Microsoft និយាយថា “Home” របស់ Facebook ហួសសម័យ
Microsoft បាននិយាយថា អ្វីដែលបណ្ដាញសង្គមបាន បង្ហាញកាលពីថ្មីៗនេះ គឺជាសកម្មភាពមួយដែលខ្លួនបានធ្វើ និងនិយាយតាំងពីឆ្នាំ ២០១១ មកម្ល៉េះ។
លោក Frank X. Shaw ប្រធានទំនាក់ទំនងរបស់ក្រុមហ៊ុន Microsoft បានសរសេរនៅក្នុងប្លក់របស់លោកថា វាជារឿងមួយដែលហួសសម័យហើយ សម្រាប់កម្មវិធី “Home” របស់ Facebook ដែលទើបតែបង្ហាញ កាលពីថ្ងៃទី ០៤ខែមេសា កន្លងទៅនេះ។
នៅថ្ងៃទី ០៤ខែមេសា កន្លងទៅ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បានធ្វើការបង្ហាញនូវកម្មវិធីមួយ ដែលមានឈ្មោះថា “Home” ដែលមានលក្ខណៈជា Facebook News Feed ដែលក្នុងនោះ លោក Mark Zuckerberg បាននិយាយថា “Put People First, App second”។
នៅក្នុងប្លក់របស់លោក Shaw បាននិយាយថា “Put People First, App second” ជាពាក្យសម្ដីមួយដែលក្រុមហ៊ុន Microsoft បាននិយាយថា និងធ្វើវារួចមកហើយតាំងពីឆ្នាំ ២០១១ ជាមួយនឹងប្រព័ន្ធដំណើរការ Windows Phone ដូច្នេះ Facebook គួរណាស់តែរកពាក្យផ្សេង មកនិយាយទៅវិញវាល្អជាង។
តាមការពិតទៅអ្វីដែលលោក Shaw បាននិយាយគឺមានន័យថា អ្វីដែលក្រុមហ៊ុន Facbeook បានធ្វើនៅពេលនេះ គឺ Microsoft បានធ្វើរួចទៅហើយតាំងពី ២ឆ្នាំមុនមកម្ល៉េះ៕