ស្ត្រីម្នាក់ប្រើ​ជែលវ៉ាសាលីន ចាក់ពង្រីកសុដន់ ទីបំផុត បាត់បង់ជីវិត

3/22/2014 0 Comments A+ a-

អាហ្សង់ទីន : ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងនៅក្នុង ប្រទេសអាហ្សង់ទីន គឺស្ត្រីអាយុ៣៩ឆ្នាំម្នាក់ បានស្លាប់នៅពេលទៅដល់ មន្ទីរពេទ្យ បន្ទាប់ពីនាងបានប្រើជែលវ៉ាសាលីន យកមកចាក់ចូលសុដន់ ដើម្បីឲ្យវាធំ ប៉ុន្តែបែរជារងផលប៉ះពាល់ ដល់ជីវិត ស្ទើរតែមិនគួរឲ្យជឿ។
នាង Sonia Perez Llanzon មានបញ្ហាផ្លូវដង្ហើមជាខ្លាំង និងក្អកធ្លាក់ឈាមទៀតផង ដែលគ្រូពេទ្យនិយាយថា ប្រហែលជានាងប្រតិកម្មនឹង ជែលលាបខ្លួន ហើយនាងបានយកវាមកចាក់ក្នុងសុដន់ធ្វើឲ្យឆ្លងមេរោគ ទើបពេទ្យមិនអាចសង្គ្រោះជីវិតបាន។ កន្លងមក ក្រុមគ្រូពេទ្យ បានចេញការព្រមាន ជាញឹកញយ ចំពោះការប្រើ វ៉ាសាលីន យកមកចាក់ពង្រីកអវៈយវៈ ព្រោះវាធ្វើឲ្យគ្រោះថ្នាក់ ខ្លាំងណាស់ ដល់ជីវិតដូចជាស្ត្រី ម្នាក់នេះជាដើម៕