HTC Desire Q ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​​ក្នុង​តម្លៃ​ $234

4/06/2013 0 Comments A+ a-

ទូរស័ព្ទ​ទំនើប HTC Desire P និង Desire Q ត្រូវ​បាន​ក្រុមហ៊ុន ​HTC បញ្ចេញ​លក្ខណសម្បត្តិ​​​របស់​ទូរស័ព្ទ​ទាំង​ពីរ​កាល​ពី​​ចុង​ខែ​មីនា ។ បន្ទាប់​មក​ក្នុង​​​ដើម​សប្ដាហ៍​នេះ​ទូរស័ព្ទ​ទំនើប HTC Desire P ក៏​ត្រូវ​បាន​ប្រកាស​កាស​ចេញ​ជា​ផ្លូវការ​នៅ​​តៃវ៉ាន ។ ដោយ​ឡែក​ថ្ងៃ​នេះ​​ទូរស័ព្ទ​​ទំនើប HTC Desire Q ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ចេញ​ជា​ផ្លូវការ​​នៅ​តៃវ៉ាន ដូចគ្នា​ផង​ដែរ ។
​​HTC Desire Q​ គឺ​ជា​ទូរស័ព្ទ​ទំនើប​​ថ្មី ដែល​​ស្ថិត​នៅ​ក្នុង​​ផលិតផល​​មាន​តម្លៃ​មធ្យម​​​របស់​ក្រុមហ៊ុន HTC សម្រាប់​ឆ្នាំ ២០១៣ នេះ ។ ជា​មួយ​និង​អេក្រង់ 4-inch WVGA display ដែល​មាន​កម្រិត​ភាព​ច្បាស់​ HD ទូរស័ព្ទ​នេះ​មាន​វិមាត្រ​ 118.5 x 62.3 x 9.3 mm ​និង​មាន​ទម្ងន់​ចំនួន​ 114 grams ។
លក្ខណ​សម្បត្តិ​បែប​បច្ចេកទេស​របស់ ​​HTC Desire Q​ ៖
  • អេក្រង់​ទំហំ 4-inch WVGA display
  • កាមេរ៉ា 5MP ​បន្ថែម​ដោយ  LED flash
  • CPU single-core 1 GHz
  • GPU Adreno 203
  • RAM 512 MB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 4 GB (អាច​បន្ថែម​ microSD card)
  • ​វិមាត្រ​ 118.5 x 62.3 x 9.3 mm
  • មាន​បំពាក់​ដោយ​ Wi-Fi, GPS, Bluetooth, GSM
  • ថាមពល​ថ្ម 1,650mAh
  • ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.0 Ice Cream Sandwich
សូម​បញ្ជាក់​ថា ទូរស័ព្ទ​ទំនើប HTC Desire Q បច្ចុប្បន្ន​មាន​លក់​ជា​ផ្លូវការ​ហើយ​នៅ​ទីផ្សារ​​តៃវ៉ាន​ ជា​មួយ​តម្លៃ $234 ក្នុង​ ១ គ្រឿង ​។ ដោយ​​ឡែក​ចំពោះ​ទីផ្សារ​​សកល​គឺ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​៕