Omate ប្រកាស​ចេញ​ នាឡិកា​ទំនើប​ពិត​ TrueSmart ​ដែល​​​​​មិន​ពឹង​​ លើ​ទូរស័ព្ទ​

8/03/2013 0 Comments A+ a-

ក្រុមហ៊ុន Omate ទើប​តែ​ប្រកាស​ចេញ​នូវ​នាឡិកា​ទំនើប​ថ្មី​ដែល​ត្រូវ​បាន​ពួក​គេ​ដាក់​ឈ្មោះ​ថា TrueSmart ​និង​ត្រូវ​បាន​រចនា​ឡើង​ជា​មួយ​នឹង​​លក្ខណសម្បត្តិ​ពិសេស​ដែល​មិន​​ចាំ​បាច់​​រំពឹង​​ទៅ​លើ​ទូរស័ព្ទ​ទំនើប​ដើម្បី​ដំណើរការ​ ​មានន័យថា TrueSmart ពិត​ជា​​សាកសម​ជា​នាឡិកា​ទំនើប​ពិតៗ​ដែល​គេ​កំពុង​​ត្រូវ​ការ ឬ​យើង​អាច​និយាយ​ម្យ៉ាង​ទៀត​ថា ជា​ទូរស័ព្ទ​ទំនើប​​សម្រាប់​ពាក់​នៅ​លើ​ដៃ ។
លក្ខណសម្បត្តិ​បែប​បច្ចេកទេស​របស់ TrueSmart ​​៖
  • អេក្រង់​ពណ៌​ធម្មជាតិ​​ទំហំ 1.5-inch
  • ​កម្រិត​ភាព​ច្បាស់ 240x240pixels
  • កាមេរ៉ា​ 5MP
  • CPU dual-core 1.3GHz MediaTek
  • RAM 512GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន 4GB អាច​បន្ថែម microSD card 32GB
  • ​ប្រើ microSIM ដែល​អាច​​ដំណើរការ​ជា​មួយ​ 2G/3G ដោយ​​ខ្លួន​ឯង​
  • បំពាក់​ដោយ Wi-Fi, Bluetooth និង GPS
  • ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2.2 Jelly Bean
ក្រៅ​ពី​នេះ TrueSmart ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ស្តង់ដារ  IP67 waterproof និង​ dustproof ដែល​​ធ្វើ​ឲ្យ​នាឡិកា​ទំនើប​​មួយ​នេះ​ មិន​ជ្រាប​ទឹក​ និង​ធូលី​ផង​ដែរ ។ យ៉ាង​ណា​មិញ​ចំពោះ​តម្លៃ​របស់​​ Omate TrueSmart មិន​​មាន​ប្រភព​ណា​មួយ​បាន​ដឹង​​​នៅ​​ឡើយ​ទេ ​ហើយ​បើ​យោង​ទៅ​លើ​លក្ខណសម្បត្តិ​របស់​​នាឡិកា​ទំនើប​​នេះ​ គេ​ជឿ​ថា វា​នឹង​មិន​មាន​តម្លៃ​ទាប​ដូច​ជា​​នាឡិកា​ទំនើប​​ផ្សេងៗ​ក្នុង​ពេល​បច្ចុប្បន្ន​​​ដែល​​ដំណើរ​ការ​ដោយ​រំពឹង​លើ​ទូរស័ព្ទ​ទំនើប​​នោះ​ទេ ៕