ប្រកាច់បែក ពពុះមាត់តាមផ្លូវ សង្ស័យត្រូវថ្នាំ សណ្តំគេយកម៉ូតូ
ភ្នំពេញៈ យុវជនម្នាក់ ត្រូវបានគេប្រទះឃើញ ដេកបែកពពុះមាត់ ម្នាក់ឯងតាម ចិញ្ចើមផ្លូវដោយ គ្មានមូលហេតុប្រជាពលរដ្ឋ សង្ស័យថា គេដាក់ថ្នាំសណ្តំយកម៉ូតូ ។ ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង៧និង ៣០នាទីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ខាងកើតរង្វង់មូលចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សីកន្លែងកើតហេតុបាន បន្តថា មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿង ជិះចូលមកកន្លែង កើតហេតុ ដោយទៅនោះមានស្ថានភាពងងិត បន្តិចក្រោយមកស្រាប់តែ មានអ្នកដំណើរធ្វើ ដំណើរឆ្លង កាត់ក៏ប្រទះឃើញជនសង្ស័យ ដេកម្នាក់ឯង រួចហើយក៏ទៅរាយការណ៍ ប្រាប់នគរបាលនៅក្បែរទីនោះ ឲ្យទីពិនិត្យមើល ភ្លាមៗនគរបាល ក៏ទៅពិនិត្យមើលឃើញថា ជនរងគ្រោះដេកបែកពពុះមាត់កខ្លាក់ក៏ បានហៅរថយន្ត សង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ឲ្យមកដឹកយកទៅសង្គ្រោះជាបន្ទាន់ ។
ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទំនងជាគេដាក់ថ្នាំសណ្តំ យកម៉ូតូពីណានោះទេ រួចដឹកយកមក ទម្លាក់ចោលទីនេះ ក៏នាំគ្នាគេចខ្លួនបាត់អស់ទៅ។ ប៉ុន្តែទោះបីជាយ៉ាងណាគ្មាន ប្រភពមួយណាបញ្ជាក់ឲ្យបានច្បាស់លាស់អំពីមូលហេតុដែលជនរងគ្រោះដេកបែកពពុះមាត់ម្នាក់ឯង នោះទេ ។ បច្ចុប្បន្នជនរងគ្រោះកំពុងត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល