ដណ្តើម​ប្តី​បានសម្រេច​ហើយ ប្តឹង​ឲ្យ​ចាប់​ប្រពន្ធដើម​ដាក់​ឃុំ រឿង​វាយតប់​គ្នា​បាត់​ខ្សែក​

3/26/2014 0 Comments A+ a-


Wat-25038
​ខេត្តកណ្តាល ៖ ស្ត្រី​​ម្នាក់​​ត្រូវ​បាន ស​មត្ថ​កិច្ច​​នគរ​បាល ស្រុក​​មុខ​កំ​ពូល ស​ហ​ការ​​ជា​មួយ​​នគរ​បាល​​ប៉ុស្តិ៍​​រដ្ឋ​បាល ព្រែក​​អញ្ចា​ញ ឃាត់​ខ្លួន​​កាល​ពី​​វេ​លា​​ម៉ោង ១៦​និង​​៤០ នា​ទី ថ្ងៃ​ទី​​២៤ ខែ​មី​នា ឆ្នាំ​​២០​១៤ នៅ​​ចំ​ណុច​​ខាង​មុខ ផ្សារ​​ព្រែក​​អ​ញ្ចា​ញស្ថិត​ក្នុងភូមិ​-​ឃុំ ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល បញ្ជូន​ទៅកាន់​អធិការដ្ឋាន នគរបាល​ស្រុក
ដោយ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​សាលា​ដំបូង​​ខេត្តកណ្តាល ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ ។​
​ជន​ត្រូវ​ចោទ​ដែល​ត្រូវបាន​ឃាត់ខ្លួន មានឈ្មោះ ញ៉ឹង ភាព ភេទ​ស្រី អាយុ ៣៦​ឆ្នាំ មុខរបរ​លក់​ភ្លៅ​មាន់​បំពង មាន​ទីលំនៅ​ក្នុងភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ។ ជន​ត្រូវ​ចោទ​ត្រូវបាន​លោក ស៊ិន វីរៈ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​០២៤ ចុះ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៤ ដោយ​ចោទប្រកាន់ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់  ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំ​ពូ​ល ខេត្តកណ្តាល ។​
​តាម​អង្គហេតុ​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៣ ជន​ត្រូវ​ចោទ​បានធ្វើការ​ប្រតាយប្រតប់​គ្នា ជាមួយ​ស្ត្រី​ម្នាក់ ឈ្មោះ នួន នឹម នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ដែល​ត្រូវជា​ប្រពន្ធចុង របស់​ប្តី​គាត់ រហូត​ធ្វើ​ឲ្យ​ជ្រុះ​បាត់ ខ្សែ​.​កមួយ​ខ្សែ របស់​ស្ត្រី​ជា​ប្រពន្ធចុង ទើប​មានការ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​អញ្ចាញ តែ​កាលណោះ​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍ បានធ្វើការ​សម្របសម្រួល ចប់សព្វគ្រប់​អស់ហើយ ។ ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធចុង បាន​បន្ត​ដាក់​ពាក្យបណ្តឹង នៅ​សាលាដំបូង ខេត្តកណ្តាល ជាថ្មីទៀត ទើប​តុលាការ​សម្រេច ចោទប្រកាន់​ស្ត្រី​ជា​ប្រពន្ធដើម ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​តែម្តងទៅ ៕
Wat 25038
_________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ