iOS 7.1 ត្រូវ​បាន​ jailbroken Untethered [វីឌីអូ]

3/22/2014 0 Comments A+ a-

បន្ទាប់ពី​ក្រុមហ៊ុន​ Apple បញ្ចេញ iOS 7.1 សម្រាប់សាធារណជន​ទូទៅ​ភ្លាមៗ​នោះ​ក្រុម Evad3rS បាន​ប្រកាស​ថា​មិនបញ្ចេញ​ iOS 7.1 Evasion Untethered នោះទេ ប៉ុន្តែ​កាល​ពីថ្ងៃម្សិល​ លោក Winocm ដែល​ជា​សមាជិក​ដ៏​សំខាន់ម្នាក់​ក្នុង​ក្រុមអ្នក​ jailbreak iOS ដែល​ពី​មុន​នៅ​ក្នុងក្រុម (IH8sn0w) បាន​បង្ហាញ​នូវ​វីឌីអូ​ untether jailbreak on iOS 7.1 នៅ​លើ iPhone 4 ។
សូម​ទស្សនា​វីឌីអូ jailbreak iOS 7.1 ខាងក្រោម៖

ដូច​អ្វី​ដែល​ប្រិយមិត្ត​បាន​ឃើញ​ក្នុង​វីឌីអូ​ខាង​លើ​ហើយ​ថា​ Winocm កំពុង​តែ jailbreaking iOS 7.1 នៅ​លើ​ iPhone 4 ។ ចំណាំ៖ ប្រភព​​ពី Maypalo បាន​រំលឹក​​ថា​​ជំហ៊ាន​នៃ​កា​រ jailbreak iOS 7.1 ទំនង​ជា​មិន​ត្រូវ​បង្ហាញ​ជា​សាធារណៈ​នោះទេ មូលហេតុ​នោះគឺ៖
  • Apple កំពុង​តែ​ធ្វើការ​យ៉ាង​មមាញឹក​លើ iOS 8
  • មូល​ហេតុទីពីរ​គឺ Winocm ត្រូវ​បាន​ផ្ដល់ការងារ​ដោយ​ Apple  ដូច្នេះ​ក្រុមហ៊ុន​មួយ​នេះ​នឹងបញ្ឈប់គាត់​មិន​ឲ្យ​បញ្ចេញ​របៀប jailbreak iOS 7.1
iOS-7.1-logo1