Showing posts with label Phonetip. Show all posts
Showing posts with label Phonetip. Show all posts

iOS 7.1 ត្រូវ​បាន​ jailbroken Untethered [វីឌីអូ]

បន្ទាប់ពី​ក្រុមហ៊ុន​ Apple បញ្ចេញ iOS 7.1 សម្រាប់សាធារណជន​ទូទៅ​ភ្លាមៗ​នោះ​ក្រុម Evad3rS បាន​ប្រកាស​ថា​មិនបញ្ចេញ​ iOS 7.1 Evasion Untethered នោះទេ ប៉ុន្តែ​កាល​ពីថ្ងៃម្សិល​ លោក Winocm ដែល​ជា​សមាជិក​ដ៏​សំខាន់ម្នាក់​ក្នុង​ក្រុមអ្នក​ jailbreak iOS ដែល​ពី​មុន​នៅ​ក្នុងក្រុម (IH8sn0w) បាន​បង្ហាញ​នូវ​វីឌីអូ​ untether jailbreak on iOS 7.1 នៅ​លើ iPhone 4 ។
សូម​ទស្សនា​វីឌីអូ jailbreak iOS 7.1 ខាងក្រោម៖

ដូច​អ្វី​ដែល​ប្រិយមិត្ត​បាន​ឃើញ​ក្នុង​វីឌីអូ​ខាង​លើ​ហើយ​ថា​ Winocm កំពុង​តែ jailbreaking iOS 7.1 នៅ​លើ​ iPhone 4 ។ ចំណាំ៖ ប្រភព​​ពី Maypalo បាន​រំលឹក​​ថា​​ជំហ៊ាន​នៃ​កា​រ jailbreak iOS 7.1 ទំនង​ជា​មិន​ត្រូវ​បង្ហាញ​ជា​សាធារណៈ​នោះទេ មូលហេតុ​នោះគឺ៖
  • Apple កំពុង​តែ​ធ្វើការ​យ៉ាង​មមាញឹក​លើ iOS 8
  • មូល​ហេតុទីពីរ​គឺ Winocm ត្រូវ​បាន​ផ្ដល់ការងារ​ដោយ​ Apple  ដូច្នេះ​ក្រុមហ៊ុន​មួយ​នេះ​នឹងបញ្ឈប់គាត់​មិន​ឲ្យ​បញ្ចេញ​របៀប jailbreak iOS 7.1
iOS-7.1-logo1

របៀប​ដំឡើង​ពុម្ពអក្សរ ខ្មែរយូនីកូដ​លើ iOS 7.1

ដូច​អ្វី​ដែល​ប្រិយមិត្ត​បាន​ជ្រាប​​រួច​ហើយ​ថា​​បន្ទាប់​ពី​ក្រុមហ៊ុន​ Apple បាន​ប្រកាស​ចេញ​នូវ​ប្រព័ន្ធប្រតិបត្តិការកំណែ​ iOS 7.1 ភ្លាមៗ​នោះ​ម្ចាស់​ឧបករណ៍ iDevices បាន​នាំ​គ្នា​ទាញ​យក​និង​ឡើង​ទៅ​កំណែ​ថ្មី​មួយ​នេះ ។ អ្វី​ដែលម្ចាស់ iDevices ដែល​​ជា​ខ្មែរ​ ឬ​អ្នក​ត្រូវ​ការ​ Font Khmer Unicode ជួប​បញ្ហា​នោះគឺ​ពួក​គាត់​មិន​អាច​មើល​ឃើញ​ Font Khmer Unicode និង​អ្វី​ដែល​ពិបាន​មួយ​ទៀត​នោះ​សម្រាប់​អតិថិជន​ដែល​និយម​ jailbreak ពិត​ជាមាន​ការ​ខក​ចិត្ត​បន្តិច​បន្ទាប់​ពី​ពួក​គាត់ឡើង​ទៅ​កំណែ​ថ្មី​នេះ​ ព្រោះ​ថា​គ្មាន​ឧបករណ៍​ណា​ដើម្បី​ jailbreak iOS 7.1 បាន​ទេ ។
ចំពោះ​ប្រិយមិត្ត​ដែល​បាន​ឡើង​ទៅ​កំណែ iOS 7.1 ហើយ​នោះ ក៏​នៅតែ​អាច​ដំឡើង​ Khmer Unicode បាន​ ដោយអនុវត្ត​តាម​ជំហាន​ដូច​ខាងក្រោម៖
  1. សូម​ copy តំណភ្ជាប់​ខាង​មុខ​នេះ: 4khmeriphone.com/ios7
  2. ហើយ​ Paste នៅ​លើ Safari បន្ទាប់មក​​ចុច​លើ​ពាក្យ Go
  3. ជ្រើស​យក​ពាក្យ OK សម្រាប់​  Nokora Font និង​ជ្រើស​យកពាក្យ Cancel សម្រាប់ Battambang Font.
  4. នៅ​ពេល​ដែល​ការ​ដំឡើង​លេច​ចេញមក​ សូម​ចុច​លើពាក្យ​ Install
  5. ចុច​លើ​ពាក្យ​ Install Now
  6. Done
Khmer Unicode
នៅ​ពេល​ដែល​លោក​អ្នក​ដំឡើង​រួច​រាល់​ហើយ​នោះ អ្នក​នឹង​​អាច​អាន​អក្សរ​ខែ្មរ​ (មើល​អក្សរខ្មែរ) នៅលើ​ Facebook, Twitter និង​កម្មវិធី (Apps) ​មួយ​ចំនួន​ទៀត​ដូច​ជា​ Note, Calendar,.. ប៉ុន្តែ​អ្នក​មិនអាច​អាន​ខ្មែរ​លើ​ SAFARI បានទេ ។
លោកអ្នក​អាច​បើក​មើល​គេហទំព័រ​នានា​ដែល​សរសេរជា​ភាសាខ្មែរ​ អាន​ និង​វាយ​អក្សរខ្មែរ ដោយ​ប្រើប្រាស់ “KBrowser” ដែល​ជា​ Web Browser ឥត​គិត​ថ្លៃ​​របស់​ 4KhmeriPhone Team ដែល​មាន​នៅ​លើ AppStore ។
ប្រសិន​បើ​លោកអ្នក​មិន​អាច​អាន​​ខ្មែរ​នៅ​លើ​ Facebook ឬ​ Apps នានា​ទៀត​ សូម​ refresh Apps (Browser) ៕

របៀប​ជួសជុល​ឆ្នាំងសាក iPhone ដោយ​ប្រើ​ឈើចាក់ធ្មេញ!!

ពេល​ខ្លះ​បញ្ហា​ដែល​លំបាក​បំផុត​​ក៏​អាច​មាន​ដំណោះស្រាយ​ដ៏​សាមញ្ញ​បំផុត ​ផង​ដែរ ហើយ​ឆ្នាំងសាក iPhone ​គឺ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​នោះ ។ គ្រប់ទូរស័ព្ទ​ទាំង​អស់គឺ​ត្រូវ​ការ​ឆ្នាំង (charger) ដើម្បី​បញ្ចូល​ថាមពលថ្ម ប៉ុន្តែ​ពេល​ខ្លះ​ឆ្នាំងសាក​មិន​ដំណើរការ​បាន​ស្រួល​នោះ​ទេ ហើយ​ពេល​ខ្លះ​ វា​ឈប់សាកថ្ម​តែ​ម្ដង ។ មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ឆ្នាំសាក iPhone ដំណើរការ​មិន​បាន​ល្អ​នោះ​គឺ​ដោយសាតែ​មាន​កំទេចធូលីជា​ច្រើន​បាន​​កក​នៅ​ ក្នុង​រន្ធ​ឆ្នាំងសាក​នោះ​ ហើយ​ប្រសិន​បើ​ប្រិយមិត្ត​ជួប​ប្រទះនឹង​បញ្ហា​ឆ្នាំសាក​ទូរស័ព្ទ iPhone នោះ​ ប្រភព​ពី​ Maypalo បាន​ណែនាំ​នូវ​ដំណោះស្រាយ​ដ៏​សាមញ្ញ​ដូច​ខាងក្រោម៖
«វិធី​ដែល​ងាយ​បំផុត​នោះ​គឺ​ គ្រាន់តែ​យក​ឈើចាក់ធ្មេញ​មួយ​មក​ហើយ​ឆ្កឹះកំទេច​ទាំង​នោះ​ចេញ​ជា​ការស្រេច» ។ តើ​ប្រិយមិត្ត​យល់​ថា​នេះ​​ពិ​ត​ជា​វិធី​ដែល​ងាយ​មែន​ទេ ? ដូច្នេះ​សម្រាប់​ម្ចាស់​ iPhone ទាំង​ឡាយ​ សូម​ពិនិត្យ​រន្ធឆ្នាំងសាក​ (lightning charger input) ក្រែង​មាន​កំទេចកំទីធូលី និង​សូម​ធ្វើ​ការ​សាកល្បង​ជួសជុល​ដោយ​ខ្លួន​អ្នក ៕
lightning-cable-iPhone-001clean-lightning-port-iphone-5
ប្រភព

របៀប ដំឡើង Font ខ្មែរនៅលើ IOS 7

នោះ​ជា​ព័ត៌មាន​ មក​ពី​​​ក្រុម​ 4KhmeriPhone Team ដែល​ជា​ក្រុម​ធំមួយ​ដែល​បាន​ចែក​រំលែកសំរាប់​ជនជាតិ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​នូវ​​ Khmer font និង Khmer Keyboard សំរាប់​ iOS​ គ្រាប់​ជំនាន់​។ អគុណ​គ្រប់​បែប​យ៉ាង​ដែល​ ​4KhmeriPhone Team ផ្តល់​ជូន​ដល់​ជនជាតិ​​ខ្មែរ​។

ក្រុមរបស់យេីងប្រហែលជាគ្មានពេលវេលាគ្រាប់គ្រាន់នឹងឆ្លេីយតប់រាល់សំនួររបស់បងប្អូនសហគមន៍យេីងទេ ព្រោះនេះជាពេលវេលាសំរាប់ជូបជុំ នឹងសំរាកចុងឆ្នាំ តែយេីងនឹងព្យាយាមតាមដែលអាចធ្វេីបាន។ យេីងខ្ញុំសង្ឃឹមថាមិត្តៗទាំងអស់គ្នានឹងជួយដោះស្រាយបញ្ហាគ្នាទៅវិញទៅមកក្នុងន័យចែករំលែកផងដែរ។ @oojim

របៀបតំឡើង ពុម្ពអក្សរ និង ក្តារ ចុច ខ្មែរ នៅ លើ iPhone, iPod និង iPad ដែល បាន Jailbreak រួច

កំណត់ចំណាំ
• បញ្ហា Underscore (_) ក្រុមយេីងនឹងកែរសម្រូលនាចុងសប្ដាហ៍នេះ
• បើសិនឧបករណ៍ Apple របស់ អ្នក មិន ទាន់ Jailbreak ទេ សូម ធ្វើ ការ Jailbreak ជា មុន សិន
• ក្ដារចុចខ្មែរដំណើរការតែនៅលើ iPod touch 5, iPhone 4, iPhone 4S, iPhone 5, iPad 2, iPad 3 , iPad 4 និង iPad mini ប៉ុណ្ណោះ សម្រាប់ iPad mini 2, iPad Air, iPhone 5C និង iPhone 5S មិន ទាន់ រួច រាល់ នៅ ឡើយ

ដំណោះស្រាយ
ប្រសិនយើងមើលមិនឃើញក្ដារចុចខ្មែរទេ វាខ្មែរចេញថៃ និងក្ដារចុចចេញអក្សរថៃ សូមចូលទៅកាន់ Cydia ម្ដង ទៀត រួច តម្លើង ចូល ទៅ កាន់ Search ហើយ វាយ ពាក្យ Mobile substrate ហើយ ចុច Install ( ឬ modify -> Reinstall) ហើយ Restart SpringBoard បន្ទាប់ មក សូម ចូល ទៅ កាន់ Cydia ម្ដងទៀត ដើម្បីធ្វើការលុប (Remove) iOS 7+ 5 rows iPhone, (iPad) Keyboard ចេញ ហើយ សូម ធ្វើ ការ តម្លើង iOS 7+ 5 rows iPhone (iPad) Keyboard សាជាថ្មី។

1- របៀបតម្លើង Cydia repo http://4khmeriphone.com/sp
សូមចូលទៅកាន់ cydia > source > ចុចលើពាក្យ Edit > Add > បំពេញ http://4khmeriphone.com/sp រួច ចុច ពាក្យ Add Source

2- របៀបតម្លើងពុម្ពខ្មែរ (ដំណេីរការលេីគ្រប់ iDevices)
សូមចូលទៅកាន់ cydia > source រួច ចូល ទៅ កាន់ 4KhmeriPhone Team ហើយ ស្វែង រក iOS 7+ Khmer Fonts រួច ចុច install ហើយ restart SpringBoard ជា ការ ស្រេច។

3- របៀបតម្លើងក្ដារចុចខ្មែរ (iPod, iPhone)
សូមចូលទៅកាន់ Cydia -> Source រួច ចូល ទៅ កាន់ 4KhmeriPone Team ហើយ ស្វែង រក

សំរាប់ iPod, iPhone
iOS 7+ 5 rows iPhone Keyboard រួចចុច install និង restart SpringBoard បន្ទាប់ ពី install រួច។

សំរាប់ iPad
iOS 7+ 5 rows iPhone Keyboard រួចចុច install និង restart SpringBoard បន្ទាប់ ពី install រួច។

ក្រោយពីតម្លើងក្ដារចុចរួច សូមអ្នកទាំងអស់គ្នា ចូលទៅកាន់ Setting > General > Keyboard > Keyboard > add new keyboard រួច ជ្រើស រើស យក “ក្ដារចុចខ្មែរ” ជាការស្រច។

4- របៀបតម្លើង iOS 7+ kmFix (ដំណេីរការលេីគ្រប់ iDevices)
សូមចូលទៅកាន់ cydia > source រួច ចូល ទៅ កាន់ 4KhmeriPhone Team ហើយ ស្វែង រក iOS 7+ kmFix រួច ចុច install និង restart SpringBoard បន្ទាប់ ពី Install រួច។
បន្ទាប់មកសូមចូលទៅកាន់ Settings > General > International > Regional Format ហើយ ជ្រើស រើស យក Khmer(Cambodia)


សូម​អគុណ​៖ 4KhmeriPhone Team

https://www.facebook.com/4khmeriphone
http://4khmeriphone.com/

របៀបដោះស្រាយ iOS 7 មានបញ្ហាជាមួយ Safari, Mail, Weather បន្ទាប់ពី Jailbreak ដោយ Evasi0n


បន្ទាប់ពី Jailbreak iOS 7 ដោយប្រើ Evasi0n7  និងបានតំឡើង Tweak ក្នុង Cydia យើងបានរកឃើញថាភាគច្រើនបញ្ហាដែលកើតឡើងគឺដោយសារយើងតំឡើង  AppSync IOS 7.0+។ ដើម្បីដោះស្រាយបញ្ហានោះយើងត្រូវអនុវត្តន៍តាមវិធីដូចខាងក្រោម។
តំរូវការជាមូលដ្ឋាន៖
១. កុំ​ព្យូ​ទ័រ​ ភ្ជាប់​ អ៊ីនធើណែត
២. iDevice បាន​ Jailbreak រួច​
៣. តំឡើង​ ifile

របៀប​តំឡើង iFile​៖
ជំហាន​ទី១: តំ​ឡើង iFile លើ Cydia ពី Source : http://repo.hackyouriphone.org /
ជំហានទី២: ចុច Search
ជំហានទី៣: ស្វែង រក ពាក្យ iFile
ជំហានទី៤: ចុច Install
ជំហានទី៥: ចុច Confirm ដើម្បី ដំឡើង
ជំហានទី៦:​ បន្ទាប់ ពី ដំឡើង រួច ចុច Restart Springboard

របៀប​ដំណោះ​ស្រាយ​បញ្ហា​ Safari, Mail, Weather បើក​ហើយ​​បាត់​ទៅ​វិញ​៖​
ជំហាន​ទី១: ចូល​ក្នុង​ Cydia លុប​ (Uninstall) AppSync IOS 7.0+
ជំហាន​ទី២: បន្ទាប់​ពី​លុប​ AppSync IOS 7.0+ បិត​ម៉ាស៊ីន​ និង ​បើក​ឡើង​វិញ​ (On/Off power) ឫ ដំណើរ​ការ​ iOS ឡើង​វិញ​ (Reboot ឫ Restart)
ជំហាន​ទី៣: ដំណើរ​ការ​​ iFile រួច​ចូល​ទៅ​​ថត​ឯកសារ​ var/mobile/library/caches

ជំហាន​ទី៤:​ លុប​ File ២ ដូច​ខាង​ក្រោម​៖
com.apple.launchservices-054.csstore
com.apple.mobile.installation.plist


ជំហាន​ទី៥:  ​បិត​ម៉ាស៊ីន​ និង ​បើក​ឡើង​វិញ​ (On/Off power) ឫ ដំណើរ​ការ​ iOS ឡើង​វិញ​ (Reboot ឫ Restart)
ចំណាំ​៖  យើង​អាច​តំឡើង​ AppSync IOS 7.0+ បា​ន​ជាធម្ម​តា​​។

ស្វែងរកទូរសព្ទ័ដែលជាមួយ កម្មវិធី Android Device Manager មានចាញ់Iphone ប៉ុន្មាន!!!

លោកអ្នក​ពិតជា ​ធ្លាប់​ដឹង​រួចហើយ​ជាមួយនិង​កម្មវិធី Find my iPhone ដែលមាន​លើ iOS ដោយ​វា​មាន​លក្ខណៈពិសេស​អាច​ស្វែងរក​ទីតាំង​ទូរ​សព្ទ័​តាមរយៈ​ការភ្ជាប់​អ៊ី ​ធើ​ណេ​ត​ហើយ​ក៏មាន​ល្ខ​ណៈ​ពិសេស​មួយចំនួនទៀត​ដែរ។ ជាមួយគ្នានេះ​ដែល​កម្មវិធី Android Device Manager ក៏ត្រូវ​បាន ប្រកាស​ដោយ​ក្រុមហ៊ុន Google ដែល​អនុញ្ញាតឱ្យ​អ្នក​អាច​រកឃើញ​ទីតាំង​ទូរ​សព្ទ័​ដែល​បាន​បាត់បង់​និង​អាច​ លុប​ទិន្នន័យ​ដែល​ត្រូវបាន​រក្សាទុក​នៅលើ​វា​បាន​ផងដែរ។
ការប្រើ​កម្មវិធី Android Device Manage
ដើម្បី​អាច​ប្រើប្រាស់​កម្មវិធី​នេះ​លោកអ្នក​ត្រូវអនុវត្ត​ទៅតាម​ជំហាន​ខាងក្រោម​នេះ ៖
ជាដំបូង​លោកអ្នក​ត្រូវ​បើក service នៅលើ​ទូ​សព្ទ័​របស់លោក​អ្នកជា​មុន​សិន​ដោយ​ចូលទៅ Settings > Security ។
image
ប​នា្ទ​ប់​មក​ចុច Device Administrators។
image
ឥឡូវនេះ​សូម​ប្រាកដថា​កម្មវិធី Android Device Manager ត្រូវបាន​ធី​ក ។
image
អ្នក​ក៏​អាច​ត្រួតពិនិត្យ​នូវ​អ្វីដែល​កម្មវិធី ​គ្រប់គ្រង​ឧបករណ៍ Android កំពុង​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ដោយ​ចូលទៅ​កាន់ការ​កំណត់រ​បស់ Google នៅលើ​ទូរស័ព្ទ​របស់លោក​អ្នក។ អ្នកនឹង​ឃើញ​មានការ​អនុញ្ញាតឱ្យ​ជ្រើសរើស​នូវ​អ្វីដែល​អ្នក​ចង់បាន​សេវា​ ណាមួយ។ ដើម្បី​ទទួលបាន​ការគ្រប់គ្រង​បាន​ច្រើន​របស់​សេវា​នេះ​ខ្ញុំ​សូម​ផ្ដល់​ អនុសាសន៍​ឱ្យ​ជ្រើស​ជម្រើស​ទាំងពីរ។
image
លោកអ្នក​ត្រូវ​ចូលទៅ​កាន់​អាសយដ្ឋាន​នេះ https://www.google.com/android/devicemanager ជាមួយនិង Accounts Gmail ដើម្បី​អាច​ភ្ជាប់​ជាមួយ​ទូរ​សព្ទ័​របស់​អ្នក។ មុន​និង​ប្រើប្រាស់​សេវា​នេះ​លោកអ្នក​ត្រូវការ​ចុច​លើ​ប៊ូ​តុង Accept ដើម្បី​អនុញ្ញាតឱ្យ​សេវា​នេះ​ប្រើ​ទីតាំង​ពត៌មាន​របស់​អ្នក។
image
នៅពេលដែល​អ្នក​បានធ្វើ​វា​រួច​នោះ​អ្នកនឹង​ឃើញ​ផែនទី​ជាមួយ​ទីតាំង​ទូរ​សព្ទ័​របស់​អ្នក។
image
លោកអ្នក​អាច​ចុច​ប៊ូ​តុង Refresh នៅលើ​ជ្រុង​ខាងស្ដាំ​ផ្នែក​ខាងលើ​ដើម្បី​ទទួលបាន​ទីតាំង​ម្តង​ទៀតហើយ​អ្នក​ ក៏​អាច​កែប្រែ​ឈ្មោះ​ទូរ​សព្ទ័​របស់​អ្នក​បាន​ដែល​ដោយ​ត្រូវ​ចុច​លើ​ប៊ូ​តុង ​រូប​ខ្មៅ​ដៃ​ដែល​នៅ​ជិតគ្នា​ជាមួយនិង​ប៊ូ​តុង Refresh។ ឧទាហរណ៍​ប្រសិនបើ​អ្នក​និង​ប្រពន្ធ​ហើយ​អ្នក​ទាំងពីរ​ប្រើប្រាស់ ទូរស័ព្ទ​ដូចគ្នា​ជាមួយ​គណនី Google ដូចគ្នា (ដូច្នេះ​អ្នក​មិន​ទទួលបាន​នូវ​អ្វីដែល​ច្រឡំ​គ្នា​ទ្បើ​យ) ។
image

ឥឡូវនេះ​យើង​ចាំ​សង្កេតមើល​អ្វីដែល​កម្មវិធី​ នេះ​អាចធ្វើ​សម្រាប់​ពួកយើង​បាន! ជា​លើកដំបូង​ត្រូវ​អ្នក​អាច​ចុច​ប៊ូ​តុង Ring ដើម្បី​ធ្វើឱ្យ​ឧបករណ៍​របស់​អ្នកលេង​សម្លេង​រហូតដល់​ពេល​ប៊ូ​តុង​ថាមពល​ ត្រូវបាន​ចុច។ វា​មាន​ប្រយោជន៍​នៅពេលដែល​អ្នក​ភ្លេច​ទូរស័ព្ទ​នៅ​ជុំវិញ​ផ្ទះ​របស់​អ្នក​ ហើយ​អ្នក​មិនមាន​ទូរស័ព្ទ​ផ្សេងទៀត​ហៅ​ទៅ​វា​បាន។ប្រសិនបើជា​អ្នក​ប្រាកដថា​ អ្នក​មិន​ទទួលបាន​ទូរ​សព្ទ័​របស់​អ្នក​ត្រឡប់មកវិញ​នោះ​អ្នក​អាច​ចុច​ប៊ូ​ តុង Erase Device តែ​មុន​ពេលដែល​អ្នក​ចុច​វា​ត្រូវ​គិត​ឲ្រ​បានច្បាស់លាស់​ជាមុនសិន។ នៅពេលដែល​អ្នក​ចុច​វា​អ្នកនឹង​ត្រូវតែ​សួរ​បញ្ជាក់​ដែល​ដូច​បានឃើញ​នៅ​ ខាងក្រោម​នេះ​ដែល​កំណត់​ឡើងវិញ​ជាមួយនឹង​ការអនុវត្ត​លុប​អ្វី​គ្រប់យ៉ាង​ នៅលើ​ទូរ​សព្ទ័​ព្រមទាំង​កម្មវិធី​គ្រប់គ្រង​ឧបករណ៍​ប្រព័ន្ធ​ប្រតិបត្តិការ Android ផងដែរ។
image
នៅពេលថ្មីៗនេះ​ក្រុមហ៊ុន Googleបាន​បន្ថែ​ប​ការគ្រប់គ្រង​ថ្មី​មួយទៀត​ជាមួយនិង​លក្ខណៈពិសេស​នៃ​ការ​ ចាក់សោ​អេក្រង់​ទូរ​សព្ទ័​របស់​លោកអ្នក​តាមរយៈ​កម្មវិធី Android Device Manager នេះ។
image
បន្ទាប់ពី​អ្នក​បានជ្រើសរើស​ជម្រើស​ចាក់សោ​លើ​ទូរស័ព្ទ​របស់​អ្នក​រួចហើយ​ត្រូវ​បញ្ចូល​ពាក្យ​សម្ងាត់​នៅក្នុង​ប្រអប់​ទាំងពីរ​នេះ។
image
អ្នកនឹង​ទទួលបាន​ពាក្យ​ថា​ទូរ​សព្ទ័​របស់​លោកអ្នក​ត្រូវបាន​ចាក់សោ​ហើយ​ជាមួយ​ពាក្យ​សម្ងាត់​ដែល​អ្នក​បានដាក់​មុននេះ។
image
នៅពេលដែល​អ្នករក​ឃើញ​ទូរស័ព្ទ​របស់​អ្នកនឹង​ឃើញ ​វា​ត្រូវបាន​ចាក់សោ​ហើយ​អ្នក​នឹងត្រូវ​បញ្ចូល​ពាក្យ​សម្ងាត់​ថ្មី​ដែល​ បានដាក់​វា​នៅក្នុង​កម្មវិធី Android Device Manager ដើម្បី​ដោះ​សោ។
image
នៅពេលដែល​អ្នករក​ឃើញ​ទូរស័ព្ទ​របស់​អ្នកនឹង​ឃើញ ​វា​ត្រូវបាន​ចាក់សោ​ហើយ​អ្នក​នឹងត្រូវ​បញ្ចូល​ពាក្យ​សម្ងាត់​ថ្មី​ដែល​ បានដាក់​វា​នៅក្នុង​កម្មវិធី Android Device Manager ដើម្បី​ដោះ​សោ៕