Samsung សហការជាមួយ Best Buy បង្កើត Mini Store ជាង ១.៤០០កន្លែង

4/06/2013 0 Comments A+ a-

ក្រុមហ៊ុនលក់ទំនិញតាម អនឡាញ Best Buy និងក្រុមហ៊ុន Samsung បានសហការគ្នាបង្កើត Mini Store នៅក្នុងតំបន់ជាង ១.៤០០កន្លែងរបស់ទីតាំង Best Buy។ កាលពីថ្ងៃទី ០៤ខែមេសា ឆ្នាំ ២០១៣ ម្សិលមិញនេះ ក្រុមហ៊ុន Samsung បានបញ្ជាក់ឲ្យដឹងថា Mini Store របស់ខ្លួននឹងមាននៅ គ្រប់ទីតាំងលក់ របស់ក្រុមហ៊ុន Best Buy នៅសហរដ្ឋអាមេរិក ដែល Store ទាំងអស់នោះនឹង ចាប់ផ្ដើមដំណើរការ នៅក្នុងខែនេះ។
តំណាងក្រុមហ៊ុន Samsung បាននិយាយថា ការសហការជាមួយនឹង Best Buy នេះគឺដើម្បីជំរុញការលក់ របស់ផលិតផលរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ឲ្យកាន់តែកើនឡើង។ បើតាមក្រុមអ្នកវិភាគ បានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរខាងលើ បានធ្វើការសហការគ្នា តាំងពីដើមខែមីនា មកម្ល៉េះ ប៉ុន្តែទើបតែពេលនេះ បានប្រកាសឲ្យដឹង។
ក្រុមហ៊ុន Samsung បាននិយាយថា បច្ចុប្បន្នទីផ្សារស្មាតហ្វូន របស់ខ្លួនបានកាន់កាប់ ជំវិញពិភពលោកបាន ៤០ភាគរយ ដោយឡែកលើកលែងតែនៅ សហរដ្ឋអាមេរិក មួយប៉ុណ្ណោះ ដូច្នេះហើយ ទើប Samsung សម្រេចចិត្ត សហការជាមួយនឹង Best Buy ក្នុងការបង្កើត Mini Store ដើម្បីជំរុញការលក់ ស្មាតហ្វូននៅក្នុង សហរដ្ឋអាមេរិក យកឈ្នះ Apple ព្រោះថា នៅក្នុងសហរដ្ឋអាមេរិក ទីផ្សារស្មាតហ្វូន Samsung មានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ៕