@evleaks បង្ហាញរូបភាពទូរស័ព្ទ Nokia Lumia 928 មុនថ្ងៃប្រកាសចេញជាផ្លូវការ
Nokia Lumia ជាខ្សែស្រឡាយទូរស័ព្ទទំនើបដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទជាច្រើននៅជុំវិញពិភពលោក ។ ដោយមើលឃើញពីសក្ដានុពលនៃទូរស័ព្ទនេះ ទើបក្រុមហ៊ុនផ្ដល់សេវានិងទទួលសិទ្ធិចែកចាយបន្តទូរស័ព្ទធំៗនៅសហរដ្ឋចង់ទទួលសិទ្ធិផ្ដាច់មុខក្នុងការចែកចាយទូរស័ព្ទទាំងនោះ ។
ជាក់ស្ដែងក្រុមហ៊ុន AT&T បានទទួលសិទ្ធិចែកចាយទូរស័ព្ទ Nokia Lumia 920 នៅទីផ្សារសហរដ្ឋ ហើយពេលនេះមានព័ត៌មានថាក្រុមហ៊ុន Nokia ក៏ត្រៀមម៉ូដែលពិសេសនៃខ្សែស្រឡាយ Nokia Lumia សម្រាប់ក្រុមហ៊ុនធំមួយទៀតនៅសហរដ្ឋ គឺក្រុមហ៊ុន Verizon ដែលនឹងទទួលសិទ្ធិចែកចាយ Nokia Lumia 928 នេះបើយោងតាមរូបភាពលេចចេញដែលបង្ហាញដោយគេហទំព័រ @evleaks.com ទទួលបានតាមរយៈ engadget.com ។
បញ្ជាក់៖ ទាំងក្រុមហ៊ុន Nokia និង Verizon មិនទាន់បានបង្ហើបឲ្យដឹងពីកាលបរិច្ឆេទនៃការចេញទូរស័ព្ទទំនើបមួយម៉ូដែលនេះនៅឡើយទេ ដូច្នេះចំពោះតម្លៃវិញក៏មិនទាន់បានដឹងនៅឡើយដែរ ៕