ឃាត់គ្រូទាយ កាត់ប្រជ្រុយ ពីបទរំលោភ សេពសន្ថវៈ

3/26/2014 0 Comments A+ a-

កណ្តាលៈ ស្រ្តីម្នាក់ បានប្រាប់ម្តាយថា មករកគ្រូទាយ ដើម្បីកាត់ប្រជ្រុយ នៅផ្ទះរបស់មិត្តភក្តិ ខណៈទៅ យូរពេក ធ្ចើឲ្យម្តាយជនរងគ្រោះ តាមរក ឃើញគ្រូទាយ កំពុងតែ រំលោភកូនស្រី របស់ខ្លួន ក៏រត់ទៅប្តឹងនគរបាល ឲ្យឃាត់ខ្លួនតែម្តងទៅ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង០០នាទីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ស្ថិត តាមក្នុងផ្ទះឈ្មោះ សុទ្ធ សុផា ភូមិក្រូច ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ាន់ មាឃ ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរជាគ្រូទាយកាត់ប្រជ្រុយ រស់នៅ ភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រីឯជនរងគ្រោះវិញមាន ឈ្មោះ ម.ស.ល អាយុ៣២ឆ្នាំ មានមុខរបរ ជាកម្មការិនីរោងចក្រ រស់នៅក្នុងភូមិ ឃុំកើតហេតុ ខាងលើ ។
នារីងគ្រោះបានបន្តថា មុនពេលកើតហេតុ នារីរងគ្រោះបានទៅជួប គ្រូទាយកាត់ប្រជ្រុយ ដើម្បីឲ្យគ្រូទាយ ជួយបង្កើនស្នេហ៍ ព្រោះនាងជាស្រ្តីមេម៉ាយ ២ដង មកហើយ ដោយទៅជួបនៅផ្ទះ របស់មិត្តភក្តិនារី រងគ្រោះ ដែលនៅជិតផ្ទះគ្រូកាត់ប្រជ្រុយនោះ លុះពេលទៅដល់ បានជួបលោកគ្រូ កាត់ប្រជ្រុយ ហើយ លោកគ្រូ បានប្រាប់ឲ្យនារីរងគ្រោះ ស្រាតខោអាវទាំងអស់ រួចហើយលោកគ្រូ ធ្វើសកម្មភាព បញ្ចូល មន្តអាគម ដោយយកដៃអង្អែលនៅលើថ្ងាស ភេទនារី រងគ្រោះ ។ រីឯម្តាយ របស់នារីគ្រោះ ពេលដែលបាត់ កូនស្រី យូរពេកក៏បាន ដើរមករកមើល ដោយដឹងថា កូនស្រីនៅផ្ទះរបស់មិត្តភក្តិ លុះពេលមកដល់ ស្រាប់ តែឃើញស្បែក ជើងកូនស្រីនៅនឹងកាំជណ្តើររួចក៏ ឡើងកាំជណ្តើរ មើលស្រាប់តែឃើញកូន ស្រីត្រូវ បានលោកគ្រូទាយ កំពុងតែបញ្ចូលមន្តអាគម កាត់ប្រជ្រុយដោយកូនស្រី នៅពីក្រោមលោកគ្រូទាយ ។ ក៏រត់មកប្តឹងនគរបាលប៉ុស្តិ៍ ឲ្យចុះទៅឃាត់ខ្លួនគ្រូទាយរូប នោះតែម្តងទៅ ។
បច្ចុប្បន្នជនសង្ស័យ ឃុំឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសាក សួរបន្ថែមនិងកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការ ដ្ឋានចាត់ការបន្ត ទៅតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល