iPhone 6 បង្ហាញ​លក្ខណៈ​សម្បត្តិ​មាន​កម្រាស់​ត្រឹម ៥,៥ មីលីម៉ែត្រ

3/19/2014 0 Comments A+ a-

កាល​ពី​សប្ដាហ៍​មុន រូបរាង​ចុង​ក្រោយ​របស់ iPhone 6 ត្រូវ​បាន​បង្ហាញ​ដោយ​គេហទំព័រ​ធំ TechRadar ហើយ​សប្ដាហ៍​នេះ​វិញ អ្នក​ជំនាញ​វិភាគ​មិន​ងាយ​ខុស​ជនជាតិ​អូស្ត្រាលី​​ម្នាក់​បាន​អះអាង​ពី​លក្ខណៈ​សម្បត្តិ​របស់ iPhone 6 វិញ​ម្ដង។
លោក Sonny Dickson ដែល​ជា​ blogger អូស្ត្រាលី និង​បាន​ព្យាករណ៍​ពី​លក្ខណៈ​សម្បត្តិ​របស់ iPhone 5s និង iPad Air ហើយ​ត្រូវ​ស្ទើរ​តែ​ទាំង​អស់​នោះ ពេល​នេះ​លោក​បាន​អះអាង​ពី​លក្ខណៈ​សម្បត្តិ​ថ្មី​របស់ iPhone 6 ទៀត​ហើយ។
យោង​តាម​ការ​អះអាង​របស់​លោក iPhone 6 នឹង​មាន​កម្រាស់ ៥,៥៩ មីលីម៉ែត្រ បើ​ធៀប​នឹង iPhone 5s ដែល​មាន​កម្រាស់​ដល់​ទៅ ៧,៦ មីលីម៉ែត្រ។ មាន​ន័យ​ថា iPhone 6 ស្ដើង​ជាង iPhone 5s ជិត ២៦%។ iPhone 6 ក៏​នឹង​បំពាក់​អេក្រង់​បែប Ultra-Retina ដែល​មើល​ទៅ​គឺ​ថ្លា​ច្បាស់​ត្រជាក់​ភ្នែក​ជាង iPhone 5s ទៅ​ទៀត។ បើ​ពិនិត្យ​មើល​ល្បឿន​ម៉ាស៊ីន​វិញ គឺ​ដើរ​ដោយ​ chip A8 ល្បឿន 2.6GHz លឿន​ជាង iPhone 5s ដល់​ទៅ​២​ដង​ដែល​ដើរ​ដោយ chip A7 ល្បឿន 1.3GHz។
ក្រៅ​ពី​នេះ iPhone 6 នឹង​បំពាក់​ដោយ sensor អុបទិក​ជា​ច្រើន​ដើម្បី​វាស់​ស្ទង់​អត្រា​ចង្វាក់​បេះដូង សម្ពាធ​ឈាម និង​កម្រិត​អុកស៊ីហ្សែន​នៅ​ក្នុង​កម្មវិធី Healthbook app ដែល​នឹង​បង្ហាញ​ខ្លួន​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី iOS 8។ បច្ចេកវិទ្យា​ថ្មី​នេះ ក៏​នឹង​ត្រូវ​បំពាក់​លើ Sumsang Galaxy S5 ផង​ដែរ។
ចាំ​តាម​ទាំងអស់​មើល​មើល៍ ថា​តើ​រូបរាង និង​លក្ខណៈ​សម្បត្តិ iPhone 6 អស្ចារ្យ​ដូច​គេ​ល្បី​ដែរ​អត់!
ប្រែ​សម្រួល៖ សុផាត
ប្រភព៖ iphonehacks