អាងខ្លួនជាមន្ដ្រីយោធា ពាក់ផ្កាយពីរនៅអង្គភាពកងពល តូចលេខ៧០ដឹកកូនចៅមក វាយកម្ទេចរបងដីអ្នកដទៃ
ម្ចាស់ដីរងគ្រោះអះអាងថា នឹងដាក់ ពាក្យបណ្ដឹងទៅកាន់តុលាការយោធា ចោទប្រកាន់មន្ដ្រីយោធា ដែលអាង អំណាចរូបនេះផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។ មន្ដ្រីយោធាពាក់ផ្កាយពីរដែល រងការចោទក្រាន់នោះត្រូវគេដឹងថាឈ្មោះ ឃាង អន ។
គួរបញ្ជាក់ថាទីតាំងដីឡូត៍ស្ថិតនៅជាប់ផ្លូវ ជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ។ ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោងប្រមាណ ៤រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ។ រីឯអាជ្ញាធរមូលដ្ឋានដូចជាលោកមេភូមិជាដើមបានត្រឹមឈរមើលមិនហ៊ាន ធ្វើអ្វីនោះឡើយ ពីព្រោះអ្នកដែលឈរបញ្ជា និងប្រើកូនចៅរបស់ខ្លួនឱ្យវាយកម្ទេច របងអ្នកដទៃខាងលើនេះគឺជាមន្ដ្រីយោធា ពាក់ដល់ទៅផ្កាយពីរទៅហើយ ដូច្នេះពួក គាត់ដែលជាអាជ្ញាធរថ្នាក់ក្រោមមាន បុណ្យស័ក្ដិតូចតាចមិនហ៊ានធ្វើអ្វីនោះទេបានត្រឹមតែឈរសម្លឹងមើល ជាមួយ ភាគីជនរងគ្រោះតែប៉ុណ្ណោះ ។
តំណាងម្ចាស់ដីនិយាយថា កាលពី វេលាម៉ោងជាង៤រសៀលថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០១៤ មានមន្ដ្រីយោធាម្នាក់ ពាក់ផ្កាយពីរបានបើករថយន្ដមួយគ្រឿងដឹកកូនចៅ៦នាក់ស្លៀកពាក់ស៊ី វិលប្រដាប់ដោយពូថៅ ចបជីក ដំបង ហើយមាន កាំភ្លើងសៀតនៅចង្កេះបានចុះពីលើរថយន្ដ ហើយទៅវាយរបងដែកដែលហ៊ុមព័ទ្ធ ដីដើម្បីដាក់សម្ភារបណ្ដាលឱ្យខូចខាត អស់ជាច្រើនម៉ែត្រដោយគ្មានការសួរនាំនិងខ្លាចញញើតខាងផ្លូវច្បាប់ នោះឡើយ ។
ប្រភពបានបន្ដទៀតថា ជនបង្កបានប្រើពេលវេលាអស់រយៈពេលជាង១ម៉ោង ដើម្បីវាយបំផ្លាញរបងដែក ទើបពួក គេត្រឡប់ទៅវិញ ធ្វើព្រងើយមិនទទួល ខុសត្រូវអ្វីនោះទេ ។ ដោយឡែកអាជ្ញាធរ មូលដ្ឋានដូចជាលោកមេភូមិជាដើម គឺ គ្មានអំណាចអ្វីទៅរារាំងនិងទប់ស្កាត់ សកម្មភាពរបស់ក្រុមបង្កទាំងនេះឡើយ ដោយសារតែរូបគេជាមន្ដ្រីយោធា ពាក់ផ្កាយពីរនៅលើស្មានិងមានកាំភ្លើង ទៀតផង ។
ម្ចាស់ដីរងគ្រោះរូបនេះបាននិយាយថា មូលហេតុដែលនាំឱ្យមន្ដ្រីយោធា ដែលមានបុណ្យស័ក្ដិអាងអំណាចហ៊ាន ប្រព្រឹត្ដអំពើល្មើសច្បាប់បែបនេះដោយសារតែមន្ដ្រីយោធារូបនេះបាន ចោទប្រកាន់ថា ភាគីរបស់លោកបានធ្វើរបង លើដីរបស់ពួកគេប្រវែង១ម៉ែត្រ ប៉ុន្ដែការចោទប្រកាន់នេះ វាខុសទាំងស្រុង ព្រោះតែដីនៅម្ខាងម្នាក់មានផ្លូវបេតុង នៅកណ្ដាលហេតុ ដូច្នេះគឺគ្មានហេតុ ផលណាដែលដីជនបង្កឆ្លងមកនៅម្ខាង ផ្លូវមួយម៉ែត្រទៀតនោះទេ ។
ម្ចាស់ដីរងគ្រោះខាងលើបាននិយាយថា ដោយសារតែទង្វើរបស់មន្ដ្រីយោធា ដែលគ្មានគោរពច្បាប់យ៉ាងដូច្នេះ លោកបាននិងកំពុងរៀបចំឯកសារដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយោធាចោទ ប្រកាន់តាមផ្លូវច្បាប់ ៕
ប្រភពពី នគរវត្ត