ស្វែងរកទូរសព្ទ័ដែលជាមួយ កម្មវិធី Android Device Manager មានចាញ់Iphone ប៉ុន្មាន!!!
លោកអ្នកពិតជា
ធ្លាប់ដឹងរួចហើយជាមួយនិងកម្មវិធី Find my iPhone ដែលមានលើ iOS
ដោយវាមានលក្ខណៈពិសេសអាចស្វែងរកទីតាំងទូរសព្ទ័តាមរយៈការភ្ជាប់អ៊ី
ធើណេតហើយក៏មានល្ខណៈពិសេសមួយចំនួនទៀតដែរ។
ជាមួយគ្នានេះដែលកម្មវិធី Android Device Manager ក៏ត្រូវបាន
ប្រកាសដោយក្រុមហ៊ុន Google
ដែលអនុញ្ញាតឱ្យអ្នកអាចរកឃើញទីតាំងទូរសព្ទ័ដែលបានបាត់បង់និងអាច
លុបទិន្នន័យដែលត្រូវបានរក្សាទុកនៅលើវាបានផងដែរ។
ការប្រើកម្មវិធី Android Device Manage
ដើម្បីអាចប្រើប្រាស់កម្មវិធីនេះលោកអ្នកត្រូវអនុវត្តទៅតាមជំហានខាងក្រោមនេះ ៖
ជាដំបូងលោកអ្នកត្រូវបើក service នៅលើទូសព្ទ័របស់លោកអ្នកជាមុនសិនដោយចូលទៅ Settings > Security ។
បនា្ទប់មកចុច Device Administrators។
ឥឡូវនេះសូមប្រាកដថាកម្មវិធី Android Device Manager ត្រូវបានធីក ។
អ្នកក៏អាចត្រួតពិនិត្យនូវអ្វីដែលកម្មវិធី
គ្រប់គ្រងឧបករណ៍ Android
កំពុងត្រូវបានអនុញ្ញាតឱ្យធ្វើដោយចូលទៅកាន់ការកំណត់របស់ Google
នៅលើទូរស័ព្ទរបស់លោកអ្នក។
អ្នកនឹងឃើញមានការអនុញ្ញាតឱ្យជ្រើសរើសនូវអ្វីដែលអ្នកចង់បានសេវា
ណាមួយ។
ដើម្បីទទួលបានការគ្រប់គ្រងបានច្រើនរបស់សេវានេះខ្ញុំសូមផ្ដល់
អនុសាសន៍ឱ្យជ្រើសជម្រើសទាំងពីរ។
លោកអ្នកត្រូវចូលទៅកាន់អាសយដ្ឋាននេះ
https://www.google.com/android/devicemanager ជាមួយនិង Accounts Gmail
ដើម្បីអាចភ្ជាប់ជាមួយទូរសព្ទ័របស់អ្នក។
មុននិងប្រើប្រាស់សេវានេះលោកអ្នកត្រូវការចុចលើប៊ូតុង Accept
ដើម្បីអនុញ្ញាតឱ្យសេវានេះប្រើទីតាំងពត៌មានរបស់អ្នក។
លោកអ្នកអាចចុចប៊ូតុង Refresh នៅលើជ្រុងខាងស្ដាំផ្នែកខាងលើដើម្បីទទួលបានទីតាំងម្តងទៀតហើយអ្នក ក៏អាចកែប្រែឈ្មោះទូរសព្ទ័របស់អ្នកបានដែលដោយត្រូវចុចលើប៊ូតុង រូបខ្មៅដៃដែលនៅជិតគ្នាជាមួយនិងប៊ូតុង Refresh។ ឧទាហរណ៍ប្រសិនបើអ្នកនិងប្រពន្ធហើយអ្នកទាំងពីរប្រើប្រាស់ ទូរស័ព្ទដូចគ្នាជាមួយគណនី Google ដូចគ្នា (ដូច្នេះអ្នកមិនទទួលបាននូវអ្វីដែលច្រឡំគ្នាទ្បើយ) ។
ឥឡូវនេះយើងចាំសង្កេតមើលអ្វីដែលកម្មវិធី
នេះអាចធ្វើសម្រាប់ពួកយើងបាន! ជាលើកដំបូងត្រូវអ្នកអាចចុចប៊ូតុង
Ring
ដើម្បីធ្វើឱ្យឧបករណ៍របស់អ្នកលេងសម្លេងរហូតដល់ពេលប៊ូតុងថាមពល
ត្រូវបានចុច។
វាមានប្រយោជន៍នៅពេលដែលអ្នកភ្លេចទូរស័ព្ទនៅជុំវិញផ្ទះរបស់អ្នក
ហើយអ្នកមិនមានទូរស័ព្ទផ្សេងទៀតហៅទៅវាបាន។ប្រសិនបើជាអ្នកប្រាកដថា
អ្នកមិនទទួលបានទូរសព្ទ័របស់អ្នកត្រឡប់មកវិញនោះអ្នកអាចចុចប៊ូ
តុង Erase Device
តែមុនពេលដែលអ្នកចុចវាត្រូវគិតឲ្របានច្បាស់លាស់ជាមុនសិន។
នៅពេលដែលអ្នកចុចវាអ្នកនឹងត្រូវតែសួរបញ្ជាក់ដែលដូចបានឃើញនៅ
ខាងក្រោមនេះដែលកំណត់ឡើងវិញជាមួយនឹងការអនុវត្តលុបអ្វីគ្រប់យ៉ាង
នៅលើទូរសព្ទ័ព្រមទាំងកម្មវិធីគ្រប់គ្រងឧបករណ៍ប្រព័ន្ធប្រតិបត្តិការ
Android ផងដែរ។
បន្ទាប់ពីអ្នកបានជ្រើសរើសជម្រើសចាក់សោលើទូរស័ព្ទរបស់អ្នករួចហើយត្រូវបញ្ចូលពាក្យសម្ងាត់នៅក្នុងប្រអប់ទាំងពីរនេះ។
អ្នកនឹងទទួលបានពាក្យថាទូរសព្ទ័របស់លោកអ្នកត្រូវបានចាក់សោហើយជាមួយពាក្យសម្ងាត់ដែលអ្នកបានដាក់មុននេះ។
នៅពេលដែលអ្នករកឃើញទូរស័ព្ទរបស់អ្នកនឹងឃើញ
វាត្រូវបានចាក់សោហើយអ្នកនឹងត្រូវបញ្ចូលពាក្យសម្ងាត់ថ្មីដែល
បានដាក់វានៅក្នុងកម្មវិធី Android Device Manager ដើម្បីដោះសោ។
នៅពេលដែលអ្នករកឃើញទូរស័ព្ទរបស់អ្នកនឹងឃើញ
វាត្រូវបានចាក់សោហើយអ្នកនឹងត្រូវបញ្ចូលពាក្យសម្ងាត់ថ្មីដែល
បានដាក់វានៅក្នុងកម្មវិធី Android Device Manager ដើម្បីដោះសោ៕