​សម្រាប់​មនុស្ស​២នាក់ ហើយ​អាច​ចរ​បាន​ល្បឿន​អតិបរមា ៦០គីឡូម៉ែត្រ​/​ម៉ោង។ ក្រុមហ៊ុន​រថយន្ត​ធំ​ជាង​គេ​លើ​លោក​នេះ ក៏​នឹង​បង្កើន​សមត្ថភាព​ល្បឿន​រថយន្ត i-Road នេះ​នៅ​ថ្ងៃ​ក្រោយ​ទៀត​។ ការ​សាកល្បង​គឺ​គិត​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​រហូត​ដល់​ខែ​មិថុនា​ខាង​មុខ។ បន្ទាប់​ពី​ធ្វើតេស្ត​ប្រាកដ​ថា​គ្មាន​បញ្ហា​លើ​រថយន្ត​នេះ​ហើយ ទើប​ក្រុមហ៊ុន​ដាក់​លក់​លើ​ទីផ្សារ ដែល​បារាំង​អាច​ជា​ប្រទេស​ដំបូង​បាន​ប្រើ​មុន​គេ។ សូម​ទស្សនា​វីដេអូ​ធ្វើតេស្ត​ខាង​ក្រោម៖
ទាយ​មើល៍ តើ​តម្លៃ​ប្រហែល​ប៉ុន្មាន​ដែរ?
សូម​ចុច​អាន៖ Toyota បញ្ចេញ​រថយន្ត​ ០១៤ ​តម្លៃ​ជាង ២ ម៉ឺន​ដុល្លារ
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ slashgear