ឮថា Microsoft នឹងបង្ហាញឧបករណ៍ ប្រកួតនឹង Google Glass នៅឆ្នាំ ២០១៤
Google Glass គឺជាឧបករណ៍ដែលគេកំពុងតែ ពិចារណាក្នុងការផលិត ដោយសារតែ ផលិត ផលនេះ មិនទាន់មានលក់នៅក្នុងទីផ្សារ ពេញលេចនៅឡើយរហូតដល់ ចុងឆ្នាំ ២០១៣នេះ។

លោក Brian White អ្នកស្រាវជ្រាវទីផ្សារ ប្រចាំក្រុមហ៊ុន Topeka Capital Markets បានបង្ហាញនៅក្នុងកំណត់ សម្គាល់កាលពីថ្ងៃព្រហស្បតិ៍ ទី៤ខែមេសា ថា លោកជឿថាក្រុមហ៊ុន Microsoft ប្រហែលជានឹងបង្កើតនូវ វែនតាបច្ចេកវិទ្យា ភ្ជាប់អ៊ីនធឺណេត ផ្ទាល់ខ្លួន ដែលនឹងចេញលក់នៅលើ ទីផ្សារនៅឆ្នាំ ២០១៤ខាងមុខ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មាន AppleInsider ។
ក្រុមហ៊ុនវិភាគខាងលើ បញ្ជាក់ថា វែនតា Google Glass នឹងក្លាយជាឧបករណ៍ ភ្ជាប់បច្ចេកវិទ្យា ពាក់នៅនឹងភ្នែក នាំផ្លូវដំបូង សំខាន់ជាងគេបំផុត។ របាយការណ៍ជាច្រើននា ពេលថ្មីៗនេះ បានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន រាប់បញ្ចូលទាំង ក្រុមហ៊ុន Apple , Samsung, LG និងGoogle ទាំងអស់នេះ កំពុងតែធ្វើការងារ ក្នុងការបង្កើតឧបករណ៍ រាងតូចៗ ជំនាន់ថ្មី អាចពាក់នៅនឹងមនុស្សបាន៕