ITC៖ Samsung បានរំលោភលើប៉ាតង់ Text- Selection របស់ Apple
គណៈកម្មការត្រួតពិនិត្យ ពាណិជ្ជកម្មអន្តរជាតិ (ITC) បានប្រកាសថា ក្រុមហ៊ុន Samsung បានរំលោភលើប៉ាតង់ Text- Selection របស់ក្រុមហ៊ុន Apple។
ITC បានចេញសេចក្ដី សម្រេចបែបនេះតាំងពី ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៣ មកម្ល៉េះ ប៉ុន្តែសេចក្ដី សម្រេចនោះ ត្រូវបានលាក់ទុក ជាការសម្ងាត់រហូតមក ដល់ថ្ងៃទី ០៥ ខែ មេសា ម្សិលមិញនេះ ទើបប្រកាស ជាសាធារណៈ។
ក្រុមហ៊ុន Apple បានប្ដឹងចោទប្រកាន់ ទៅក្រុមហ៊ុន Apple ចំនួន ២ករណី ប៉ុន្តែនៅក្នុងសេចក្ដីនេះ ITC បានសម្រេចថា នៅក្នុងការចោទប្រកាសនោះ ITC បានរកឃើញថា Samsung បានរំលោភលើប៉ាតង់ Apple តែមួយនោះទេ។
ITC បានរកឃើញថា ប៉ាតង់ Text- Selection ដែល Samsung រំលោភនោះមាននៅលើម៉ូដែល ត្រកូល Galaxy និងNexus ហើយបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារ Reuters បានឲ្យដឹងថា ម៉ូដែលបានរំលោភលើ ប៉ាតង់នោះអាចនឹងត្រូវ ធ្វើការហាមឃាត់ ការលក់នៅក្នុង សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា ចំពោះសេចក្ដីសម្រេចនេះ ខាងក្រុមហ៊ុន Samsung នៅមិនទាន់មានប្រតិកម្ម ណាមួយនោះទេ ប៉ុន្តែសម្រាប់ Apple វិញមានចិត្ត សប្បាយរីករាយ៕