វិភាគ៖ តើក្សត្រីអង្គចូវមហេសីជ័យជេដ្ឋាទី២ គឺជាចារនារីបង្កប់របស់វៀតណាមឬ?
កាលណាបើនិយាយអំពីការបាត់ទឹកដីអាណាចក្រកម្ពុជា របូតទៅអាណ្ណាម
ដែលបច្ចុប្បន្នហៅថាវៀតណាម
គេមិនត្រូវភ្លេចពីពង្សាវតាខ្មែរត្រង់ផ្នែកមួយ
ដែលនិយាយអំពីស្ដេចជ័យជេដ្ឋាទី២ ដែលមានមហេសីជាជនជាតិវៀតណាម
គឺព្រះនាងអង្គចូវ ដែលជាបុត្រីរបស់ស្ដេចអាណ្ណាម។
ពង្សាវតាខ្មែរ ដែលស្រង់ចុះផ្សាយដោយអ្នកប្រវត្តិសាស្ត្រជាច្រើនបានឲ្យដឹងថា ក្រោយពីស្ដេចជ័យជេដ្ឋាសុគត់ទៅ យ៉ាងហោចណាស់មានព្រះរាជបុត្ររបស់ព្រះអង្គ២ព្រះអង្គ បានទាមទារតំបន់ដែលវៀតណាមខ្ចីព្រះបិតាព្រះអង្គ មកគ្រប់គ្រងវិញ ប៉ុន្តែជាអកុសល ការទាមទាររបស់រាជបុត្រទាំងពីរអង្គនេះ មិនបានសម្រេចជារៀងរហូត គឺដោយសារតែម្ចាស់ក្សត្រីអង្គចូវ រារាំង ធ្វើអន្តរាគមន៍។
តើស្ដេចជ័យជេដ្ឋាទី២ ផ្ដាំផ្ញើឲ្យរាជបុត្រារបស់ព្រះអង្គទាមទារទឹកដីទាំងនោះពីអាណ្ណាមមកវិញ ឬដូចម្ដេច?
ត្រង់នេះ បណ្ឌិតប្រវត្តិសាស្ត្រខ្មែរ លោក ច័ន្ទ ប៊ុន្នី បានបកស្រាយថា បើយោងតាមប្រវត្តិសាស្ត្រ មិនមានឯកសារច្បាស់លាស់ថា ព្រះបាទជ័យជេដ្ឋាទី២ បានផ្ដាំផ្ញើព្រះរាជបុត្ររបស់ព្រះអង្គឲ្យទាមទារយកដីដែលអាណ្ណាម ខ្លីនោះមកវិញទេ។ ហើយចំពោះការដែលព្រះមហាក្សត្រខ្មែរក្រោយព្រះបាទជ័យជេដ្ឋាទី២ មានគម្រោងទាមទារយកដីដែលអាណ្ណាមខ្លីនោះមកវិញ តែត្រូវក្សត្រីអង្គចូវចេញមុខអារកាត់ធានាថា មិនឲ្យខូចខាតនោះ លោកបណ្ឌិតយល់ថា ចំណុចត្រង់នេះបញ្ជាក់ថា ក្សត្រីអង្គចូវពិតជាវីរៈនារីការពារផលប្រយោជន៍ឲ្យអាណ្ណាម « តាមពិតវាមានអ្នកទាមទារអ៊ីចឹងមែនហើយ ប៉ុន្តែយើងដោយសារ កាលហ្នឹង ព្រះអង្គចូវជាមហាក្សត្រី អ៊ីចឹងលោកអាចអារកាត់អី មាននរណាទៅហ៊ានតវ៉ាអ៊ីចឹង»។
តាមឯកសារប្រវត្តិសាស្ត្រខ្មែររបស់ត្រឹង ងា ភាគ១ និងភាគ២ ឲ្យដឹងថា ព្រះមហាក្សត្រដែលទាមទារគ្រប់គ្រងទឹកដីព្រៃនគរ កំពង់ក្របី ឡើងវិញ មានព្រះបាទអង្គទងរាជា ឈ្មោះដើមចៅពញានូ រាជបុត្រារបស់ព្រះបាទជ័យជេដ្ឋា និងអ្នកម្នាងទង គ្រងរាជសម្បត្តិពីឆ្នាំ១៦៣៥ ដល់១៦៣៩ និងព្រះបាទរាមាធិបតីទី១ ឈ្មោះដើមចៅពញាចន្ទ បុត្រាពៅរបស់ព្រះបាទជ័យជេដ្ឋាទី២ ជាមួយអ្នកម្នាងឡាវឈ្មោះ ប៊ុស ដែលគ្រងរាជ្យពីឆ្នាំ ១៦៤១ ដល់ឆ្នាំ១៦៥៩។
ទាក់ទងនឹងចំណុចនេះ ឯកសារមហាបុរសខ្មែររបស់លោក អេង សុត ឲ្យដឹងថា ក្សត្រីអង្គចូវ ដែលជាអតីតមហេសីព្រះបាទជ័យជេដ្ឋាទី២ បានចេញមុខធានាការពារទឹកដីនោះមិនឲ្យបាត់បង់ទៅណាទេ បើទឹកដីព្រៃនគរត្រឡប់បែរទៅជាខូចខាត ដោយប្រការដូចម្ដេចទៅវិញនោះ នឹងប្រគល់ខ្លួនឲ្យធ្វើទោសតាមចិត្ត។
ទាក់ទងទៅនឹងបណ្ដាំរបស់ព្រះបាទជ័យជេដ្ឋាទី២ ឲ្យបុត្រាព្រះអង្គទាមទារដីព្រៃនគរ កំពង់ក្របីមកវិញនោះ សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ ដែលមានបទពិសោធបង្រៀនជាងសាមសិបឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យបញ្ញាសាស្ត្រ លោកសំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា យើងមិនមានឯកសារបញ្ជាក់ថា ព្រះបាទជ័យជេដ្ឋាទី២ទ្រង់ផ្ដាំឲ្យបុត្រព្រះអង្គទាមទារយកទឹកដី នោះមកវិញទេ ប៉ុន្តែលោកសាស្ត្រាចារ្យបញ្ជាក់ថា រឿងមរតកនៃទឹកដីនេះ ព្រះរាជាខ្មែរជំនាន់ក្រោយគ្រប់ៗអង្គតែងតែយកព្រះទ័យទុកដាក់ ទាមទារ ក្នុងនោះក៏មានទាំងព្រះបាទអង្គឌួង និងព្រះបាទនរោត្តម សីហនុផងដែរ ដែលនេះបញ្ជាក់ពីលក្ខណៈជាតិនិយមរបស់មេដឹកនាំខ្មែរយើង។
ទាក់ទងនឹងការដែលក្សត្រីអង្គចូវ ចេញមុខឃាឃាំងការពារមិនឲ្យបុត្រារបស់ព្រះបាទជ័យជេដ្ឋាទី២ ទាមទារទឹកដីព្រៃនគរ កំពង់ក្របី ពីអាណ្ណាមមកវិញ លោកសាស្ត្រាចារ្យសំបូរ មាណ្ណារ៉ា យល់ថា នោះបញ្ជាក់ពីលក្ខណៈជាតិនិយមរបស់គេ ដែលយើងត្រូវតែសរសើរ និងរៀនសូត្រតាម «អង្គចូវនេះ គឺនៅក្នុងទស្សនៈនៃក្នុងប្រវត្តិសាស្ត្រ ដែលបានលើកឡើង ដែលព្រះអង្គលោកខំប្រឹងការពារ ដើម្បីសុំឲ្យប្រជាជនព្រះអង្គបន្តការរស់នៅលើទឹកដីនេះទៀតនេះ គឺនោះហើយ វាជាការបង្ហាញប្រាប់អំពីទស្សនៈជាតិនិយមរបស់ជាតិសាសន៍របស់គេ។ យើងមិនត្រូវមើលរំលងទេ ក្នុងប្រវត្តិសាស្ត្រ យើងឃើញអីយើងថាអ៊ីចឹង។ អ៊ីចឹងនេះជាការមួយដែលយើងគួររៀនសូត្រដែរ ថាតើយើងនេះ នារីខ្មែរយើងវិញ បើសិនជាបានប្ដីអាមេរិកាំង តើគាត់ហ្នឹងគិតគូរពីប្រយោជន៍ខ្មែរទេ បានប្ដីបរទេសគិតគូរពីប្រយោជន៍ខ្មែរទេ។ អាហ្នឹងយើងត្រូវរៀន យើងមិនត្រូវបន្ទោសទេ ព្រោះជាលក្ខណៈជាតិនិយម»។
លោកសាស្ត្រាចារ្យមានប្រសាសន៍បន្ថែមថា ផ្អែកតាមកំណត់ត្រាប្រវត្តិសាស្ត្រនេះ ព្រះនាងអង្គចូវ សម្រាប់ជនជាតិអាណ្ណាម ឬវៀតណាម អាចចាត់ទុកថា ព្រះនាងជាវីរៈនារីរបស់គេបាន ព្រោះព្រះនាងបានការពារផលប្រយោជន៍ជាតិរបស់ព្រះនាង ដែលខ្មែរយើងគួរតែយកធ្វើជាគំរូ ក្នុងការការពារផលប្រយោជន៍ជាតិខ្មែរទៅពេលអនាគត។
ប៉ុន្តែការធ្វើអន្តរាគមន៍រារាំងមិនឲ្យបុត្រាព្រះបាទជ័យជេដ្ឋា ទី២ ទាមទារដកទឹកដីព្រៃនគរ កំពង់ក្របី មកវិញ ដោយម្ចាស់ក្សត្រីអង្គចូវ គឺជាផ្នែកមួយ ដែលអ្នកប្រវត្តិសាស្ត្រខ្មែរចាត់ទុកថា ម្ចាស់ក្សត្រីអង្គចូវ ជាវីរៈនារីរបស់អាណ្ណាម ហើយអាចជាស្ត្រីបង្កប់ ដើម្បីលេបទឹកដីកម្ពុជាផងដែរ។
អ្នកប្រវត្តិសាស្ត្របានព្រមានដល់អ្នកនយោបាយខ្មែរបច្ចុប្បន្ន និងទៅអនាគតឲ្យមានការប្រុងប្រយ័ត្ន ខ្លាចដើរជាន់ដានប្រវត្តិសាស្ត្រ ដូចករណីក្សត្រីអង្គចូវនេះជាថ្មីទៀត។ ឯកសារប្រវត្តិសាស្ត្រខ្មែររបស់ត្រឹង ងា សរសេរថា សន្តិភាព ដែលធ្វើឲ្យបាត់បងផលប្រយោជនជាតិទៅប្រទេសជិតខាង មិនខុសពីការរង់ចាំសេចក្ដីស្លាប់នោះទេ៕Via: VOD