Jessica Lowndes លម្ហែកាយ ក្នុងឈុតប៊ីគីនី នៅឆ្នេរសមុទ្រ Miami
ប្រភពព័ត៌មានសិល្បៈបរទេសនានា បានឲ្យដឹងកាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៣នេះថា នាង Jessica Lowndes បានសម្រេចចិត្តចូល រួមលម្ហែកាយជាក្រុម ជាមួយជំនុំនៃសមាគមន៍ ជុំមិត្តរបស់ខ្លួន ដោយស្ថិតក្នុងឈុតប៊ីគីនី មើលទៅសិចស៊ី គូរឲ្យដាស់កាមារម្មណ៍បំផុត។
កម្មវិធីជុំមិត្តរបស់នាង Jessica Lowndes នៅតំបន់ឆ្នេរសមុទ្រនៃទីប្រជុំជន Miami ដែលប្រារព្ធឡើងក្នុងទ្រង់ទ្រាយធំ ដោយតម្រូវឲ្យ សមាគមជុំមិត្តនារីទាំងនោះ ស្លៀកសម្លៀក បំពាក់ឈុតប៊ីគីនីចម្រុះពណ៌ ដើម្បីបង្ហាញភាពស្រស់ស្អាត និងញ៉ាំងបរិយាកាសនោះ ឲ្យកាន់តែមានភាពស្រស់ត្រកាលទៀតផង។
គួរបញ្ជាក់ថា នាង Jessica Lowndes ត្រូវបានគេស្គាល់ថា ជាតារាបង្ហាញម៉ូដក្តៅសាច់ និងជាតារាភាពយន្ត Hollywood ដ៏មានប្រជាប្រិយភាព កើតនៅថ្ងៃទី ៨ ខែវិច្ចិកា ឆ្នាំ១៩៨៨ បច្ចុប្បន្នវ័យ ២៤ឆ្នាំ អាចនិយាយបានថាជោគជ័យ ក្នុងអាជីពសិល្បៈទាំងវ័យក្មេង ដែលលើសពីភាពស្រស់ស្អាត នាងក៏ទទួលបានពានរង្វាន់ នៃអាជីពរបស់ខ្លួនយ៉ាងច្រើន គួរឲ្យមោទនភាពផងដែរ៕