អាថ៌​កំបាំង​​នៅ​ពី​ក្រោយ​​​កុំព្យូទ័រ Mac ដែល​​មិន​​ឆ្លង virus

3/26/2014 0 Comments A+ a-

ចម្ងល់​ដូចៗ​គ្នា​បាន​ចោទ​ជា​សំណួរ​ឡើង​ថា តើ​កុំព្យូទ័រ​របស់ Apple ប្រើ​មិន​ចេះ​ឆ្លង​មេរោគ​​ទេ​មែន​ទេ? ចម្លើយ​គឺ​អាច​ឆ្លង​ដូច​តែ Windows Operating System អីចឹង គ្រាន់​តែ Mac OS មាន virus តិចតួច​បំផុត​បើ​ធៀប​ទៅ​នឹង Windows។ ដូច្នេះ​ហើយ ទើប​អ្នក​ប្រើ​កុំព្យូទ័រ Mac ជា​ច្រើន​មិន​បាន​ខ្វាយខ្វល់ និង​មិន​បាន​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ​នោះ​ឡើយ ទើប​មាន​ការ​ភ័ន្តច្រឡំ​ថា Mac គ្មាន​មេរោគ​ឆ្លង។

គំនិត ​យ៉ាង​ច្រើន​ដែល​បាន​លើកឡើង​ថា ប្រើ Mac របស់ Apple មិន​សាំញ៉ាំ​នឹង​មេរោគ​ដូច​ជា​ប្រភេទ Trojan, backdoor, adware, spyware និង​ប្រភេទ application បង្ក​ផល​ប៉ះពាល់​ដល់​កុំព្យូទ័រ​នោះ​គឺ​ជា​រឿង​ត្រឹមត្រូវ ពីព្រោះ hacker សម្លឹង​ឃើញ Windows OS ជា​គោលដៅ​សំខាន់​ជាង។ នេះ​គឺ​ដោយ​សារ Windows Operating System ​ត្រូវ​បាន​ប្រើ​យ៉ាង​ច្រើន​លើ​ពិភពលោក ខណៈ​ដែល Mac នៅ​មាន​ចំនួន​តិចតួច។

ភាព ​ខុស​គ្នា​យ៉ាង​លេចធ្លោ​រវាង​ម៉ាស៊ីន Mac និង Windows ក៏​នៅ​ត្រង់​ចំណុច​ឆ្លង​មេរោគ​នេះ​ផង​ដែរ ដែល​ភាគច្រើន hacker សរសេរ​មេរោគ​សម្រាប់​វាយ​ប្រហារ​តែ Windows ប៉ុណ្ណោះ។ ដូច្នេះ​នេះ​ពុំ​មែន​មាន​ន័យ​ថា Mac របស់ Apple គ្មាន​មេរោគ​អាច​អុកឡុក​បាន​នោះ​ទេ គ្រាន់​តែ​នៅ​លើ OS X មាន​សុវត្ថិភាព​ជាង Windows។ ម្យ៉ាង​ទៀត​ដោយ​សារ អ្នក​ប្រើ​កុំព្យូទ័រ Mac ​ជា​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន​ពុំ​ទាន់​ជួប​បញ្ហា​មេរោគ​រាតត្បាត​ចូល​ កុំព្យូទ័រ​របស់​ខ្លួន​ទើប​នាំគ្នា​សន្មត​ថា ​ប្រើ Mac គឺ​មាន​សុវត្ថិភាព​បំផុត គឺ​អត់​ចេះ​មាន​មេរោគ​ទេ។
តាម​ពិត Mac OS ប្រសិន​ដំណើរការ​កម្មវិធី​ប្រភេទ third-party application ច្រើន​ក៏​នឹង​អាច​បង្ក​ផល​ប៉ះ​សុវត្ថិភាព​ប្រព័ន្ធ អាច​ឱ្យ hacker ឆ្មក់​ឱកាស​វាយ​ប្រហារ​បាន​ដែរ តែ​មិនមែន​ស្ថិត​ក្នុង​ទម្រង់​មេរោគ។ ដូច្នេះ​សម្រាប់​សំណួរ​ថា តើ​ប្រើ Mac គួរ​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ​ឬ​អត់​នោះ គឺ​គួរ​ណាស់​តែ​ដាក់។ អ្នក​អាច​ដាក់​ប្រភេទ​កម្មវិធី​ការពារ​ដូច​ជា anti-phishing, anti-adware, anti-spyware និង tool សុវត្ថិភាព​ជា​ច្រើន​ផ្សេង​ទៀត​សម្រាប់​ការពារ​បាន​ទាំង​នៅ​លើ browser ផង​ដែរ៕

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ macs, computerhope